ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រ៉ូហ្សេត ៖ សក្តិដែលខ្ញុំពាក់នៅនឹងស្មា គឺជាសក្តិរបស់ពលរដ្ឋ

ចៅសង្កាត់អូរចារកញ្ញា ពៅចាន់រ៉ូហ្សេត បាននិយាយនៅលើសារហ្វេសបុករបស់ខ្លួនថា សក្តិដែលខ្ញុំពាក់នៅនឹងស្មា គឺជាសក្តិរបស់ពលរដ្ឋ ដូច្នេះសក្តិមួយនេះមានគុណតម្លៃនៅពេលយើងបំរើពលរដ្ឋដោយស្មោះត្រង់ ។ គួរបញ្ជាក់ផងដែរថា ចៅសង្កាត់​អូរចារ គណបក្ស​សង្គ្រោះជាតិ ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរ​ថា ចាប់​តាំងពី​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ពុំ​ទាន់​ទទួល​បាន​ថវិកា​របស់​រដ្ឋាភិបាល​ទម្លាក់​មក​ឲ្យ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សូម្បីតែ​មួយ​រយ​រៀល​នៅឡើយ​ទេ។ ចៅសង្កាត់​វ័យក្មេង​រូប​នេះ​អះអាង​ថា ថវិកា​ដែល​កញ្ញា​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​សព្វថ្ងៃ បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ទោះជា​យ៉ាង​នេះ​ក្ដី ការ​ចូល​កាន់​តំណែង​ជា​ចៅសង្កាត់​របស់​កញ្ញា​វ័យក្មេង​រូប​នេះ ក៏​ត្រូវ​ជួប​ឧបសគ្គ​ធំៗ​២ ដែល​ត្រូវ​ដោះស្រាយ​ជាប្រចាំ​ដែរ។ បញ្ហា​ទី​១ គឺ​គ្មាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន ហើយ​បញ្ហា​ប្រឈម​មួយទៀត គឺ​រង​សម្ពាធ​ការងារ​ពី​អាជ្ញាធរ​ថ្នាក់លើ ដែល​មិន​បាន​អោយ​តម្លៃ​ដល់​នាង​ជា​ចៅសង្កាត់។ ឧទាហរណ៍​៖ នៅ​ពេល​អាជ្ញាធរ​ត្រូវការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​នាង មន្ត្រី​ទាំងនោះ​រួមមាន​មន្ត្រី​ថ្នាក់​ក្រុង ខេត្ត រួម​ទាំង​សមាជិកសភា​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​គឺ​លោក ឈាង វុន ផង តែង​ធ្វើ​ទុក្ខបុកម្នេញ ដល់​ចៅសង្កាត់​រូប​នេះ​ជាប្រចាំ ពោល​គឺ​ចង់​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត ដោយ​មិន​ផ្ដល់​ដំណឹង​អំពី​ការ​អភិវឌ្ឍ​នោះ​ឲ្យ​ចៅសង្កាត់​បាន​ដឹង​ជាមុន​នោះ​ឡើយ។ កញ្ញាបាន អំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោនៅសាលាសង្កាត់អូរចារអោយបានគ្រប់ៗគ្នា ស្អែកថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃចុះឈ្មោះបោះឆ្នោតចុងក្រោយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤