ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកជំនាញអះអាងថា កម្មករជាង៧០ម៉ឺននាក់នឹងប៉ះពាល់មុនគេ បើអាមេរិកដាក់ទណ្ឌកម្ពុជាមែន ព្រោះកម្ពុជាមិនអាចពឹងផ្អែកលើប្រទេសចិនបានយូរអង្វែង

អ្នកជំនាញបានអះអាងថា ប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជាពិតមែននោះ អ្នកដែលត្រូវរងគ្រោះ និងប៉ះពាល់មុនគេបង្អស់ គឺកម្មកររបស់ខ្មែរប្រមាណជាង៧០ម៉ឺននាក់ ។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព និងជាអ្នកស្រាវជ្រាវអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បានថ្លែងអោយដឹងថា បើកម្ពុជាមិនវិលមករកស្ថានភាពល្អប្រសើរវិញទេ នោះកម្ពុជានឹងឆ្លងកាត់ដំណាក់កាលមួយដ៏ពិបាកមួយ។ លើសពីនេះ កម្មករកាត់ដេរកម្ពុជា ជាង៧០ម៉ឺននាក់ នឹងប៉ះពាល់សេដ្ឋកិច្ចមុនគេ បើអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាមែន។ លោក ឈាង វណ្ណារិទ្ធិ បានបញ្ជាក់ថា កម្ពុជាមិនអាចពឹងផ្អែកទៅលើប្រទេសចិនក្នុងរយៈពេលយូបានទេ។ ការថ្លែងអោយដឹងពីលោក ឈាង វណ្ណារិទ្ធិ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុក្នុងស្រុកមួយកាលពីយប់មិញនេះ ( RFi ) ។ ការថ្លែងរបស់លោក ឈាង វណ្ណារិទ្ធិ អោយដឹងនេះ ធ្វើឡើងក្រោយពេលដែលសមាជិកសភានៃសហរដ្ឋអាមេរិកបានព្រមានពីការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាម្ដងជាពីរដង និងព្រមានដាក់មន្រ្តីរដ្ឋាភិបាលចូលទៅក្នុងបញ្ជីស្បែកខ្មៅរបស់គេ ប្រសិនណាបើរដ្ឋាភិបាលកម្ពុជាមិនព្រមដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិអោយមានសេរីភាពឡើងវិញមុនថ្ងៃទី៩ វិច្ឆិកា ទេនោះ ។ លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក បានចេញមុខមកធ្វើប្រតិកម្មម្ដងទៀត ថា លោកនឹងចាត់ការ ដោយផ្ទាល់ដៃ ក្នុងការដាក់មន្ត្រីរដ្ឋាភិបាល ដែលពាក់ព័ន្ធទាំងឡាយណា ចូលទៅក្នុងបញ្ជីខ្មៅអាមេរិក ។ លោកថា ការសម្រេចរបស់តុលាការកំពូលកម្ពុជា ក្នុងការតម្កល់សាលដីកាសាលាឧទ្ធរណ៍ ដែលបញ្ជាក់ ពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាត្រឹមត្រូវ ទុកជាបានការនោះ គឺជា«ដំណឹងដ៏អាក្រក់»មួយ សម្រាប់លោក ។ លោក បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ដែលជាប្រតិកម្ម ទៅនឹងការបង្ហោះមួយ របស់ទំព័រទ្វីសធើរ «Asian Correspondent» ស្ដីពីសេចក្ដីសម្រេច របស់តុលាការជាន់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែផ្ទុយពីការទាមទារទាំងនេះ មន្រ្តីរដ្ឋាភិបាលបានប្រកាសថា ពួកគេមិនយកចិត្តទុកដាក់នោះទេ។ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលគណបក្សមួយនេះ បានប្រកាស ជំហរថា នឹងចាត់ការលើលោក កឹម សុខា អោយស្របទៅតាមទោសក្បត់ជាតិ ។ លើសពីនេះ នៅក្នុងពិធីរលឹកខួបអនុស្សាវរីយ៍លើកទី២២ ថ្ងៃបង្កើតកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ សាលតាំង សាលប្រជុំ លោកថ្លែងប្រាប់ថា កម្ពុជាមិនត្រូវការ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការងាររបស់កម្ពុជានោះទេ ។ លោក ឈាង វណ្ណារិទ្ធិ វិញយល់ថា នេះគឺមិនមែនជារឿងល្អឡើយ ដែលរដ្ឋាភិបាលកម្ពុជាចង់អោយកើតមានរឿងនេះឡើង ។ តាមការលើកឡើងរបស់អ្នកស្រាវជ្រាវរូបនេះអោយដឹងថា សហរដ្ឋអាមេរិក ប្រហែលជាអាចនឹងធ្វើដូចអ្វីដែលគេបានអះអាងមែន ដោយសារតែនេះគឺជាយុទ្ធសាស្រ្តរបស់អាមេរិកនៅក្នុងតំបន់អាស៊ី ។ លោកបន្តថា ការណ៍ដែលអាមេរិកព្រមានម្ដងជាពីរដងមកលើកម្ពុជានេះ គឺ ដោយសារតែឃើញរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ។ អ្នកស្រាវជ្រាវរូបនេះក៏បានអោយជាយោបល់ដល់រដ្ឋាភិបាលដែលថា កម្ពុជាគួរតែប្រញ៉ាប់ប្រញ៉ាល់ចរចារនយោបាយដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ខ្លួន ។ សូមជម្រាបថា ចាប់តាងពីមានការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ការធ្វើច្បាប់បែងចែកអាសនៈនៅរដ្ឋសភា និងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិមក មិនមែនមានតែអាមេរិកនោះទេ ដែល បានព្រមានមកលើកម្ពុជានោះ ក្នុងនោះសហភាពអន្តរសភាដែលមានប្រទេស ១៧៣ ក៏បានថ្កោល ទោសដែរ ។ ចំណែកឯសហគមន៍អឺរ៉ុបវិញនោះក៏បានព្រមានដាក់ទណ្ឌកម្មដូចគ្នា ប្រសិនបើរដ្ឋាភិបា លមិនព្យាយាមបន្ថូរស្ថានការណ៍នយោបាយនេះទេ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤