ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

​លោ​ក​ស្រី ​មួ​រ ​សុ​ខ​ហួរ​ ​ចង់​អោ​យ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​ក្រ​ឡេក​មើល​ប្រ​វ​ត្តិ​សា​ស្រ្ត​នៃ​កា​រត​ស៊ូ​រ​ប​ស់ម​ហា​​ត្ម​គ​ន្ធី ​ដែល​ជួ​យ​ឥ​ណ្ឌា​ពី​នឹ​មត្រួត​ត្រា​រ​​​បស់​ច​ក្រភ​ព​អ​ង់​គ្លេស​​​​​

តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ និងមានតំណែងជាអនុប្រធានគណបក្សផងនោះ លោកស្រី មួរ សុខហួរ បានថ្លែងប្រតិកម្មជាមួយនឹងរដ្ឋាភិបាលកម្ពុជា ករណីចោទប្រកាន់អ្នកតស៊ូដោយអ ហិង្សាថា ជាការធ្វើបដិវត្តន៍ពណ៌ ។ លោកស្រី មួរ សុខហួរ បានស្នើសុំទៅរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាលទាំងនោះ ពិនិត្យមើលពីការ តស៊ូដោយអហិង្សារបស់វីរៈជនពិភពលោក ដែលបានរំដោះប្រទេសរបស់ពួកគេចេញពីនឹមត្រួតត្រារប ស់បរទេស ។ លោកស្រីបានប្រាប់រដ្ឋាភិបាលថា ជាពិសេសអោយមើលទៅប្រវត្តិសាស្រ្តនៃការតស៊ូ របស់មហាត្មគន្ធី ដែលអាចជួយរំដោះប្រទេសឥណ្ឌាចេញពីនឹមត្រួតត្រារបស់ប្រទេសអង់គ្លេស ។ លោកស្រី មួរ សុខហួរ ថ្លែងបញ្ជាក់បែបនេះ ៖ « បើសិនជាថា ការតស៊ូមតិទាំងឡាយសុទ្ធតែជាការ មានបដិវត្តន៍នោះ ចុះយើងគិតមើល ដូចជានៅប្រទេសឥណ្ឌា ដែលលោក មហាត្មគន្ធី លោកធ្វើអោ យប្រជាពលរដ្ឋរបស់លោកធ្វើអោយប្រជាពលរដ្ឋរបស់លោក អោយជាតិរបស់លោក មានឯករាជ្យពី អង់គ្លេស ដោយអហិង្សារ » ។ ការថ្លែងលើកឡើងរបស់លោកស្រី មួរ សុខហួរ បែបនេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត៣នាទី បង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកស្រីដោយផ្ទាល់ កាលពី ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ នៅខណៈដែលលោកស្រីកំពុងមានវត្តមាននៅក្រៅប្រទេស នៅឡើយ ។ ការថ្លែងលើកឡើងនេះ ក្រោយពេលដែលមន្រ្តីរដ្ឋាភិបាលកម្ពុជា បានប្រកាសពីបំណងរបស់ពួកគេ ក្នុងការកម្ចាត់អ្នកចង់តស៊ូដោយអហិង្សារ ដូចជាការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលករណីចាប់ខ្លួន លោក កឹម សុខា និងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិជាដើម ។ រដ្ឋមន្រ្តីការពារជាតិលោក ទា បាញ់ បានព្រមានជារឿយ មានទាំងការព្រមានវាយពលរដ្ឋរបស់ខ្លួនបំបាក់ធ្មេញ និងការអំពាវនាវអោយកងកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនកម្ចាត់អ្នកចង់ធ្វើបដិវត្តន៍ពណ៌ថែមទៀងផង ។ លោក ទា បាញ់ ធ្លាប់បានប្រកាសជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុននេះ អោយកងកម្លាំងកម្ចាត់ក្រុមណា ដែលចង់ប្រឆាំងនឹងរដ្ឋាភិបាលចំពោះចំណាត់ការទៅលើគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយមួយនេះ ដោយចោទថា នេះគឺជាបដិវត្តន៍ព៌ដែល មិនត្រូវអនុញ្ញាតអោយកើតមានឡើងនៅកម្ពុជាជាដាច់ខាត ។ អនុប្រធានគណបក្សសង្រ្គោះជាតិលោកស្រី មួរ សុខហួរ តាមរយៈវីដេអូឃ្លីប បានបញ្ជាក់ថា នេះគឺជាទង្វើអាក្រក់បំផុតដែលរដ្ឋាភិបាលកម្ពុជាកំពុងតែចង់ធ្វើការគៀបសង្កត់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ។ លោកស្រីបានបញ្ជាក់ថា ការតស៊ូដោយអហិង្សារ ដោយសន្តិវិធី មិនមែនដូចអ្វីដែលរដ្ឋាភិបាលកំពុងចោទប្រកាន់នោះទេ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤