ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី ៖ គណបក្សសង្គ្រោះជាតិ ត្រូវមកដឹកនាំប្រទេស ក្រោយពីយើងបង្ខំឲ្យ ហ៊ុន សែន ចុះចេញជាមុនសិន

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងទាំងមានជំនឿជឿជាក់ថា គណបក្សសង្រ្គោះជាតិប្រាកដជានឹងអាចបានដឹកនាំប្រទេសកម្ពុជាយ៉ាងពិតប្រាកដ ។ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ថា លោកមានជំនឿទៅលើគណបក្សនយោបាយមួយនេះ បើទោះបីជា គណបក្សសង្រ្គោះជាតិកំពុងជួបព្យុះជួបភ្លៀង ជាពិសេសការធ្វើទុកបុកម្នេញពីគណបក្សកាន់អំណាច ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏ដោយចុះ ។ លោកលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ត្រូវតែព្រមចុះចេញដែរ នៅពេលដែលពេលវេលាមកដល់ហើយនោះ ៖ « « គណបក្សសង្គ្រោះជាតិ ត្រូវមកដឹកនាំប្រទេស ក្រោយពីយើងបង្ខំឲ្យ ហ៊ុន សែន ចុះចេញ ជាមុនសិន » ។ លោក សម រង្ស៊ី អោយដឹងបែបនេះ ធ្វើឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅនេះ ដើម្បីឆ្លើយតបទៅនឹងអ្នកលេងហ្វេសប៊ុកម្នាក់ដែលបានបញ្ចេញមតិនៅលើហ្វេសប៊ុកថា « តាមមើលដំណោះស្រាយនយោបាយ cnrp ត្រូវតែរំលាយចោល ហើយបក្សប្រឆាំងថ្មី(ឈ្មោះថ្មី) នឹងបង្កើត ហើយដឹកនាំដោយសម រង្សីដដែល » ។ ប៉ុន្តែលោក សម រង្ស៊ី ក៏ឆ្លើយតបវិញភ្លាមៗថា មិនមែនបែបនេះទេ គណក្សសង្រ្គោះជាតិនឹងដឹកនាំប្រទេសយ៉ាង ពិតប្រាកដ ។ លោក សម រង្ស៊ី ថ្លែងបែបនេះ ធ្វើឡើង នៅខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងហក់ ឡើងកម្ដៅខ្ពស់ ក្រោយពេលដែលមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនបញ្ជូនទៅឃុំក្រោមការចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ ។ លើសពីនេះទៀតគឺរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងថ្លែងព្យាយាមពីការរំលាយគណបក្សសង្រ្គោះជាតិ ចោល ហើយយកអាសនៈបក្សប្រឆាំងក្នុងរដ្ឋសភាទៅចែកអោយគណបក្សតូចៗដ៏ទៃផ្សេងទៀត ។ ប៉ុន្តែលោក សម រង្ស៊ី នៅតែប្រកាសអះអាងថា លោក ហ៊ុន សែន និងរដ្ឋាភិបាលមួយនេះមិនហ៊ានរំលាយនោះទេ គឺគ្រាន់តែគម្រាមចោលប៉ុណ្ណោះ ដើម្បីបំបាក់គណបក្សប្រឆាំង និងព្យាយាមអូសទា ញគណបក្សប្រឆាំងអោយចុះចូល ។ លោក សម រង្ស៊ី ចាត់ទុកថា នេះគឺជាល្បែង ។ យ៉ាងណាក៏ដោយចុះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់ថ្លែងទាំងចិត្តក្ដៅកាលពីសប្ដាហ៍មុនថា បើរំលាយមិនបានទេ លោកហ៊ានភ្នាល់ដាក់ជីវិត ។ លើសពីនេះទៀត កាលពីព្រឹកមិញនេះ ក្នុងពីធី ជួបកម្មករនៅចំការដូង លោកបានប្រកាសថា លោកហ៊ានភ្នាល់១ស៊ី១០០ បើធ្វើការរំលាយគណ បក្សសង្រ្គោះជាតិមិនបាន ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ