ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ជួន សុវណ្ណ អះអាងថា មិនបានបំភ័យពលរដ្ឋទេ គ្រាន់តែដាក់កងកម្លាំងការពារសវនាការតុលាការ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងអះអាងថា ការដាក់ពង្រាយកងកម្លាំងនៅតំបន់សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញនាព្រឹកនេះ គឺពុំមែនមានចេតនាបំភិតបំភ័យដល់ប្រជាពលរដ្ឋខ្មែរនោះទេ ។ នៅក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ននៅមុខតុលាការសាលាកំពូលនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ លោក ជួន សុវណ្ណ បានថ្លែងអះអាងថា រឿងសំខាន់ដែលពួកលោកត្រូវការយ៉ាងចាំបាច់នាពេលនេះ គឺការពារសុវត្ថិភាព និងដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈចំពោះការ បើកសវនាការសាធារណៈដោយតុលាការសាលាកំពូលចំពោះបណ្ដឹងប្ដឹងដោយក្រសួងមហាផ្ទៃ ដែលស្នើអោយមានការរំលាយគណបក្សសង្រ្គោះជាតិ ។ លោក ជួន សុវណ្ណ ថ្លែងបែបនេះ ៖ « ការពារសន្តិសុខ និងសុត្ថិភាពជូនអង្គសវនាការ បាទ ចឹងទេក្នុងកិច្ចការងារនេះ គឺនេះបាន គឺតុលាការកំពូលបានប្រកាសហើយ គឺជាសវនាការសាធារណៈ » ។ សូមជម្រាបថា អាជ្ញាធរចម្រុះរាប់ពាន់នៅព្រឹកនេះ បានដាក់ពង្រាយកំលាំងជុំវិញតុលាការកំពូល និងតាមផ្លូវពីបណ្ដាខេត្ត ឆែកឆេរយ៉ាងតឹងរឹង ក្នុងថ្ងៃបើកសវនាការសំណុំរឿង បណ្តឹងរបស់ក្រសួងមហាផ្ទៃរំលាយគណៈបក្សសង្គ្រោះជាតិ។ បើតាមអ្នកធ្វើដំណើរខ្លះបានអះអាងថា អាជ្ញាធរក៏បានធ្វើការឆែកតាមរថយន្តក្រុង រថយន្តបើកបរផ្សេងៗដោយអ្នកធ្វើដំណើរតាមដងផ្លូវ ។ ប្រភពមួយចំនួនអះអាងថា ការឆែកឆេរនេះ ទំនងដោយសារខ្លាចមានសកម្មជនរបស់គណបក្សប្រឆាំង ដែលចង់ទៅប្រមូលផ្ដុំគ្នានៅមុខតុលាការសាលាកំពូល ខណៈដែលតុលាការជាន់ខ្ពស់មួយនេះ កំពុងបើកសវនាការតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤