ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ល្មមដល់ពេលអ្នកនយោបាយ ឈប់ធ្វើនយោបាយជាន់ឈ្លីគ្នា ឬហែកហួរគ្នាហើយ គួរធ្វើដើម្បីផលប្រយោជន៍ជាតិជាធំ

Source from VIM Radio ។ អត្ថបទដោយ ច័ន្ទ រង្សី ។ ប្រជាជនកម្ពុជានឹងត្រូវទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ប្រសិនបើ អ្នកនយោបាយ និងពលរដ្ឋក្នុងប្រទេសមួយនេះមិនរួបរួមគ្នាកសាងប្រទេស ហើយនៅតែបន្តច្រណែនឈ្នានីសគ្នា ដោយសម្ដែងពីភាពមិនទុកចិត្តគ្នា ធ្វើការបរិហារគ្នាទៅវិញទៅមកថា បុគ្គលនេះមនុស្សរបស់គណបក្សនេះ ឬគណបក្សនោះជាដើម ។ ប្រវត្តិសាស្រ្តបង្ហាញមកថា ប្រទេសកម្ពុជាបានធ្លាក់ខ្លួនពីប្រទេសដែលមានកិត្យានុភាពល្បីល្បាញក្នុងសកលលោក ទៅជាប្រទេសមួយ ដោយពីមួយជំនន់ទៅមួយជំនន់ជួបតែភ្លើងសង្រ្គាម កាប់សម្លាប់គ្នា រវាងឪពុក និងកូន ពូ និង ក្មួយ និងបងប្អូនខ្លួនឯងក៏មាន ។ ការនិយមប្រកាន់បក្សពួករបស់អ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញនេះ បានបន្សល់ទុកនូវគំរូមិនល្អដល់ពលរដ្ឋនិងយុវជនជំនន់ក្រោយ ហើយភាពសង្ស័យ និងការវាយប្រហារគ្នាដោយមិនប្រើយោនិសោមនសិការ នៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះ ។ នៅពេលប្រទេសជាតិជួបវិបត្តិគួរណាស់តែ ពលរដ្ឋពីគ្រប់មជ្ឈដ្ឋានរួបរួមគ្នាជាកម្លាំងមួយដ៏រឹងមាំក្នុងបំណងដើម្បីកសាងប្រទេសជាតិរបស់ខ្លួន ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយសេចក្ដីអំណត់ជាទីបំផុត ។ ផ្ទុយទៅវិញ ពលរដ្ឋកម្ពុជាមួយចំនួនបែរជាឈ្លោះគ្នាមិនចេះចប់មិនចេះហើយ ។ យើងសូមលើកគំនិតយោបល់ខ្លះៗមកធ្វើការពិរណាទាំងអស់គ្នាមើលថា នៅពេលយើងបន្តឈ្លោះទាស់ទែងគ្នា តើនរណាជាអ្នកខាតបង់ និងនរណាជាអ្នកទទួលបានផលចំណេញពីការឈ្លោះទាស់ទែងគ្នានេះ ។ ជាក់ច្បាស់ហើយ អ្នកដែលខាតបង់គឺប្រទេសកម្ពុជាទាំងមូលជាអ្នកខាតបង់ ប្រជាពលរដ្ឋខ្មែរទូទាំងនរគជាអ្នកខាតបង់ ។ ពីព្រោះពលរដ្ឋខ្មែរយើង បាត់បង់ឪកាសក្នុងការប្រកបកិច្ចការងារចិញ្ចឹមជីវិត បាត់បង់ឱកាសក្នុងការកសាងជាតិ មិនបានផ្ដល់គំរូល្អដល់កូនចៅជំនន់ ក្រោយ ។ ជាងនេះទៀត ប្រទេសជាតិមានការខ្ទិចខ្ទាំបន្តិចម្ដងៗ ដោយសារតែស្នាដៃរបស់យើងខ្លួនឯង មិនចាំបាច់មានប្រទេសណាគេមកបំផ្លាញប្រទេសយើងផង ។ តែប្រសិនបើមានភាគីប្រទេសដទៃមកឈ្លានពានផងនោះ វាគឺជាឱកាសមាសសម្រាប់ពួកគេក្នុងការលេបត្របាក់ទឹកដីរបស់យើងជាកជាមិនខាន ។ មិនថាជាក់ស្ដែងនិយម ឬក៏ទ្រឹស្ដីនិយមទេបើកាលណាផ្ទៃក្នុងកម្ពុជាបានបែកបាក់ហើយនោះ អ្នកដែលទទួលបានផលប្រយោជន៍ជាតិយើង គឺប្រទេសដទៃដែលនៅជុំវិញយើងតែម្ដង ។ ទ្រឹស្ដីខាងលើនេះយើងអាចហៅថា ល្បិចខ្ចីកាំបិតសម្លាប់មនុស្ស ឬ ខ្ចីដៃមនុស្សប្រើក៏បាន ។ ការលើកយកទ្រឹស្ដីមកធ្វើអត្ថាធិប្បាយនៅក្នុងទីនេះ មិនមែនជាការបង្រៀនដល់លោកអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយយើងជឿថា លោកអ្នកពិតជាចេះដឹង និងចេះចាំគ្រប់ៗគ្នា ។ ការរំលឹកនៅក្នុងពេលនេះ គ្រាន់តែជាការអំពាវនាវសំណូមពរឲ្យម្ចាស់ទឹកដីកម្ពុជរដ្ឋទាំងអស់មេត្តាតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយរួមគ្នាកសាងជាតិរបស់យើងឲ្យរីកចម្រើន ។ ប្រសិនបើយើងនៅតែបន្តឈ្លោះហែកហួរគ្នា ហើយយកធ្យូងលាបដាក់មុខគ្នាទៅវិញទៅមកបែនេះ នោះអ្នកនយោបាយ និងប្រជាពលរដ្ឋកម្ពុជានឹងទទួលរងភាពអាម៉ាស់ជាប់ជាប្រវត្តិសាស្រ្តថា ជាអ្នកនយោបាយ និងពលរដ្ឋដែលមានភាពខ្ជះខ្ជាយ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាមនុស្សអាត្មានិយម បើទោះបីជាប្រទេសលិចលង់យ៉ាងណាក៏មិនខ្វល់ ហើយជាប់ឈ្មោះជាជាតិសាស្រ្តដែលបំផ្លាញជាតិឯង បំផ្លាញនូវទឹកដីដើមកំណើតរបស់ខ្លួន ។ តែផ្ទុយទៅវិញ កម្ពុជាអាចនឹងមានការរីចម្រើនរុងរឿង ប្រសិនបើអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរពួតដៃគ្នាដោយទឹកមុខរីករាយ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការកសាងសង្គមជាតិមួយនេះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤