ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កូនស្រីលោក កឹម សុខា ៖ បើពួកអ្នកឯងមានបញ្ហាផ្លូវចិត្តចង់ដោះស្រាយ មិនចង់អោយពលរដ្ឋហៅអ្នកឯងថា ជាជនក្បត់ជាតិ គួរធ្វើល្អដាក់ពលរដ្ឋទៅ ចោទពួកខ្ញុំគ្មានប្រយោជន៍ទេ

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា បានថ្លែងលើកឡើងចំអក ដាក់ក្រុមរដ្ឋាភិបាលថា ទំនងជាកំពុងមានបញ្ហាផ្លូវចិត្ត ។ កញ្ញា កឹម មនោវិទ្យា បានថ្លែងបញ្ជាក់ថា ប្រសិនបើអ្នកទាំងនោះកំពុងមានបញ្ហាផ្លូវចិត្តពិតមែន ហើ យពិតជាចង់បញ្ឈប់ និងព្យាបាលបញ្ហាផ្លូវចិត្តនេះ ហើយមិនចង់អោយប្រជាពលរដ្ឋខ្មែរ ហៅពួកអ្នក ឯងថា ជាជនក្បត់ជាតិទេនោះ គួរណាតែធ្វើទង្វើល្អដាក់ពលរដ្ឋខ្មែរទៅ នោះពួកគាត់ប្រាកដជាឈប់ ហៅពួកអ្នក ឬក្រុមរបស់អ្នកថា ជាជនក្បត់ជាតិទៀតហើយ ។ កូនស្រីរបស់លោក កឹម សុខា រូបនេះថែមទាំងប្រាប់ទៅគណបក្សកាន់អំណាចថា បើទោះបីជាប្រឹងព្យាយាមហៅគណបក្សប្រឆាំង ឬថ្នាក់ដឹកនាំគណបក្សប្រឆាំងណាម្នាក់ថា ជាជនក្បត់ជាតិនោះ គឺមិនបានធ្វើអោយប្រជាពលរដ្ឋខ្មែរទាំងមូលបញ្ឈប់ការហៅពួកគាត់វិញថា ជាជនក្បត់ជាតិអស់រយៈ ពេលជាង២០ឆ្នាំនេះមកឡើយ៖ « បើសិនជាចង់ដោះស្រាយបញ្ហានឹង រឿងផ្លូវចិត្តនឹង គួរធ្វើល្អជាមួយប្រជាពលរដ្ឋទៅ ហើយហៅពួកខ្ញុំក្បត់ជាតិ មិនបានធ្វើអោយប្រជាពលរដ្ឋខ្មែរបញ្ឈប់ហៅពួកអ្នកឯងក្បត់ជាតិជាង២០ឆ្នាំនឹងមកទេ » ។ ការថ្លែងលើកឡើងអោយដឹងពីកញ្ញា កឹម មនោវិទ្យា យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា នៅខណៈដែលមន្រ្តីជាន់ខ្ពស់នៃគ ណបក្សសង្រ្គោះជាតិរូបនេះកំពុងធ្វើបេសកកម្មនៅក្រៅប្រទេសនៅឡើយ ។ បើតាមកញ្ញា គឹម មនោវិទ្យា បានថ្លែងចោទរដ្ឋាភិបាលកម្ពុជាថា កំពុងតែបង្អាកដំណើរការសន្តិភាព នៅកម្ពុជា និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងថា សហគមន៍អន្តរជាតិជុំវិញកម្ពុជាមិនសប្បាយចិត្តជាមួយនឹងទង្វើបែបនេះឡើយ ពោលគឺគេកំពុងថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កម្ពុជាកំពុងតែធ្វើនាពេលនេះ ។ កញ្ញា កឹម មនោវិទ្យា ថ្លែងប្រាប់ទៅរដ្ឋាភិបាលនេះទៀតថា ប្រសិនណាបើមានការកាត់ផ្ដាច់ជំនួយណាមួយ ឬក៏កម្ពុជាធ្លាក់ចុះសេដ្ឋកិច្ចមែននោះ មិនត្រូវលាបពណ៌អោយទៅគណបក្សប្រឆាំងថា ជា អ្នកដើរញុះញុងគេនោះទេ ពោលគឺត្រូវតែទទួលស្គាល់ថា នេះគឺជាទង្វើដែលប្រព្រឹត្តធ្វើឡើងដោយខ្លួនឯងតែប៉ុណ្ណោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ