ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី អំពាវនាវអោយជប៉ុនដកជំនួយចេញពីកម្ពុជា

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអំពាវនាវទៅដល់រដ្ឋាភិបាលនៃប្រទេសជប៉ុនថា អោយដកជំនួយលើការរៀបចំការបោះឆ្នោតចេញពីកម្ពុជាវិញ ។ លោក សម រង្ស៊ី បានអំពាវនាវដល់រដ្ឋាភិបាលជប៉ុនថា បើសិនជារដ្ឋាភិបាលកម្ពុជានៅតែបន្តការយក ការរំលាយគណបក្សសង្រ្គោះជាតិនេះបន្តទៅទៀត ជប៉ុនមិនគួរណាបនុ្តជួយដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជានោះទេ ពីព្រោះថា បើគ្មានវត្តមានរបស់គណបក្សសង្រ្គោះជាតិហើយ នោះការបោះឆ្នោតនៅកម្ពុជាគឺគ្មានន័យទៀតឡើយ «» ។ លោក សម រង្ស៊ី ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ តាមរយៈបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី ពោលគឺបន្ទាប់ពីកម្ពុជាតាមរយៈតុលាការជាន់ខ្ពស់បានសម្រេចប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាព័រ និងបានបិទសិទ្ធិតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ លែងអោយធ្វើនយោបាយចំនួន៥ឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសនៅតែប្រកា សអំពាវនាវដល់សមាជិករបស់គណបក្សសង្រ្គោះជាតិថា អោយរក្សាគោលជំហរដដែល ពោលគឺកុំ ចាញ់បោករដ្ឋាភិបាលបក្សប្រជាជន ។ លោក សម រង្ស៊ី ក៏ជឿជាក់ដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថយជំហ៊ានឡើងវិញនៅពេលក្រោយ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤