ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ៖ បងប្អូនមានពេល៨ថ្ងៃទៀត ដើម្បីមករួមរស់ជាមួយបក្សប្រជាជន នេះជាឱកាសល្អណាស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់សមាជិកនៃគណបក្សប្រឆាំងអោយចុះចូលជាមួយនឹងគណបក្សកាន់អំណាចដែលដឹកនាំដោយរូបលោក ខណៈអតីតអ្នកធ្វើការងារជាមួយ លោកហៅទង្វើនេះថា ជាផែនការរបស់ខ្មែរក្រហម ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបញ្ជាក់ថា សមាជិកនៃគណបក្សប្រឆាំងទាំងនោះ ពួកគេមាន ពេលត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើចង់ចុះចូលជាមួយនឹងគណបក្សកាន់អំណាច ដើម្បីរួម រស់នៅក្នុងជីវភាពនយោបាយ ។ លោកបានបញ្ជាក់ថា បើចង់ចុះចូលនោះ គឺត្រូវតែឆាប់ធ្វើអោយ ហើយ មុនពេលដែលគណបក្សសង្រ្គោះជាតិនឹងត្រូវបានរំលាយដោយតុលាការកំពូល ៖ « សូមបងប្អូនចាប់យកឱកាសនេះអោយបានមុនថ្ងៃប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ២០១៧ ខាងមុខនេះ » ។ ការថ្លែងអោយដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា នេះ ខណៈពេលវេលាដែលលោក អះអាងថា នឹងត្រូវរំលាយគណបក្សសង្រ្គោះជាតិនោះ នៅសល់ត្រឹមត្រែ ៨ ថ្ងៃទៀតប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្រ្តីជាង៣ទស្សវត្តន៍រូបនេះបានថ្លែងបញ្ជាក់ទៀតថា យោងតាមឯកសារភស្តុតាងទាំងអស់ និងតាមផ្លូវច្បាប់របស់ប្រទេស គឺគណបក្សសង្រ្គោះជាតិបានប្រឈមនឹងការរំលាយទាំងស្រុង ដែលនឹងប្រកាសដោយសាលដីការតុលាកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ ខាងមុខនេះ។ អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក លឺ ឡាយស្រេង បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកថា កំពុងតែធ្វើការងារអនុវត្តគោលនយោបាយរបស់ខ្មែរក្រហម ។ លោក លឺ ឡាយស្រេង បានថ្លែងបញ្ជាក់ថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយសមាជិករបស់គណបក្សប្រឆាំងទៅចុះចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីពង្រឹងអំណាច ឬ ដើម្បីពង្រឹងគណបក្សខ្លួននេះ គឺជាគោលការណ៍ដែលខ្មែរក្រហមបានប្រើប្រាស់តែប៉ុណ្ណោះ ។ លោកចាត់ទុកថា នេះគឺជាការអនុវត្តគោលនយោបាយថ្មីរបស់ខ្មែរក្រហមច្បាស់ណាស់ ៖ « នឹងលោកតា ហ៊ុន សែន គាត់ធ្វើនឹងគឺដូចខ្មែរក្រហមកាលពីឆ្នាំ ៧០ ចឹងណាស់ ប្រកាសអោយបងប្អូនខ្មែរពី បរទេសទៅចុះចូល ទៅស្រុកខ្មែរវិញ ទៅសម្លាប់ចោលអស់។ អានឹងទៅចូលផែនការខ្មែរក្រហមលើកទីពីរហើយនេះ » ។ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ស្ថានការណ៍នយោបាយសព្វថ្ងៃនេះ មើលទៅឃើញថា គណបក្សសង្គ្រោះជាតិកំពុងរងគ្រោះ ប៉ុន្តែលោកថា បញ្ហានេះក៏ជាឱកាស ធ្វើឲ្យគណបក្សនេះដឹងថា មានអ្នកណាខ្លះនៅស្ម័គ្រស្មោះ និងអ្នកណាខ្លះរត់ចោលបក្សនៅពេលបក្សជួបបញ្ហា។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា អ្នកនយោបាយដែលចេញពីគណបក្សមួយទៅគណបក្សមួយដើម្បីរក្សាអំណាច ឬតំណែងរបស់ខ្លួន គឺអ្នកធ្វើទាំងនោះធ្វើនយោបាយដើម្បីតែអំណាចនឹងបុណ្យស័ក្ដិតែប៉ុណ្ណោះ មិនមែនដើម្បីប្រជាពលរដ្ឋនោះទេ។ ចំណែកឯប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំវិញនោះ ធ្លាប់បានចេញ លិខិតមួយប្រកាសអំពាវនាវដល់សមាជិករបស់ខ្លួនថា ត្រូវរក្សាឆន្ទៈពលរដ្ឋអោយបាន ។ លោកធ្លាប់លើកឡើងថា ប្រសិនបើអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះបាន គណបក្សសង្រ្គោះជាតិប្រាកដជានឹងអាចឆ្លងដល់គោលដៅ ។ យ៉ាងណាក៏ដោយចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញនោះ បានថ្លែងបញ្ជាក់ប្រាប់ថា នេះជាឱកាសសម្រាប់សមាជិកបក្សប្រឆាំងដែលមានបំណងចូលរួមជាមួយបក្សប្រជាជនដើម្បីបម្រើប្រទេសជាតិ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤