ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

នោះចាប់បាត់ !! ធ្លាយរឿងអាស្រូវរដ្ឋាភិបាលលោក ហ៊ុនសែន ចែចង់អ្នកនាងម៉ារីម៉ា ត្រូវសារព័ត៌មានបរទេសចុះផ្សាយយ៉ាងគគ្រឹងគក្រេង

វាពិតជារឿងអាម៉ាស់ និងជារឿងអាស្រូវយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុនសែន ត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិបានផ្សព្វផ្សាយ ពីរឿងអត់កេរ្តិ៍ខ្មាស់របស់លោក ហ៊ុនសែន ដែលយកកិត្តិយសជាតិទៅប្រលោមតែនឹងមនុស្សស្រី បើទោះជាខ្លួនទៅបំពេញកិច្ចក្នុងនាមរដ្ឋក៏ដោយ។ ពលរដ្ឋដែលអ្នកលែងនៅតាមបណ្តាញសង្គមហ្វេសបុកបានបង្ហាញនូវភាពខ្មាស់អៀនជំនួសលោក ហ៊ុនសែន ដែលឃើញសារព័ត៌មានអន្តរជាតិបានចុះផ្សាយភ្លូកទឹកភ្លូកដីអំពីការដែលលោក ហ៊ុនសែន ស្នើសុំជួបតារាសម្តែងជនជាតិហ្វីលីពីនម្នាក់គឺអ្នកនាង ម៉ារីម៉ា ។ សូមព្ជាក់ផងដែរថា កាលពីថ្ងៃទី១១ វិច្ឆិកា តបតាមការអញ្ជើញរបស់លោក ហ៊ុន សែន តារាសម្ដែងដ៏ល្បីប្រចាំប្រទេសហ្វីលីពីន Marian Rivera ដែលប្រជាជនខ្មែរស្គាល់ថាជា ម៉ារីម៉ា និងស្វាមី បានចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី៣១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ មុនចូលក្នុងកិច្ចប្រជុំអាស៊ាន តារាសម្តែង ម៉ារីម៉ា បានថ្លែងទៅថា “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលបានទទួលលិខិតអញ្ជើញពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ព្រោះខ្ញុំពិតជាមិនធ្លាប់ចូលរួមក្នុងកម្មវិធីបែបនេះពីមុនឡើយ។ ខ្ញុំមានអារម្មណ៍អៀនៗបន្តិចដែរ ពេលដែលត្រូវចូលរួមពិធីធំបែបនេះ”។ គួរកត់សម្គាល់ថា ប្រជាប្រិយភាពរបស់ Marian Rivera នៅកម្ពុជា គឺតាមរយៈការសម្ដែងក្នុងរឿង “នាងម៉ារីម៉ា” និងរឿងភាគផ្សេងៗ ដែលបានដាក់បញ្ចាំជាហូរហែក្នុងប្រទេសនេះ តារាញូស៍មិនទាន់ទទួលបានព័ត៌មានបន្ថែមជុំវិញរឿងនេះឡើយ ដោយរង់ចាំការប្រជុំចប់សព្វគ្រប់សិន។

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤