ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ក្តៅៗ៖ អ្នកលេងហ្វេសប៊ុកទម្លាយថា លោក ហ៊ុន

គណនីហ្វេសប៊ុករបស់លោក ឆាំ ឆានី ដែលត្រូវបានគេដឹងថា ជាសកម្មជនហ្វេសប៊ុក​វាយប្រហាររដ្ឋាភិបាលកម្ពុជាគ្មានចន្លោះដៃនោះ បានបង្ហើបអោយដឹងថា តាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅថ្ងៃ ១០ វិច្ឆិកា ២០១៧ នេះថា ក្រោយពី​ប្លន់​បាន​ ៥៥អាសនៈពី CNRP ហើយ ហ៊ុន សែន ​នឹងតែងតាំង​កូនប្រសារ​ សុខ​ ពុទ្ធិវុធ​ (ប្តី​ ហ៊ុន​ ម៉ាលី)​ ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។ ពេល​នេះ​មាន​ចរន្ត​បី​កំពុង​ត្រៀម​បង្ក​ចលាចល ៖ ១)​ សារ៉ាក់​ ខាន់​ រដ្ឋលេខាធិការ​ក្រសួង​ជើងចាស់ ត្រៀម​កម្លាំង​CPP​ ចាស់​ និង​បានស្នើសុំ​កម្លាំង​បង្កប់​ CNRP ក្នុង​ក្រសួង​អោយ​ជួយ​គាំ​ទ្រ ។ សែន មានគម្រោងដកឯង ដាក់កូនអញទៀតហើយ ២)​ កាន​ ច័ន្ទ​មេត្តា​ រដ្ឋលេខាធិការ​ជើងថ្មី​ ត្រៀម​កម្លាំង​យុវជន​ និង​កម្លាំង​បង្កប់​ CNRP រាជ​ធានី​អោយ​ជួយ​គាំ​ទ្រ ។ ៣)​ ឯក​ វណ្ឌី​ រដ្ឋលេខាធិការ​ជើងចាស់​កូតា​ហ៊្វុនស៊ីនប៉ិច​​ ត្រៀម​កម្លាំង​ហ្វ៊ុនស៊ីនប៉ិច​ ក្នុង​ក្រសួង​អោយ​ជួយគាំទ្រ ។ ចរន្តទាំងបីនេះកើតឡើងក៏ព្រោះតែពួកគេមិនពេញចិត្តនឹងទង្វើរបស់ ហ៊ុន សែន ដែលមិនផ្តល់នូវគុណតម្លៃឲ្យពួកគេ ក្នុងការបំពេញការងារជាច្រើនឆ្នាំកន្លងមក ហើយមិនត្រឹមតែមិនមិនលើកទឹកចិត្តដល់ការខិតខំរបស់ពួកគេ តែបែជាមើលងាយ មើលថោក មកប្លន់អំណាចយកឲ្យទៅកូនប្រសារ និងបក្សពួកទៀតផង ។ អ្នកស្អប់ខ្ពើមនូវការដឹកនាំរបស់ ហ៊ុន សែន មិនមែនតែប៉ុណ្ណឹងទេ មន្ត្រីរាជការ ប៉ូលីស ទាហាន ថ្នាកឧត្តមសេនីយ៍ច្រើនណាស់ដែលគេស្អប់ខ្ពើម ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ