ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី ៖ លោក ហ៊ុន សែន គឺជាឃាតករ និងជាជនក្បត់ជាតិយ៉ាងពិតប្រាកដ

អតីតប្រធានគណបក្សសង្រ្គោះជាតិ និងធ្លាប់ជាដៃគូរបដិបក្ខកំពូលជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សម រង្ស៊ី បានបន្តវាយប្រហារ និងចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា គឺជាជនក្បត់ជាតិ និងជាឃាតករសម្លាប់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ ។ តាមរយៈសំណេរលើកឡើងរបស់លោក សម រង្ស៊ី ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ នេះ លោក សម រង្ស៊ី បានបង្ហាញអំណះអំណាងចំនួន៣ចំណុចដែលបានបញ្ជាក់ថា លោក ហ៊ុន សែន គឺជាជនក្បត់ជាតិ ។ ទាំង៣ចំណុចនោះរួមមាន ៖ - ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ដោយក្លាយទៅជារណបប្រទេសវៀតណាម ក្រោយពីឆ្នាំ ១៩៧៩។ - ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីជាច្រើន ដោយសារតែគាត់បានចុះហត្ថលេខា លើសន្ធិសញ្ញាព្រំដែនដ៏អាក្រក់ ជាមួយប្រទេសវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ - ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទ្រព្យសម្បត្តិជាតិជាច្រើន ដូចជាព្រៃឈើ និងទ្រព្យសម្បត្តិរដ្ឋមួយ ចំនួនធំ ក្រោមការដឹកនាំយ៉ាងពុករលួយរបស់គាត់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ២០០០ និង ២០១០។ ក្រៅពីនេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស ក៏បានបង្ហាញអំណះអំណាងចំនួន២ផងដែរ ដើម្បីបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាឃាតករ ។ ទាំង២ចំណុចនេះ រួមមាន ៖ - ដឹកនាំការអនុវត្តន៍ ផែនការ ក៥ ដែលរៀបចំឡើងដោយប្រទេសវៀតណាម ហើយដែលបណ្តាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទទួលមរណភាព យ៉ាងអាណោចអធម ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ - បញ្ជាឲ្យបក្ខពួកគាត់ សម្លាប់មនុស្សជាច្រើន ក្នុងព្រឹត្តិការណ៍ឆ្នាំ ១៩៩៧ (រដ្ឋប្រហារ និងការវាយប្រហារ ដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ) និងឆ្នាំ ១៩៩៨ (ការបង្ក្រាបយ៉ាងសាហាវ មកលើបាតុកម្ម ដែលតវ៉ាពីការលួចបន្លំសន្លឹកឆ្នោត) ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ នេះមិនមែនជារឿងថ្មីឡើយសម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ។ កន្លងមក និងបច្ចុប្បន្ននេះលោក សម រង្ស៊ី នៅតែបន្តធ្វើការរិះគន់ វាយប្រហារ និងជីកឆ្កឹះឆ្គៀល ជាហូរហែរពីរឿងរ៉ាវនៃរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ