ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ចៅសង្កាត់អូរចារ កញ្ញា រ៉ូហ្សេត ថា៖ ថ្ងៃនេះថ្ងៃស្អែកខ្ញុំនៅតែទៅសាលាសង្កាត់

កញ្ញា រ៉ូហ្សេត មិនតក់ស្លុត មិនភ័យព្រួយ មិនបារម្មណ៍រឿងមុខតំណែង តួនាទី ឬស្តាយស្រោះបុណ្យស័ក្តរបស់ខ្លួននោះទេ ដោយកញ្ញា បានប្រកាសជាចំហរ បើទោះជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលនៅថ្ងៃនេះក៏ដោយ ក៏ចៅសង្កាត់អូរចាររូបនេះ នៅតែទៅធ្វើការនៅសលាសង្កាត់របស់ខ្លួនដដែល ដរាបណាអ្នកថ្មីមិនទាន់បានប្រកាសមកជំនួសតំណែងរបស់ខ្លួន។ កញ្ញា រ៉ូហ្សេត៖ ទោះល្ងាចនេះតុលាការកំពូលបានចេញសាលក្រមប្រកាសរំលាយគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ខ្ញុំនៅតែទៅធ្វើការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចាររបស់ខ្ញុំរហូតដល់មានករណីពីរដូចខាងក្រោម៖ ទី១- មានសេចក្តីប្រកាសទទួលស្គាល់អ្នកថ្មីមកជំនួសដំណែងរបស់ខ្ញុំ។ ទី២-មានក្រុមសមត្ថកិច្ចឬអាជ្ញាធរដេញមិនឲ្យខ្ញុំចូលសាលាសង្កាត់អូរចារតែម្តង។ មានតែករណីទាំងពីរខាងលើនេះទេដែលខ្ញុំត្រូវឈប់ទៅចូលសាលាសង្កាត់អូរចារបន្តទៀត គឺនៅរងចាំសភាពការណ៍នយោបាយវិវឌ្ឍន៍ ធម្មតាវិញ ឬក៏ខ្ញុំឆ្លៀតពេលខ្លះៗទំនេរពីការងារ ចំពោះកិច្ចនៅសាលាសង្កាត់ ខ្ញុំនិងចុះធ្វើកិច្ចការ សង្គមជាមួយពលរដ្ឋអូរចារដូចមុន ដោយមិន ពាក់ព័ន្ធរឿងនយោបាយ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ