ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អាមេរិក​ផ្ដាំ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​អស់​សង្ឃឹម

សមាជិក​សភា​អាមេរិក ផ្ដាំ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំ​ឲ្យ​អស់​សង្ឃឹម ព្រោះ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក កំពុង​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ​របស់​ខ្លួន។ សមាជិក​សភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​បន្ត​ក្ដី​សង្ឃឹម​នេះ។ ថ្លែង​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា លោក ស្ទីវ ឆាបុត បាន​បញ្ជាក់​អំពី​ការ​បន្ត​គិតគូរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ (វីសា) ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង ការ​បិទ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​ជាដើម។ លោក ស្ទីវ ឆាបុត៖ «ខ្ញុំ​សូម​ផ្តាំ​ថា កុំ​ឲ្យ​បោះបង់​ក្ដី​សង្ឃឹម។ អ្នក​ទាំង​អស់​គ្នា​អាច​នឹង​មាន​អនាគត​ភ្លឺស្វាង​នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ និង​រស់​នៅ​តាម​របៀប​ចង់​បាន មិន​មែន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​អ្វីៗ​ទាំង​អស់​នោះ​ទេ។ ប្រជាពលរដ្ឋ​ត្រូវ​មាន​សេរីភាព។ សេរីភាព​នេះ​នឹង​មាន​នៅ​កម្ពុជា។ តែ​អភ័ព្វ​ដែល​នៅ​កម្ពុជា គ្មាន​សេរីភាព​ដូច​សព្វ​ថ្ងៃ​នេះ។ តែ​គង់​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ។ សូម​កុំ​អស់​សង្ឃឹម!»។ សារ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ការ​តស៊ូ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​ប៉ុនប៉ង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​កាត់​ទោស​លោក កឹម សុខា នេះ ត្រូវ​តំណាងរាស្ត្រ​អាមេរិក​មួយ​រូប​ទៀត ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែរ គឺ​សមាជិក​ព្រឹទ្ធ​សភា​លោក ថេត គ្រូស (Ted Cruz) ព្រមាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា កន្លង​ទៅ​នេះ​ទៀត​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះ​លែង​លោក កឹម សុខា ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ​ទេ លោក​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ខាងតែបាន។ សារ​រម្លឹក​អំពី​ការ​ដាក់​ឱសានវាទ​នេះ លោក ថេត គ្រូស ថ្លែង​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Twitter ភ្លាមៗ​ក្រោយ​តុលាការ​កំពូល សម្រេច​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក លោក ថេត គ្រូស ធ្លាប់​បាន​ដាក់​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​លោក​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។ លោក ថេត គ្រូស ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពេល​កន្លង​មក​ប្រព្រឹត្ត​ទៅ​បាន​ក៏ដោយ​សារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបេតយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធតែជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​បាន​ស្មើ​ភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ