ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រ៉ូហ្សេត បានចេញប្រតិកម្មខ្លាំងខុសពីធម្មតា៖ អ្នកតស៊ូនៅក្រៅគុក អ្នករត់ទៅក្រៅស្រុក តើអន់ណាស់ឬ !

ចៅសង្កាត់អូរចារកញ្ញា រ៉ូហ្សេត បានចេញប្រតិកម្មខ្លាំងៗទៅកាន់បុគ្គលមួយចំនួនជុំវិញការរិះគន់ទៅលើមន្ត្រីក្នុងជួរគណបក្ស មួយចំនួនដែលកំពុងតែភាសខ្លួនទៅនៅក្រៅស្រុក ដោយទំនងប្រហែលជាមន្ត្រីមួយចំនួនក្នុងបក្សសង្គ្រោះជាតិត្រូវបានមតិសាធារណៈ មួយចំនួនរិះគន់ថា ឲ្យតែមានរឿងអាងរត់ចោលស្រុកនិងមិនព្រមរស់នៅរួមសុខរួមទុក្ខជាមួយគ្នានោះទេ។ កញ្ា រ៉ូហ្សេត បានប្រតិកម្មថា ៖ អ្នកតស៊ូនៅក្រៅគុក អ្នករត់ទៅក្រៅស្រុក តើអន់ណាស់ឬ? មួយម៉ាត់ណាក៏កំសាក គេចខ្លួន យករួចខ្លួន តើធ្វើនយោបាយអាងខ្សែឬ បក្ខពួក បានតាំងពីដើមដល់ពេលនេះ នៅតែប្រើភាសាបែបហ្នឹងគឺមួយម៉ាត់ណាអ្នកនយោបាយដែល ប្រឈមរត់គេចខ្លួនទៅក្រៅប្រទេស ឬនៅក្រៅឃុំ សុទ្ធតែមនុស្សកំសាកនោះ បើអញ្ជឹងមែននោះខិតខំគៀងគងបក្ខពួក អ្នកក្លាហានមកទាំងអស់គ្នាមក ក្រែងបានដេកគុកទាំងអស់គ្នា តែមិនអាចទៅរួចទេ អ្នកខ្លះហែរហមបានម្តងម្កាល អ្នកខ្លះបន្ទរយកឈ្មោះ ក្រែងថាបើមិនចេញការពារពេលនេះ គឺក្រែងអត់លឺឈ្មោះ ។ យើងជាសកម្មជន អ្នកតស៊ូនៅមូលដ្ឋាន យើងបារម្ភពីថ្នាក់ដឹកនាំរបស់យើង តើគាត់ប្រឈមអ្វីខ្លះនៅក្នុងគុក តើសុខភាពយ៉ាងណា ហើយយើងក៏ព្រួយដូចគ្នាចំពោះថ្នាក់ដឹកនាំយើងមួយចំនួន ដែលចេញទៅក្រៅប្រទេស ដែលរស់នៅព្រាត់ ពីប្រពន្ធកូន ផ្ទះសំបែង តើទាំងនេះមិនមែនជាលះបង់ទេឬ ? ឈប់បានឈប់ទៅ ភាសាបែបហ្នឹង អួតចុះ អួតឡើង តើបានអីខ្លះមកវិញ ហើយមិនមែនតែថ្នាក់ ដឹកនាំខាងលើទេដែលប្រឈម ពួកយើងនៅខាងក្រោម គឺប្រឈមគ្រប់ពេលវេលា តែយើងក៏មិនរាថយ ឬបញ្ឍប់ការងាររបស់យើងដែរ ពីព្រោះយើងជាកោសិការបស់គណបក្ស សង្គ្រោះជាតិ យើងខិតខំធ្វើការងារបំរើពលរដ្ឋក្នុងម៉ោងការងាររដ្ឋបាលឃុំ/សង្កាត់ ចំណែកថ្ងៃសំរាកយើងព្យាយាមចុះជំរុញពលរដ្ឋ យុវជនអោយចុះឈ្មោះបោះឆ្នោត យើងបារម្ភឃើញ ការចុះឈ្មោះបោះឆ្នោតលើកនេះគឺបានតិច នេះហើយជាសកម្មភាពពួកយើង ។ ពីព្រោះយើងចង់ឃើញការផ្លាស់ប្តូរជាវិជ្ជមានតាមរយះការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ។ ពីមុនខ្ញុំធ្លាប់លឺគណបក្សមួយនោះ និយាយថាសម រង្ស៊ី កំសាក អន់រត់ចោលស្រុកមិនក្លាហានរួមរស់ជាមួយសកម្មជន ជាមួយពលរដ្ឋតែយើងសូមផ្តាំប្រាប់ទៅវិញថា“ សម រង្ស៊ី ជាអ្នកក្លាហានបំផុតសំរាប់ពួកយើង”ពីព្រោះសម រង្ស៊ី ក្លាហានហ៊ានលះបង់ គ្រប់បែបយ៉ាងទាំងអស់សំរាប់ពួកយើង ដើម្បីរក្សាគណបក្ស សង្គ្រោះជាតិ មិនឲ្យរំលាយបាន សូម្បីជាប្រធានបក្ស សមាជិកបក្ស ក៍លាលែងដែរ នឹងហើយដែលជាលះបង់ នឹងហើយភស្តុតាងពិតដែលបង្ហាញថា សម រង្ស៊ី មិនដែលស្តាយតំណែង តែសម រង្ស៊ី បានការពារគណបក្សសង្គ្រោះជាតិមួយនេះ ដែលជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរដែលត្រូវប្រកួនប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ។ ដូច្នេះសំរាប់យើងយល់ច្បាស់ ដោយគ្មានបន្ទិល ថាការវែកមុខជនខិលខូចក្នុងពេលកន្លងមក គឺលោកប្រធាន សម រង្ស៊ី គឺចង់ថែរក្សាគណបក្ស សង្គ្រោះជាតិ សំរាប់ពួកយើងទាំងអស់គ្នា ។ ជាចុងក្រោយសូមអ្នកក្លាហានដែលការពារមេឬការពារសាច់ញាតិ សូមបញ្ឃប់ទៅ ហើយងាកមកអាណិតយើងជាអ្នកមូលដ្ឋានផង ហើយបើអស់លោកចង់ជួយ សូមចុះមកមូលដ្ឋានជួយនៅមូលដ្ឋានមក។ យើងរួមគ្នានៅមូលដ្ឋានខិតខំការពារនូវតម្លៃក្នុងការលះបង់របស់លោកប្រធានទាំងពីរ គឺលោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ និងលោកប្រធាន សម រង្ស៊ី ដើម្បីអោយគណបក្ស សង្គ្រោះជាតិ ឈ្នះការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសជាតិ របស់យើងអោយទទួលបាននូវការរីកចំរើនពិតប្រាកដ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤