ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កុំខ្លាំង !!! អាមេរិកសម្រេចផ្ដាច់ជំនួយកម្ពុជាលើការរំដោះមីន

សហរដ្ឋអាមេរិកបានសម្រេចចិត្តធ្វើការកាត់ផ្ដាច់ជំនួយកម្ពុជាលើការរំដោះមីន ទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ។ ប៉ុន្តែសហរដ្ឋអាមេរិកតាមរយៈស្ថានទូតដែលមានប្រចាំនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាអោយដឹងថា នឹងផ្តល់ទៅឱ្យក្រុមអ្នកដោះមីនក្នុងស្រុកដោយផ្អែកលើការដេញថ្លៃមានលក្ខណៈជាការប្រកួតប្រជែងវិញ។ បើតាមមន្រ្តីរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអោយដឹងថា សម្រាប់ឆ្នាំ២០១៨សហរដ្ឋអាមេរិកបន្តជួយដល់ប្រតិបត្តិការដោះមីននៅប្រទេសកម្ពុជាដោយផ្តោតលើការដោះមីននៅភាគខាងកើតប្រទេសដោយប្រើប្រាស់កម្មវិធីដោះមីនលំដាប់ពិភពលោកដែលផ្តោតលើគោលដៅគ្រាប់មីនណាដែលផលិតដោយសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយសារតែអ្នកជំនាញបានស្នើឡើងថា ការដោះមីនដោយវិធីសាស្រ្តនេះនឹងមានប្រសិទ្ធភាព។ បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ធ្លាប់បានអោយដឹងកាលពីកន្លងមកថា សហរដ្ឋអាមេរិកតាមរយៈអង្គការជាដៃគូរបានឧបត្ថម្ភថវិកាជាង ២លានដុល្លារជារៀងរាល់ឆ្នាំដល់ប្រតិបត្តិការការងាររបស់ CMAC។ ការសម្រេចចិត្តធ្វើការកាត់ផ្ដាច់ជំនួយមកកម្ពុជា លើសកម្មភាពនៃការងារមនុស្សធម៌សម្រាប់ការដោះ មីននេះ ធ្វើឡើងចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងមានភាពតានតឹង ។ លើសពីនេះទៀត គឺក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាព្យាយាមជីកកកាយពីករណីដែលមានសេសសល់គ្រាប់បែកនៅក្នុងខេត្តស្វាយរៀង ដែលកម្ពុជាអះអាងថា ជាគ្រប់បែកគីមី បណ្ដាលអោយប៉ះពាល់សុខភាពរបស់ពលរដ្ឋ ប៉ុន្តែសហរដ្ឋអាមេរិកអះអាងថា ជាគ្រាប់បែកគីមីបង្ហូរទឹកភ្នែកប៉ុណ្ណោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបីជាសហរដ្ឋអាមេរិកតាមរយៈស្ថានទូតមាននៅកម្ពុជាប្រកាសឈប់ផ្ដល់ជំនួយដល់អង្គការខ្មែរមួយនេះ ដើម្បីរំដោះមីនមែន ប៉ុន្តែពួកគេអះអាងថា នឹងនៅតែប្ដេជ្ញាចិត្តរួមគ្នា យ៉ាងខ្លាំងជាមួយនឹងប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្រគោលដៅចង់ឱ្យប្រទេសកម្ពុជាគ្មានការប៉ះពាល់ដោយគ្រាប់មីននៅឆ្នាំ២០២៥ និងគោលដៅរួមក្នុងការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់សហរដ្ឋអាមេរិក‍ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ