ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អង្គការខ្មែរនៅអាមេរិកជំរុញអាមេរិកឲ្យធ្វើច្បាប់សង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា

Source from VOD អង្គការមួយនៅសហរដ្ឋអាមេរិក ដែលអះអាងថា មានសមាជិកច្រើនលាននាក់ បានអំពាវនាវទៅរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ពល​រដ្ឋនៅក្នុងប្រ​ទេ​ស​​កំ​ពុង​ដង្ហើ​​យហៅ។ វីដេអូឃ្លីបមួយ បង្ហោះលើបណ្តាញសង្គម ប្រធានអង្គការសម្ព័ន្ធមិត្តខែ្មរអាមេរិកកាំង លោក ទូច វិបុល បា​ននិ​យាយថា អង្គការលោកបានជំរុញរួចហើយទៅប្រធានាធិបតី លោក ដូណាល់ ត្រាំ និងព្រឹទ្ធស​ភាអា​មេរិក តា​មលិខិតចំហមួយ ខណៈរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក កំពុងធ្វើច្បាប់ថ្មីសំខាន់ៗមួយចំនួននោះ។ លោក ទូច វិបុល និយាយទៀតថា ច្បាប់ថ្មីលេខ២៧៩ ជាក្តីសង្ឃឹម របស់ពលរដ្ឋខ្មែរច្រើនលាននាក់ ថាអាចដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាឲ្យបើកលំហប្រជាធិបតេយ្យឡើងវិញ។ តំណាងសហគមន៍ខ្មែរអាមេរិកកាំងរូបនេះ ជំរុញឲ្យលោក ដូណាល់ ត្រាំ បំពេញនូវការសន្យា អំឡុងយុទ្ធ​នា​កា​រឃោ​សនាបោះបោះឆ្នោត ដែលថា «យើងជាពន្លឺ​នៃក្តីសង្ឃឹ​មរបស់មនុស្ស​ជាតិ»។ លោ​កថាសារន​យោ​បា​​​យនេះ គួរជំរុញ កុំឲ្យរបបលោក ហ៊ុន​ សែន គាបសង្កាត់អ្នកប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា «អ្នកស្រឡាញ់សន្តិភាពចេញមុខជួយអ្នកទាំងឡាយណាដែលបោះដៃសុំឲ្យជួយ។ នៅពេលនេះប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតីឲ្យ លោក ដូណាល់ ត្រាំ ឲ្យជួយហើយ នៅថ្ងៃនេះយើ​ងបា​នធ្វើ​នូវអ្វីដែល​យើងត្រូវធ្វើ»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ហាក់មិនចាប់អារម្មណ៍ទៅ​នឹងសា​រអំពាវ​នា​វនេះ​​​ទេ ដោយលោកថាកម្ពុជា ពេលនេះមិនស្ថិតក្រោមអាណានិគមរបស់អាមេរិកទេ។ លោកថា៖ «សំខាន់អ្នកដែលស្នើទៅរដ្ឋការ លោក ដូណាល់ ត្រាំ គាត់កំពុងរស់នៅក្នុងប្រទេសណា? ប្រ​ទេសក្រោមអាណានិគមនិយមអាមេរិកកាំង ឬក៏ប្រទេសដែលកំពុងមានឯករាជ្យនិងអធិបតេយ្យ រឿ​ង​តែប៉ុណ្ណឹងទេ។ បើ​គាត់​គិតថាកំពុងរស់នៅប្រទេសដែលមានឯករាជ្យនិងអធិបតេយ្យ គឺអ្វីដែលគាត់ធ្វើ គឺគាត់​ច្រឡំប្រទេស​ហើ​យ។​ ហើ​យបើគាត់គិតថា គាត់កំពុងតែរស់នៅក្រោមប្រទេស ក្រោមអាណានិគមនិយមបារាំង អាហ្នឹ​ងត្រូ​វ​​​​ហើយ​ព្រោះរស់នៅក្រោមប្រទេសអាណានិគមន៍។ ប៉ុន្តែបើកម្ពុជា ជាប្រទេស​ឯករាជ្យនិង​អធិបតេយ្យគឺ​គា​ត់​រស់នៅ​ច្រឡំហើយ រត់ទៅរកប្រទេសផ្សេ​ង​រស់​នៅ​ល្អជាង»។ យ៉ាងនេះក្តីអ្នកវិភាគ​ធ្លាប់ព្រមានថា កម្ពុជានឹងខាតបង់បើបង្កើតកម្តៅការទូតជាមួយប្រទេសលោកសេរី ឬថាកម្ពុ​ជា​ព្យាយាមដើរចេញពីគន្លងប្រជាធិបតេយ្យនោះ។ ទោះជាយ៉ាងណា ក្រោយពីកម្តៅនយោបាយនៅកម្ពុជាឡើងខ្ពស់ សហគមន៍អន្តរជាតិ មាន​សហរដ្ឋអា​មេរិក​​ ស​ហភាពអឺរុប បា​រាំង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ សហភាពអន្តរជាតិ IPU ដែល​មាន​ស​​​​មា​​ជិក១៧​៣ប្រ​ទេស និងប្រទេស​មួយចំ​នួ​នទៀត បាន ព្រមានផ​ង​ដែ​រថា កម្ពុជា​អាចនឹ​ងត្រូ​វដាក់​ទណ្ឌកម្មសេដ្ឋកិច្ច បើមិ​​នបើកលំហ ប្រ​ជា​ធិ​បតេ​យ្យ​ និងដោះ​លែ​​​ង​ប្រ​ធានគ​​ណ​ប​ក្សប្រឆាំ​ងលោ​ក កឹ​ម សុខា នោះ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ