ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អាមេរិកប្រាប់ពលរដ្ឋខ្លួនដែលរស់នៅកម្ពុជាថា ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតដែលមានប្រចាំការនៅទីក្រុងភ្នំពេញបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលមានរស់នៅកម្ពុជាថា ត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកជាភាសារអង់គ្លេស ដែលធ្វើឡើងនៅលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ ពួកគេបានលើកឡើងថា នៅថ្ងៃនេះ គឺជាថ្ងៃដែលតុលាការសាលាកំពូលបើកសវនាការសាធារណៈលើបណ្ដឹងប្ដឹងដោយក្រសួងមហាផ្ទៃដែលស្នើអោយរំលាយគណបក្សសង្រ្គោះជាតិ ។ ដូច្នេះពួកគេបានអំពាវនាវទៅដល់ពលរដ្ឋអាមេរិកថា ត្រូវជៀសអោយឆ្ងាយពីហ្វូងមនុស្សដែលមានការប្រមូលផ្ដុំភ្លាមៗ និងមិនត្រូវទៅក្បែឡើយ ។ តាមរយៈសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងជាភាសារអង់គ្លេសដដែលនេះបានបញ្ជាក់ថា ការអំពាវនាវ អោយពលរដ្ឋអាមេរិកជៀសអោយឆ្ងាយពីបញ្ហាទាំងនេះ ដោយសារតែអាជ្ញាធរនៅរាជធានីភ្នំពេញកំពុងតែរឹងបន្តឹងសន្តិសុខ ដោយការដាក់ពង្រាយកងកម្លាំងស្ទើរគ្រប់តំបន់សំខាន់ៗ ខ្លាចក្រែងមានការតវ៉ាណាមួយពីសកម្មជនរបស់គណបក្សប្រឆាំងជុំវិញបណ្ដឹងរំលាយគណបក្សនេះ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤