ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រំលាយបក្សសង្រ្គោះជាតិបានសម្រេច លោក ហ៊ុន សែន នៅតែព្យាយាមអូសទាញសមាជិកបក្សប្រឆាំងអោយចុះចូលជាមួយខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែប្រកាសអំពាវនាវទៅដល់សមាជិកនៃគណបក្សសង្រ្គោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ អោយចុះចូលជាមួយនឹងគណបក្សប្រជាជនរបស់លោក ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែអះអាងថា លោកនៅតែទទួលស្វាគមន៍សមាជិករបស់គណ បក្សសង្រ្គោះជាតិទាំងនោះ ប្រសិនណាបើពួកគេពិតជាមានឆន្ទៈចង់ចុះចូលជាមួយនឹងគណបក្សប្រ ជាជនរបស់លោកមែននោះ ។ លោកបានបញ្ជាក់ថា ចំពោះអ្នកដែលមានគំនិតចង់ចុះចូល គួរណាតែ ធ្វើអោយហើយ ព្រោះថា ពេលវេលានៃការបើកឱកាសអោយចុះចូលនេះ គឺនៅមិនយូរទៀតឡើយ ។ លោ ហ៊ុន សែន បញ្ជាក់បែបនេះ ៖ « ខ្ញុំនៅតែបន្តអំពាវនាវចំពោះបងប្អូន ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកក្រុមប្រឹក្សា ខេត្ត ស្រុកខ័ណ្ឌ នៅទូទាំងប្រទេស បងប្អូននៅមានពេលនៅឡើយ ។ បន្ទាប់ពីគណបក្សសង្រ្គោះ ជាតិត្រូវរំលាយ រយៈពេលពីរអាទិត្យយ៉ាងយូរនឹងត្រូវរៀបចំបែងចែកអាសនៈនោះអោយរួចរាល់ ដូច្នេះបងប្អូននៅមានលទ្ធភាពមួយអាទិត្យ ឬក៏ច្រើនជាងមួយអាទិត្យបន្តិចមុនពេលដែលគណបក្ស នយោបាយនានានឹងដាក់បញ្ជីឈ្មោះទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត » ។ ការថ្លែងអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ដោយផ្ទាល់ ដែលត្រូវបានផ្សព្វផ្សាយចេញពីស្ថានីយ៍ទូរទស្សនរបស់រដ្ឋ និងឯកជន កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា យប់មិញនេះ ក្រោយពេលដែលមេធាវីរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ពីការ ប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ ។ តុលាការជាន់ខ្ពស់កាលពីថ្ងៃទី១៦ វិច្ឆិកា បានសម្រេចចេញសាលដីការប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរនិងបានបិទសិទ្ធិតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ លែងអោយធ្វើនយោបាយចំនួន៥ឆ្នាំ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា នេះគឺជារឿងដែលត្រឹមត្រូវបំផុតសម្រាប់ការសម្រេចរបស់សាលាកំពូល ។ លើសពីនេះទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នៅតែប្រកាសអំពាវនាវដល់សមាជិកបក្សប្រឆាំងតាមមូលដ្ឋានអោយចុះចូលនឹងបក្សកាន់អំណាច បើសិនជាចង់បន្តតំណែងជាធម្មតា ឬក៏អាចបង្កើតគណបក្សផ្សេងបាន ។ លោក ហ៊ុន សែន បញ្ជាក់បែបនេះ ៖ « រាជរដ្ឋាភិបាលសុំប្រកាសគាំទ្រចំពោះសាលដីការរបស់តុលាការកំពូលនេះ ហើយការសម្រេចនេះ គឺនឹងធានាបាននៅការបន្តរក្សា ការពារបានគង់វង្សនូវសន្តិភាព ស្ថេរភាព ឯករាជ្យ អធិបតីភាពនិងដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព » ។ ក្រៅពីការប្រកាសគាំទ្រ និងការអំពាវនាវរបស់លោកអោយសមាជិកបក្សប្រឆាំងចុះចូល ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសបើកផ្លូវ អោយសមាជិកនៃគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋានទាំងនោះបើកគណបក្សនយោបាយថ្មី ឬក៏អាចទៅចុះចូលជាមួយនឹងគណបក្សនយោបាយណាផ្សេងទៀតក៏បាន ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ