ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ថា គ្មានផ្លូវទៅរួចឡើយដែលបក្សកាន់អំណាចអាចរំលាយបក្សប្រឆាំងបាន ប៉ុន្តែលោក ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជីវិតបើធ្វើទៅមិនរួច

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សសង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ នៅតែមិនជឿទាល់ តែសោះថា គណបក្សប្រជាជនអាចនឹងរំលាយគណបក្សសង្រ្គោះជាតិចោលដូចការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ប៉ុន្តែលោក ហ៊ុន សែន ថា លោកហ៊ានភ្នាល់ដាក់ជីវិតបើធ្វើទៅមិនរួច ។ ព្រះអង្គ ប៊ុត ប៊ុនតិញ យល់ថា សហគមន៍អន្តរជាតិកំពុងធ្វើការថ្កោលទោសលើរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ករណីដែលរដ្ឋាភិបាលមួយនេះបានព្យាយាមធ្វើទុក្ខទៅលើគណបក្សប្រឆាំង ការប៉ន់ប៉ង រំលាយគណបក្សប្រឆាំង រួមនឹងការចាប់ខ្លួនមេដឹកនាំគណបក្សសង្រ្គោះជាតិលោក កឹម សុខា យក ទៅដាក់ឃុំនៅពន្ធនាគារជាដើម ។ ព្រះអង្គ ប៊ុត ប៊ុនតិញ មានព្រះថេរដីការថា តាមរយៈការថ្កោលទោស និងការគៀបសង្កត់បែបនេះ ហើយ ទើបអាចជឿបានថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមិនហ៊ានរំលាយ គណបក្សសង្រ្គោះជាតិនោះទេ ។ លើសពីនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការផ្ដាំផ្ញើទៅសមាជិករបស់គណបក្សប្រឆាំងថា ប្រយ័ត្នចាញ់បោកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿង អំពាវនាវអោយចុះចូលគណបក្សប្រជាជនកម្ពុជា មុនពេលដែលគណបក្សសង្រ្គោះជាតិនឹងត្រូវបានគេរំលាយចោល ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់បែបនេះ ៖ « ៖ « សូមញាតញោមក្រុមប្រឹក្សាឃុំសង្កាត់មេត្តាកុំចាញ់បោកនឹងការឃោសនាបោកបញ្ឆោតឃោសនាគ្មាន មូលដ្ឋានច្បាប់ និងគ្មានលក្ខន្តិកៈនយោបាយច្បាស់លាស់នេះ មេត្តាកុំជឿតាម » ។ ព្រះថេរដីការលើកឡើងនេះ ធ្វើឡើង ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពាវនាវ ជាថ្មីអោយសមាជិករបស់គណបក្សប្រឆាំងចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា ប្រសិនបើអ្នកទាំងនោះចង់រក្សាតំណែងអោយនៅជាធម្មតា ។ តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់លោក ដែលផ្សាយចេញនៅព្រឹកថ្ងៃទី៤ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា តាមរយៈការអំពាវនាវរបស់លោកជាថ្មីនេះ អ្នកគាំទ្រ និងសមាជិករបស់គណបក្សប្រឆាំងនឹងចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលនណាដែល គណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយមែន ។ ជាងនេះទៀត នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល និងមិនមានបក្សណាទទួលយក។ លោក ហ៊ុន សែន បន្តថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ ។ ទោះជាយ៉ាងណា ព្រះអង្គ ប៊ុត ប៊ុនតិញ កាលពីយប់មិញនេះ បានផ្សាយបន្តផ្ទាល់ជាថ្មីម្ដងទៀត ដោយសង្ឃឹមថា សមាជិករបស់គណបក្សសង្រ្គោះជាតិមិនថាថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋាននោះឡើយ នឹងមិនចាញ់បោកការបោកបញ្ឆោតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ