ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ម៉ែន ណាត ស្នើឲ្យមន្ត្រីធំៗក្នុងគណបក្សសង្គ្រោះជាតិ រកទីតាំងដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ខ្លួន

ដោយមើលឃើញពីភាចចម្រូងចម្រាស់នៃស្ថានភាពដែលកំពុងតែវិវឌ្ឍទៅរកភាពប្រេះឆាផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិដែលមាក្រុម ឳកាសនិយមប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យផ្ទៃក្នុងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយនេះបែកបាក់គ្នា គណនេយ្យដែលជាឆ្អឹងទទឹងករបស់រដ្ឋាភិបាលកម្ពុជាលោក ហ៊ុនសែន គឺ លោក ម៉ែន ណាត បានចេញសារសម្របសម្រួលមួយទៅកាន់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិទាំងមូល ឲ្យស្វែងរកទីតាំងនៅក្រៅប្រទេសណាមួយដើម្បីជំនួបប្រជុំគ្នាដោះស្រាយបញ្ហាវិបត្តិផ្ទៃក្នុងឲ្យបានឆាប់ៗ ជាជាង អង្គុយវាយប្រហារគ្នាទៅវិញទៅមកតាមរលកធាតុអាកាស។ លោក ម៉ែន​ណាត បានសង្កត់ធ្ងន់ថា បើមន្ត្រីក្នុងជួរគណបក្សសង្គ្រោះជាតិមិនព្យាយាមរកដំណោះស្រាយទេ វាជាភាពអាម៉ាស់ដ៏ធំបំផុត ដែលធ្វើឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ដែលពួកគេខំប្តេជ្ញាតាំងចិត្តកាពារគណបក្សរបស់ពួកគេ នឹងអស់នូវក្តីសង្ឃឹម។ សាររបស់លោក មែ៉ន ណាត ៖ ថ្នាក់ដឹកនាំសំខាន់ៗ_របស់គណបក្សប្រឆាំង គួរតែត្រូវចាប់ផ្តើមរកកន្លែងណាមួយ ឬប្រទេសណាមួយ ដើម្បីជួបប្រជុំគ្នា ដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យឆាប់ៗទៅ រកសេចក្តីសម្រេចត្រឹមត្រូវណាមួយ ជៀសវាងអង្គុយវាយប្រហារគ្នា នៅលើរលកធាតុអាកាស ឬបណ្តាញសង្គម។ បើមិនដូច្នេះទេ វាជាភាពអាមាសធំបំផុត ធ្វើឲ្យមន្រ្តីថ្នាក់ក្រោម ដែលខំប្តេជ្ញាចិត្ត ការពារគណបក្សរបស់ខ្លួន ហើយនិងអ្នកគាំទ្រ បាក់ទឹកចិត្ត និងអស់សង្ឃឹម ជាដើម។ល។ អ្នកទាំងអស់គ្នា ត្រូវជួបប្រជុំជាបន្ទាន់ ហើយត្រូវមានវត្តមានរបស់លោក សម រង្ស៊ី ជាចាំបាច់ ក្នុងនាមលោក ជាអតីតមេដឹកនាំផង និងជាអ្នកបញ្ចេញព័ត៌មាន អំពីលោក ម៉ៅ មុន្នីវណ្ណ ថាពាក់ព័ន្ធនឹងសេណារីយ៉ូរបស់ ហ៊ុន សែន។ មានតែមធ្យោបាយនេះទេ ទើបក្រុមមេដឹកនាំបក្សប្រឆាំង អាចវិលមកពង្រឹងគណបក្សរបស់ខ្លួនឡើងវិញ កសាងទំនុកចិត្តឡើងវិញ និង ជាការលើកទឹកចិត្តដល់មន្រ្តីឃុំសង្កាត់របស់ខ្លួន ព្រមទាំងអ្នកគាំទ្រផង។ សង្ឃឹងថា អស់លោក លោកស្រីថ្នាក់ដឹកនាំ អាចធ្វើការពិចារណាយោបល់ខាងលើតាមសម្រួល៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ