ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ប្តីយំបោកខ្លួន!!! ដកគ្រាប់ចេញអស់ យកកាំភ្លើងទៅភ្ជង់ក្បាលប្រពន្ធ បែជា…

ខេត្តអាយុធ្យា៖ កាលពីពេលថ្មីៗនេះ ប៉ូលិសបានបានចុះទៅពិនិត្យ មើលករណីបាញ់សម្លាប់ ដោយកាំភ្លើងខ្លី នៅក្នុងស្រុកសេនា ខេត្តអាយុធ្យា នៅកន្លែងកើតហេតុស្ថិតនៅ ក្នុងផ្ទះមួយខ្នង ជាន់ផ្ទាល់ដី ដែលក្នុងបន្ទប់នោះ បានប្រទះឃើញសពស្ត្រីម្នាក់ អាយុ២៧ឆ្នាំ មុខរបរជាជំនួយការពេទ្យ ដេកស្លាប់ក្នុងថ្លុកឈាម ដោយកំពុងតែស្លៀកសម្លៀកបំពាក់ ឈុតពេទ្យនៅឡើយ ។ ស្ត្រីរងគ្រោះត្រូវបានបាញ់ដោយកាំភ្លើង ទំហំ22mm ចំបរិវេណថ្ងាសខាងមុខ ធ្លុះទៅក្រោយក្បាលធ្លាយខួរ ហើយនៅក្បែរនោះគេឃើញ សំបកគ្រាប់កាំភ្លើង១គ្រាប់ ធ្លាក់នៅក្បែរសពស្ត្រីរងគ្រោះផងដែរ ។ មិនតែប៉ុណ្ណោះ ប៉ូលិសបានឃើញបុរសជាប្តី អាយុ២៩ឆ្នាំ កំពុងអង្គុយយំ ឱបសពប្រពន្ធ ដោយខ្លួប្រឡាក់ទៅដោយឈាម ក្រហមឆ្អៅ។ ក្រុមប៉ូលិសបានសួរនាំបុរសជាប្តី ហើយគាត់បានប្រាប់ថា ពួកគាត់ទាំង២នាក់ រស់នៅជាមួយគ្នា៣ឆ្នាំមកហើយ ។ បុរសជាប្តីបានរៀបរាប់បន្តថា មុនពេលកើតហេតុ គាត់បានទៅផឹកស្រា ជាមួយមិត្តភក្តិ ពេលត្រឡប់មកវិញ បានចាក់យកកាំភ្លើងពីផ្ទះយាយ មកដកគ្រាប់ចេញអស់ ហើយពេលចូលទៅបន្ទប់ប្រពន្ធ ក៏បានដកកាំភ្លើងភ្ជង់ទៅលើក្បាលប្រពន្ធលេង ហើយដោយខ្លួនគិតថា ដកបង់គ្រាប់ចេញអស់ហើយ គ្មានគ្រាប់នៅសេសសល់នោះទេ ក៏បានកេះកៃកាំភ្លើង ស្រាប់តែលាន់សូរផាំង ធ្វើឲ្យប្រពន្ធស្លាប់ភ្លាមៗតែម្តង ។ ក្រុមប៉ូលិសមិនទាន់ជឿ ទៅលើចម្លើយ របស់ជនល្មើសនោះទេ ហើយបានធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីការ ឈ្លោះប្រកែកគ្នាផងដែរ ក្រោយពីដឹងថា បុរសរូបនោះបានផឹកស្រា ស្រវឹងជារៀងរាល់ថ្ងៃ រហូតនៅក្នុងហ្វេសប៊ូក របស់ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានផូសដែរថា “ធុញនិងជីវិតបែបនេះណាស់ ពេលណាវានិងផុតកម្មពៀនេះទៅ?” ។ ក្រោយពីការពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច ប៉ូលិសបាននាំខ្លួនបុរសជាប្តី ទៅសាកសួរបន្ត ដើម្បីស្រាវជ្រាវរកមូលហេតុ ពិតប្រាកដ ក្រែងលោមានទាក់ទងនិងហិង្សា និងឃាតកម្មដោយចេតនា ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ