ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សម រង្ស៊ី ថា ៖ ហ៊ុន សែន និងបក្សពួកជាជនក្បត់ជាតិ ព្រោះធ្វើតាមបញ្ជាវៀតណាម

From VIM Radio ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាថា ជាជនក្បត់ជាតិ ដឹកនាំប្រទេសទៅរករបបផ្ដាច់ការ ។ លោក សម រង្ស៊ី ថ្លែងចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនថា កំពុងដើរតួរ និងកំពុងធ្វើតាមការបង្គាប់បញ្ជារបស់ប្រទេសវៀតណាម ។ លោក សម រង្ស៊ី បានបញ្ជាក់ថា គណ បក្សនេះ គឺមានជនបង្កប់ដែលមកពីប្រទេសវៀតណាមច្រើនណាស់ ហើយក៏មិនមែនទើបតែឥឡូវនោះដែរ ពោលគឺចាប់តាំងពីគណបក្សនេះបានបង្កើតអោយមានរូបរាងឡើងដំបូងនៅក្នុងប្រទេស កម្ពុជាមកម្លេះ ៖ « គណបក្សប្រជាជនកម្ពុជា ជាគណបក្សយួនបង្កើត យួនបង្កប់ យួនបង្គាប់ » ។ ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបមានរយៈពេលជាង១០នាទី បង្ហោះចូលទៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់លោក កាលពីថ្ងៃទី៦ វិច្ឆិកា កន្លងទៅនេះ ខណៈដែលរូបលោកកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយ ។ ការថ្លែងចោទរបស់លោក សម រង្ស៊ី ទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជា ជនក្បត់ជាតិនេះ ធ្វើឡើងនៅចំពេលដែលស្ថានការណ៍នយោបាយកំពុងហក់ឡើងកម្ដៅខ្លាំង បន្ទាប់ពីរដ្ឋាភិបាលមួយនេះបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា យកទៅឃុំខ្លួនអស់ រយៈពេលជាង២ខែមកហើយ ។ លើសពីនេះទៀត គឺអំឡុងពេលដែលរដ្ឋាភិបាលបានប្រកាសពីបំណងនៃការរំលាយគណបក្សសង្រ្គោះជាតិ ។ ទោះជាយ៉ាងណា នេះមិនមែនជារឿងថ្មីឡើយ សម្រាប់អតីតគូរបដិបក្សនឹងគ្នាទាំងពីររូបនេះ ដែលតែងតែចោទប្រកាន់ និងវាយប្រហារគ្នាទៅវិញទៅមកថា ជាជនក្បត់ជាតិ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ