ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

​ប​ក្ស​សង្រ្គោះជាតិប្រាប់ពលរដ្ឋថា នៅអោយស្ងៀម

គណបក្សសង្រ្គោះជាតិបានសម្ដែងក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងគណបក្សកាន់អំណាចតាមរយៈ ក្រសួងមហាផ្ទៃដែលបានដាក់បទបញ្ជាទៅកាន់កងកម្លាំងនៅទូទាំងប្រទេសអោយឃ្លាំមើលទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិនៅទូទាំងប្រទេស ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៣ វិច្ឆិកា បានចេញបញ្ជាទៅកាន់ថ្នាក់ក្រោមរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនថា អោយឃ្លាំមើល និងធ្វើការតាមដានអោយបានដិតដល់ចំពោះជនដែលមានបំណង ប្រឆាំង ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល ។ លោក ស ខេង បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលាយ៉ាងឆាប់រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើរៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រធានគណៈកម្មាធិការបរទេស និងព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ ដែលមានហត្ថលេខាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងបទបញ្ជាបែបនេះ ដែលអាចកើតមានឡើងនៅក្នុងប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ។ សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា ៖ « គណបក្សសង្រ្គោះជាតិពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការ ដែលរាជរដ្ឋាភិបាលបានរៀបចំកងកម្លាំង ប្រដាប់អាវុធ ធ្វើសកម្មភាពឃ្លាំមើល នៅគ្រប់ស្នាក់ការស្រុក និងខេត្តរបស់គណបក្សសង្រ្គោះជាតិទូទាំងប្រទេស » ។ ទោះជាយ៉ាងណា បើតាមសេចក្ដីថ្លែងការណ៍ដែលមានចុះហត្ថលេខាដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដដែលនេះ ព្រះអង្គបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សសង្រ្គោះ ជាតិថា អោយរក្សាភាពស្ងៀមស្ងាត់សិន ។ លើសពីនេះទៀត ព្រះអង្គបានអំពាវនាវដល់សហគមន៍ ជាតិ និងអន្តរជាតិបន្តជួយឃ្លាំមើលដំណើរការទាំងនេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ