ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ហួសចិត្តនឹងអាជ្ញាធរ ចាប់ខ្លួនខ្លួនលោក អ៊ួន ឈិន អតីតវិទ្យុអាស៊ីសេរី ក្រោមលេសថា រៀបចំផ្សព្វផ្សាយព័ត៌មានដោយខុសច្បាប់

លោក អ៊ួន ឈិន ដែលគេគ្រប់គ្នាស្គាល់ថា ជាបុគ្គលិកវិទ្យុអាស៊ីសេរី និងជាអ្នកយកព័ត៌មានជើងចាស់មួយរូបនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួន ហើយបញ្ជូនភ្លាមៗទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ ប្រាប់ Cam Post នៅមុននេះបន្តិចថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន នៅចំណុចបន្ទប់E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី នៅស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦៖៣០នាទី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។ លោកបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ុំ​ សុភ័ក្រ គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​និងលោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរង​ ។ បើតាមលោក តេង ស៊ីណូ បញ្ជាក់ឲ្យដឹងថា លោក អ៊ួន ឈិន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថា អ៊ួន ឈិន បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ដោយខុសច្បាប់ ប៉ុន្តែមិនទាន់ដំណើរការ។ លោកអធិការបញ្ជាក់បន្ថែមថា នៅថ្ងៃស្អែក ថ្ងៃទី១៥ ខែវិច្ឆិកា សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យលើភស្តុតាង ដែលបានរកឃើញនៅល្ងាចមិញនេះ។ គួរជម្រាបថា បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា បិទដំណើរការផ្សាយរបស់វិទ្យុជាង២០មកនោះ វិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយយល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យខ្លួនបន្តបេសកកម្មបានទៀតទេ។ វិទ្យុទទួលជំនួយពីបរទេសមួយនេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាល មកលើប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះថា ជាការបង្ក្រាបមកលើសំឡេងឯករាជ្យ។ នេះបើយោងសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋានៅទីក្រុងវ៉ស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។ ឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះ ក្រសួងព័ត៌មាន បានធ្វើសន្និសីទកាសែតបញ្ជាក់ថា ក្រសួងមិនបានបិទការិយាយល័យវិទ្យុអាស៊ីសេរី និងកាសែតខេមបូឌាដេលី ដូចអ្វីដែលបានចោទប្រកាន់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងបាន និងកំពុងរកវិធីជួយបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានបុគ្គលិកមួយចំនួន៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤