ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកការស្នើលុយពីលោក ហ៊ុន សែន មកធ្វើចេតិយបណ្ឌិត កែម ឡី ថា ជាការរួមដៃគ្នាសម្លាប់កិត្តិយសបណ្ឌិត កែម ឡី

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការរិះគន់ និងហាក់មិនពេញចិត្តជាមួយនឹងអ្វីដែលក្រុមគ្រួសារលោកបណ្ឌិត កែម ឡី កំពុងធ្វើ ។ តាមរយៈសារនៅលើហ្វេសប៊ុករបស់ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានបង្ហោះទាំងប្រយោលហាក់មិនចំ ឈ្មោះទៅលើបុគ្គលណាម្នាក់ ប៉ុន្តែអមជាមួយនឹងលិខិតដែលក្រុមគ្រួសារបណ្ឌិត កែម ឡី បានស្នើសុំថវិកាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ព្រះអង្គហាក់មិនពេញចិត្តសោះឡើយ និងថែមទាំង បានរិះគន់ថា នេះគឺជាការរួមដៃគ្នាដើម្បីនឹងសម្លាប់កិត្តិយសរបស់បណ្ឌិត កែម ឡី ថែមទៀតផង ។ ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងបែបនេះ ៖ « យើងបានដឹងគុណលោកបណ្ឌិតតាមរយៈធ្វើបុណ្យជូនយ៉ាងសមរម្យ។ តែពេលនេះមានអ្នកតាមសម្លាប់កិត្តិយសលោកទៀត។ តើអ្នកនរណាជា អ្នកសម្លាប់ នឹងរួមដៃសម្លាប់កិត្តិយសលោកបណ្ឌិត? » ។ កាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដល់ថវិកាប្រមាណ២ម៉ឺនដុល្លារបន្ថែម ទៀតដល់ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ដើម្បីតបតាមការស្នើសុំ ។ ក្នុងលិខិតដែលក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ស្នើសុំនោះ បានស្នើសុំ ថវិកាបំពេញបន្ថែមដើម្បីអោយជួយសាងសង់ចេតិយនេះ ។ លិខិតនេះបានបញ្ជាក់ថា ថវិកាដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ដល់ចំនួន៥ ម៉ឺនដុល្លារកាលពីគ្រាមុននោះ បានយកទៅចំណាយលើការសាងសង់ចេតិយជាបឋម អស់ទៅហើយ ។ តបតាមការលើកឡើងទាំងនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកថា នេះ គឺជាការរួមដៃសម្លាប់កិត្តិយស លោកបណ្ឌិត កែម ឡី ។ ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងបែបនេះ ៖ « យើងបានរួមគ្នាការពារតម្លៃវីរជនក្នុងបេះដូងខ្មែរគ្រប់ ឧបសគ្គ តែអ្វីដែលបានខំប្រឹងត្រូវបានគេបំផ្លាញចោលស្ទើរតែទាំងស្រុង។ លោកបណ្ឌិតជាទីគោរពនៃយើងត្រូវបានឃាតករសម្លាប់ ហើយយើងបានដឹងគុណលោកបណ្ឌិត តាមរយៈធ្វើបុណ្យជូនយ៉ាងសមរម្យ។ តែពេលនេះមានអ្នកតាមសម្លាប់កិត្តិយសលោកទៀត។ តើអ្នកនរណាជាអ្នកសម្លាប់ នឹងរួមដៃសម្លាប់កិត្តិយសលោកបណ្ឌិត? » ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ