ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ អំពាវនាវដល់លោក ហ៊ុន សែន កុំយកជាតិមកភ្នាល់គ្នាធ្វើជាល្បែងនាំតែអន្តរាយ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការលើកឡើងបែបឌឺដងដាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងរកមនុស្សណាដែលហ៊ានភ្នាល់ជាមួ យនឹងលោក «១ស៊ី១០០» លើករណីរំលាយគណបក្សសង្រ្គោះជាតិ ។ មេដឹកនាំកំពូលរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងថា លោកត្រូវការរកមនុស្សមកភ្នាល់ជាមួយនឹងរូបលោក ករណី១ ស៊ី ១០០ ចំពោះ ការរំលាយគណបក្សសង្រ្គោះជាតិនេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីជួបជាមួយកម្មករកម្មការនីនៅតំបន់ចំការដូងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ ថ្លែងនៅក្នុងពិធីជួបកម្មករនាព្រឹកម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តីជាង៣ទស្សវត្តន៍រូបនេះបានថ្លែងអោយដឹងថា មានប្រជាពលរដ្ឋដែលជាអ្នកនៅតាមហាងកាហ្វេមួយចំនួន ពួកគាត់កំពុងតែធ្វើការភ្នាល់គ្នា ករណីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគម្រោងការររបស់រដ្ឋាភិបាលគណបក្សប្រជាជន ។ ហើយចំពោះលោកវិញអោយតែហ៊ានភ្នាល់ គឺលោកនឹងភ្នាល់ភ្លាម ។ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់អោយដឹងថា លោកហ៊ានភ្នាល់គ្នា ១សងវិញ១០០ បើសិនជាមិនរំលាយ ឲ្យទៅយកលុយពីលោកដោយផ្ទាល់តែម្ដង ។ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលកំពុងមានព្រះវត្តមានគង់នៅលើទឹកដីនៃសហរដ្ឋអាមេរិកនៅឡើយនោះ មិនបានមានព្រះថេរដីការច្រើននោះទេលើករណីនេះ ប៉ុន្តែព្រះអង្គចាត់ទុកថា នេះគឺជាល្បែងនយោបាយរបស់អ្នកនយោបាយប៉ុណ្ណោះ ។ ព្រះអង្គបានបិណ្ឌបាតថា កុំយកជាតិមកធ្វើជាល្បែងភ្នាល់គ្នា លែងអី ។ ទន្ទឹមនឹងនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានអំពាវនាវបិណ្ឌបាតដល់ពលរដ្ឋខ្មែរដែរថា កុំអោយចូល លេងល្បែងនយោបាយដែលគេកំពុងតែលេងនេះ ប្រយ័ត្នមានបញ្ហាកាន់តែធ្ងន់ថែមទៀត ។ ព្រះ អង្គបញ្ជាក់អោយដឹងបែបនេះ ៖ « កុំយកជាតិមកធ្វើជាល្បែង ហើយកុំលែងល្បែងជាមួយពួកកាន់ អំណាច » ។ តាមរយៈវីដេអូឃ្លីប ដែលធ្វើឡើងកាលពីយប់មិញនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ លើកឡើងបញ្ជាក់ទៀតថា នេះគឺជាទង្វើអាក្រក់ដែលចង់យកជាតិរបស់ខ្លួនឯងមកធ្វើជាល្បែងភ្នាល់គ្នា ។ព្រះអង្គបានបញ្ជាក់ ថា ពលរដ្ឋខ្មែរគួរជៀសចេញពីល្បែងបែបនេះ ព្រោះមិនចំណេញដល់ជាតិសោះឡើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ