ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មានមន្រ្តីប្រភេទចឹងប៉ុន្មាននាក់ទៀតលោក ! ប៉េអឹមខេត្ត២នាក់ បើករថយន្តបំបុកឡានឈើ ស៊យធំប៉ះចំ ឡានតាក់សុី

រថយន្តចំនួនពីរគ្រឿង បានរងនូវការខូចខាត យ៉ាងធ្ងន់ធ្ងរ ដែលបញ្ហានេះគឺបង្កឡើងដោយមន្ត្រីប៉េអឹមខេត្តចំនួន២រូប ព្រោះតែគេយល់ថា រថយន្តដែលកំពុងបោះពួយមកពីខាងមុខគឺជារថយន្តប្រព្រឹត្តបទល្មើស ទើបគេបានបួងចង្កូតងាកក្បាលរថយន្ត ធ្វើការបំបុកទាំងកម្រោលទៅលើរថយន្តរងគ្រោះតែម្តង ដល់ពេលចុះត្រួតពិនិត្យទើបដឹងថា ខកបំណង ព្រោះរថយន្តរងគ្រោះគឺជារថយន្តតាក់សុីអត់ដឹងខ្យល់អីសោះ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីដែលគេស្មានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទី ព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចលើស្ពានដងទង់ ក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទល់ ស្រុករតនៈមណ្ឌល ។ របាយការណ៍បានបន្តថា តាមការពិនិត្យនៅកន្លែងកើតហេតុគឺមានរថយន្តមួយគ្រឿងម៉ាកវីហ្គូ ពណ៌ស មួយបាំងកន្លះ គ្មាន ស្លាកលេខ ដោយបានបើកបរក្នុងទិសដៅពីបាត់ដំបង ទៅស្រុកសំឡូត ដែលរថយន្តនេះគឺជារថយន្តបង្ក បើកបរដោយមន្ត្រីប៉េអឹមខេត្ត បាត់ដំបង រីឯរថយន្តរងគ្រោះដែលមានទិសដៅផ្ទុយគ្នា ម៉ាកបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2P-8877 បើកបរដោយឈ្មោះ ចាយ យ៉ារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។ តាមប្រភពមួយចំនួនបាននិយាយថា កន្លងមកគេតែងតែឃើញមានមន្ត្រីប៉េអឹមខេត្តចំនួន២រូប ដែលមានឈ្មោះ លោក សាម ប៊ុនធឿន ហៅ៤៨ និងលោក ហ៊ួត សុភាពហៅក្លូ ហៅ០៩ ដោយលោកទាំងពីរនាក់ មាននាទីជា នាយរងសេនាធិការ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បាត់ដំបង គឺគេច្រើនចុះទៅសំងំតាមចំណុចមួយចំនួនក្នុងស្រុកសំឡូត ដោយបានអះអាងថា ចុះបង្ក្រាបបទល្មើស ។ លុះនៅពេលកើតហេតុ គេបានសង្កេតឃើញថា មនុស្សក្នុងរថយន្តវីហ្គូ មានឯកសណ្ឋានខ្លះ អត់ខ្លះ ព្រមទាំងមានកាំភ្លើង អាកា ស្វ័យបត់ មួយចំនួនថែមទៀត ហើយក៏មានមន្ត្រី២រូបខាងលើដែរ ដែលក្រោយពីមានការប៉ះទង្គិចគ្នារួចមក គេបានចុះធ្វើការឆែកឆេរទៅលើរថយន្តរងគ្រោះ ដោយម្នាក់នឹងស្មានថា ច្បាស់ជាបានឆ្ងាញ់មាត់ហើយតែនៅទីបំផុត គឺក្នុងរថយន្តអត់មានអ្វីដែលពាក់ព័ន្ធនឹងបទល្មើសទាល់តែសោះ ។ លោក ចាយ យ៉ារម្យ អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្តរងគ្រោះ បានបញ្ជាក់ថានៅមុនពេលកើតហេតុ គឺរូបលោក និងសាច់ញាតិសរុបមានគ្នា៥នាក់ ក្នុងនោះមាន ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ផង បាននាំគ្នាធ្វើដំណើរឡើងទៅកាន់ខេត្តបាត់ដំបង ក្នុងគោលបំណង ទៅរកទិញរថយន្ត។ លុះពេលកំពុងបើកទៅដល់ខាងលើស្ពានដងទង់ក៏ស្រាប់តែឃើញរថយន្តបង្ក ដែលកំពុងបើកបរមកពីខាងមុខ បានបត់មកបុកទាំងកម្រោលតែម្តង បណ្តាលអោយក្មេងស្រីមានការប៉ះទង្គិចនឹងរថយន្ត បែកក្បាលផងដែរ ។ អ្នកបើកបរបានសង្កត់ធ្ងន់ថា ក្រោយមកក៏ស្រាប់តែមានមន្ត្រីប៉េអឹមខេត្តប្រមាណ៥នាក់បានចេញពីរថយន្ត ហើយមកបញ្ជាអោយលោកបើកគូទរថយន្តដើម្បីត្រួតពិនិត្យ ពេលនោះដែរលោកក៏បានបើកអោយគេមើល ប៉ុន្តែវាគ្មានអីទាល់តែសោះ ទើបគេនាំគ្នាគេចចេញទៅបាត់អស់ សល់តែរថយន្តដែលរងនូវការខូចខាតតែប៉ុណ្ណោះ ដែលត្រូវបានសមត្ថកិច្ចធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាន ជាបណ្តោះអាសន្ន ឯលោកក៏បានដាក់ពាក្យប្តឹងហើយដែរ ជុំវិញបញ្ហានេះ ដោយទុកអោយច្បាប់ជាអ្នកដោះស្រាយព្រោះនេះជាចេតនាពេញទីក្នុងការបើករថយន្តមកបុកទាំងកម្រោលបែបនេះ ។ ដោយឡែកមន្ត្រីប៉េអឹមក្នុងខេត្តមួយចំនួនបានលើកឡើងថា តើការចុះទៅធ្វើបែបនេះមានបទបញ្ជាទេ ហើយមានលិខិតបេសកកម្មពីអង្គភាពទេ ហេតុអ្វីបានជានាយរងសេនាធិការទាំងពីររូបចុះទៅធ្វើស្ងាត់ៗយ៉ាងនេះ ឬមួយក៏ចុះទៅបែបនេះ ក្នុងគោលបំណងស្វែងរកលាភសក្ការៈ ផ្ទាល់ខ្លួន ?៕ ដោយៈ ពាយ័ព្យ

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ