ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ឈ្មួញ​យួន​ចង់បាន​ដើម​រាំង​ភ្នំ២​ដើម​ក្នុង​វត្ត ​ប្រើ​​មន្ត្រី​ខ្មែរឲ្យ​ជួយ​ទិញ

ខេត្តកំពត ៖ គេ​សង្កេត​ឃើញ​ថា នា​រយៈកាល​ចុង​ក្រោយ​នេះ ក្រុម​ឈ្មួញ​យួន​ដើរ​រក​ទិញ​ដើមឈើ​ក្នុងស្រុក​យ៉ាង​សកម្ម​ដូច​ជាដើម​ពោធិ៍ ដើម​ជ្រៃ និង​ដើម​រាំង​គ្រប់​ភេទ ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ហើយ ។ ជាក់ស្ដែង​ដើម​រាំង​ភ្នំ​២​ដើម​ធំ​ៗ នៅ​ក្នុង​បរិវេណ​វត្ត​អង្គរ​សុ​ភី ឃុំ​អង្គរ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវ​បាន​ឈ្មួញ​តថ្លៃ​ទិញ​យក ។ បើ​តាម​លោកតា អ៊ុ​ន អ៊ឹ​ង អាយុ​៧៦​ឆ្នាំ ជា​គណៈកម្មាធិការ​អាចារ្យវត្ត​អង្គរ​សុ​ភី បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ២០១៧ នេះ​ថា ដើម​រាំង​ធំ​ៗ២​ដើមនៅ​ក្នុង​វត្ត ពិតជា​មាន​គេ​មក​តថ្លៃមែន ដោយកន្លង​មក​​ក្រុម​ឈ្មួញ​គេ​ឲ្យ​ថ្លៃ​ក្នុង​ដើម​រាំង​មួយ​ដើម​ៗ តម្លៃ​១​ពាន់​ប្រាំ​រយ​ដុល្លារ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​ទោះបីជា​ពួក​ឈ្មួញ​មក​សួរនាំ​រឿង​ទិញ​ដើម​រាំង​នេះ​ក្ដី ក៏​គ្មាន​អ្នក​ណា​ហ៊ានលក់​អោយ​ដែរ ពីព្រោះ​ដើម​រាំង​នោះ ជា​របស់​វត្ត ម្យ៉ាងទៀត​បើ​លក់​អាច​មានឈ្មោះ​អាក្រក់​សម្រាប់​វត្ត ។ ពិសេស​ដើម​រាំងភ្នំ​ដែល​គេ​ចាត់​ទុក​ថា ជាដើម​ឈើ​ដ៏​កម្រ ជាង​នេះ​ទៅ​ទៀត​ផ្កា​ដ៏​ស្រស់​ស្អាត​របស់​វា​ចោល​ក្លិន​ឈ្ងុយ​ឈ្ងប់ ហើយ​អាច​បេះ​យក​ទៅ​ហាល​ធ្វើ​ជា​ថ្នាំ​បាន​ទៀត​ផង ។ ទោះជា​បែប​ណា​ទុក​ថា​អ្នកទិញ​ដើម​រាំង និង​ដើម​ធ្នង់​ច្រើន​តែ​ជនជាតិ​វៀតណាម តែ​ប្រើ​ឲ្យ​មន្ត្រី​ខ្មែរ​ជា​អ្នក​រត់ការ​មក​ចរចា​ដើរ​ទិញ ។ ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ដើមឈើ​ធំ​ៗ​ក្នុងស្រុក​ដែល​មន្ត្រី​ខ្មែរ​មក​ទិញ​បាន​ហើយ​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម ហើយ​រាល់​សកម្មភាព​ដែល​ពួក​គេ​អាច​ដឹក​ជញ្ជូន​ទៅ​បានជា​ប្រចាំ​នោះ គឺ​មិន​មាន​សមត្ថកិច្ច​ណាមួយ​ចេញ​មក​ធ្វើការ​ហាមឃាត់​នៅឡើយ​ទេ ដោយ​ពួក​ឈ្មួញ​បាន​ប្រើ​រូបភាព​មានច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ត្រឹមត្រូវ ដោយ​អះអាង​ថា យក​ទៅ​ដាំ​នៅ​តាម​លំនៅ​ឋាន​របស់​ខ្លួន​នៅ​ក្នុងស្រុក​ទៅ​វិញ ។ ទោះបីជា​យ៉ាងនេះ​ក្តី បើ​ពិនិត្យ​មើល​លើ​ការ​ដឹក​ជញ្ជូន​ដើម​រាំង​នោះ គឺ​គេ​ឃើញ​មាន​សុ​ទ្ឋ​តែ​បុរស​ជនជាតិ​វៀតណាម​ជា​អ្នក​ដឹក​ជ​ញ្ជូ​ញ​ទៅ​វិញ ។ បើ​តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ដើម​រាំង​បឹង​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ជន​ទាំងនេះ​ដឹក​ជញ្ជូន​នោះ​គឺ​មិនមែន​យក​ទៅ​ដាំ​នៅ​លំនៅ​ឋាន​ទេ គឺ​យក​ទៅ​លក់​នៅ​ព្រំដែន​យួន ។ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​ជនបទ​និយាយ​ថា បច្ចុប្បន្ន​នេះ​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​បាន​នាំ​គ្នា​ដើរ​រុករក​ទិញ​ដើមឈើ​ក្នុងស្រុក​ធំ​ៗ ដែល​ដុះ​នៅ​ក្នុងភូមិ ឬ​តាម​ស្រែ​ចំការ​ដូច​ជាដើម​រាំង​ទឹក រាំង​បឹង រាំងភ្នំ ដើម​ពោធិ៍​ ដើម​ធ្នង់​ ដើមជ្រៃ ដោយ​ហ៊ាន​ឱ្យ​ក្នុង​តំលៃ​ខ្ពស់ ​ដែល​ពួក​គាត់​អាច​ទទួលយក​បាន ។ គេនៅ​ចាំ​បាន​​ថា កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០០៩ កន្លង​មក មហាជន​នៅ​ក្រុង​តា​ខ្មៅ​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​តា​ខ្មៅ​គាស់​ដើម​រាំងភ្នំ​ពីរ​ដើម​ដែល​មាន​អាយុ​មិន​តិច​ជាង​៤០​ឆ្នាំ​ចេញពី​ចំណុច​ជ្រុង​ខាងត្បូង​ជាប់​សួនច្បារ​ក្រុង​តា​ខ្មៅ ដើម្បី​នាំ​ចេញ​ទៅ​ស្រុក​យួន ដើម​រាំងភ្នំ​មួយ​ដើម​លក់​បាន​តំលៃ​៣,៥០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ចំណោម​ដើម​រាំងភ្នំ​ពីរ​ដើម​មាន​មួយ​ដើម​នៅ​មាន វាសនា​ស្ថិត​ក្នុងស្រុក​ខ្មែរ គឺ​ត្រូវ​គេ​គាស់​ដឹក​តាម​រថយន្ដ​យក​ទៅ​លក់​ឱ្យ​ម្ចាស់ សួន យី ហោ​លី​លី នៅ​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ ខាងកើត ដែល​ជា​កន្លែង​ទិញ​ចូល​លក់​ចេញ​ដើមឈើ​ដើម​ផ្កា​គ្រប់​ប្រភេទ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ