ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋមន្រ្តីការពារជាតិប្រកាសជាថ្មីអោយកងកម្លាំងត្រៀមខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ បានប្រកាសជាថ្មីម្ដងទៀតប្រាប់ទៅកងទ័ពថា ត្រូវតែត្រៀមខ្លួនធ្វើការទប់ទល់ជាមួយនឹងស្ថានការណ៍ និងរាំងខ្ទប់ចំពោះជនណាដែលមានបំណងចង់អោយមានបដិវត្តន៍ពណ៌នៅកម្ពុជា ។ លោក ទា បាញ់ បានថ្លែងបញ្ជាក់ថា មិនអាចអោយកើតមានជាដាច់ខាតចំពោះបដិវត្តន៍ពណ៌នៅកម្ពុជានេះ ក្រោមហេតុផលថា វាធ្វើអោយប៉ះពាល់ដល់តម្លៃសន្តិភាពដែលរដ្ឋាភិបាលរបស់លោកបានកសាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ លោកបានបញ្ជាក់ប្រាប់ទៅកងកម្លាំងថា ទោះតម្លៃណាក៏ដោយត្រូវតែកម្ចាត់ចេញជាដាច់ខាត ៖ « ដាច់ខាតទោះជាតម្លៃណាក៏ដោយ ក៏មិនឲ្យកើតមានបដិវត្តពណ៌នៅប្រទេសកម្ពុជានោះឡើយ » ។ លោក ទា បាញ់ ថ្លែងអោយដឹងបែបនេះ ធ្វើឡើងនៅក្នុងពិធីរលឹកខួបអនុស្សាវរីយ៍លើកទី២២ ថ្ងៃបង្កើតកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ សាលតាំង សាលប្រជុំ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ នេះបើយោងតាម សារព័ត៌មានហ្វ្រែសញ៉ូ ដែលបានដកស្រង់សម្ដីយកមកចុះផ្សាយនៅរសៀលនេះ ។ ថ្លែងនៅក្នុងពិធីដដែលនេះ លោក ទា បាញ់ បានបញ្ជាក់ប្រាប់កងកម្លាំងទ័ពទៀតថា កម្ពុជាក៏មិនត្រូវ ការ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការងាររបស់កម្ពុជាដែរ ។ លើសពីនេះទៀត រដ្ឋមន្រ្តីការពារ ជាតិរូបនេះថែមទាំងនិយាយផ្លែផ្កាដល់អ្នកដែលបានថ្លែងសារនយោបាយលើកឡើងថា នៅកម្ពុជាមិនមានការគោរពសិទ្ធិមនុស្ស និងធ្វើការងារប៉ះពាល់ដល់ប្រជាធិបតេយ្យ ។ ក្រៅពីនេះទៀត លោក ទា បាញ់ បានចោទប្រកាន់គណបក្សសង្រ្គោះជាតិថា ជាគណបក្សដែលដឹកនាំដោយជនក្បត់ជាតិ និងថាថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិសុទ្ធតែជាក្រុមបោកប្រាស់តែ ប៉ុណ្ណោះ ។ លោក ទា បាញ់ថែមទាំងបានផ្ដាំទៅកាន់កងម្លាំងថា អោយពន្យល់ពលរដ្ឋអោយយល់ ដឹងពីឧបាយកលរបស់គណបក្សសង្រ្គោះជាតិទៀតផង ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបាន ចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃនេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ