ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ៖ មិនម៉ោទេ មុខដូចម៉ែអញ !

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​មិន​បាន​បង្ខំ​អ្នក​ណា​ឲ្យ​លក់​ឧត្តមគតិ ឬ ក៍​មិន​បាន​ទិញ​ឧត្តមគតិ​អ្នក​ណា​ដែរ ក្នុង​ការ​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ថ្លែង​បែប​កំប្លែង​ទៀត​ថា​«​មិន​ម៉ោ​ទេ​មុខ​ដូច​ម៉ែអញ​» ។ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​រិះគន់​ថា លោក​បាន​បង្ខំ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​រួមរស់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ មក​ពី​រោងចក្រ​នានា​នៅ​តំបន់​ចំការ​ដូង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សែន​បញ្ជាក់​ថា​«​យើង​មិន​បាន​ទិញ​ដូរ​នោះ​ទេ យើង​គ្រាន់តែ​ផ្ដល់​ឱកាស​ប៉ុណ្ណោះ គណបក្ស​ដទៃ​ក៏​នឹង​ទទួល​បាន​អាសនៈ​រាប់​ពាន់​កន្លែង ។ គេ​ដាក់​ជណ្ដើរ​ឲ្យ​ឡើង​ហើយ បើ​មិន​ឡើង​ចុះ​នរក​ក៍​ចុះ​ទៅ មិន​ម៉ោ​(មក)ទេ​មុខ​ដូច​ម៉ែអញ​ហ្ហា​»​។ នៅ​ក្នុង​ឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​យោង​លើ​ច្បាប់ និង​អង្គហេតុ ដោយ​អះអាង​ជា​ថ្មី​ម្តងទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ខាង​មុខ ត្រូវ​នឹង​ថ្ងៃ​តុលាការ​កំពូល​បើក​សវនាការ​សំណុំរឿង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​ក្រសួងមហាផ្ទៃ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​បាន​ទទួល​សំណើ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ និង​គណបក្ស​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់​នោះ ។ លោក ហ៊ុន សែន ក៍​ហ៊ាន​ភ្នាល់​ដាក់​លុយ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​រលាយ​លោក​សង​១០០ តែបើ​រលាយ​លោក​ស៊ី​តែ​១​ទេ ហើយ​លោក​ក៍បាន​ឲ្យ​អ្នក​ចាញ់ល្បែង​ភ្នាល់​នយោបាយ​នេះ​ទៅ​យក​លុយ​ពី ​លោក​ផង​ដែរ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤