ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មេទ័ពកំពូលៗរបស់កម្ពុជា ផ្ញើសារកម្ចាត់ក្រុមណាដែលប្រឆំាងនឹងលោក ហ៊ុន សែន

មេទ័ពរបស់កម្ពុជាដែលមានឈ្មោះល្បីជាច្រើនរូបបានប្រកាសជាសាធារណៈពីបំណងនៃការចូលរួមការពាររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអះអាងថា ជារដ្ឋាភិបាលស្របច្បាប់ និងកើតឡើងដោយការបោះឆ្នោតផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ និងលោក ប៉ុល សារឿន ដែលជាមេទ័ពកំពូលៗរបស់កម្ពុជានោះ បានព្រមានធ្ងន់ៗជាថ្មីម្តងទៀតថា ពួកគេនឹងមិនទុកអោយក្រុមអ្នកដែ លមានបំណងធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលរបស់គណបក្សប្រជាជនបានបន្តសកម្មភាពទៀតឡើយ ពោលគឺនឹងវាយកម្ទេចចោលក្រុមទាំងនេះ ៖ « ប្រឆាំងដាច់ខាតចំពោះសកម្មភាពនានារបស់ក្រុមជ្រុលនិយមណាមួយ ដែលគាំទ្រពីបរទេស ក្នុងគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ » ។ សារថ្លែងរបស់ប្រមុខដឹកនាំទ័ពទាំងពីររូបនេះ ធ្វើឡើងក្នុងពេលប្រារព្ធខួបកំណើតទី៦៤ឆ្នាំនៃកងទ័ពកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅនេះ ។ លោក ទារ បាញ់ និងលោក ប៉ុល សារឿន បានអះ អាងថា នឹងកម្ចាត់ចោលក្រុមដែលធ្វើសកម្មភាពក្នុងចេតនាទាញទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននាំសន្តិភាពពេញលេញដល់កម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះមិនមែនជារឿងថ្មីឡើយសម្រាប់ការព្រមានរបស់ប្រមុខការពារជាតិលោក ទា បាញ់ ចំពោះអ្នកដែលប្រឆាំងនឹងសកម្មភាពរដ្ឋាភិបាល ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សខា ដែលជាមេដឹកនាំគណបក្សប្រឆាំងមក និងមានការទាមទារយ៉ាងទទូចពីអន្តរជាតិអោយដោះលែង លោក កឹម សុខា និងបញ្ឈប់ការធ្វើទុកបុកម្នេញទៅលើគណបក្សប្រឆាំង ។ សម្រាប់លោក ទា បាញ់ ដែលជាប្រមុខការពារជាតិរបស់កម្ពុជា និងមន្រ្តីថ្នាក់ក្រោមមួយចំនួនទៀតនោះ កន្លងមកក៏ធ្លាប់បានគម្រាមស្ទើរមិនលុះថ្ងៃទៅហើយ ក្នុងការចាត់ការទៅលើក្រុមអ្នកដែលចង់ធ្វើអោយមានបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬក៏អ្នកដែល ធ្វើអោយប៉ះពាល់ដល់តម្លៃនៃសន្តិភាពដែលពួកលោកអះអាងថា បានកសាងមករាប់ឆ្នាមកទៅហើយ នោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ