ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សមាជិកព្រឹទ្ធសភាអាមេរិកព្រមានលោក ហ៊ុន សែន ជាលើកទីពីរអោយដោះលែងលោក​ កឹម សុខា អោយបានមុនថ្ងៃទី៩ វិច្ឆិកា បើមិនចង់ឃើញទណ្ឌកម្ម

សមាជិកព្រឹទ្ធសភា​អាមេរិកាំង​ដ៏មានឥទ្ធិពលម្នាក់​ គឺ​លោក​ Ted Cruz ​បាន​ធ្វើ​ការព្រមាន​ជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​បក្ស​សង្គ្រោះជាតិត្រឹមថ្ងៃទី​៩ ខែវិច្ឆិកា បើ​សិន​ជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។​ នៅក្នុង​សារតាម​ទំព័រធ្វីតធឺ​កាលពី​ព្រឹកថ្ងៃ​អង្គារ​លោក​ Ted Cruz ​បាន​សរសេរ​ថា៖​ «ដំណឹងអាក្រក់។ ប្រសិនបើលោក កឹម សុខា ​មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃទី​៩ ខែវិច្ឆិកាទេ​ ខ្ញុំនឹងធ្វើការងារ​ដើម្បី​ហាមឃាត់​អ្នកដែលទទួលខុសត្រូវ​លើបញ្ហានេះ​ មិន​ឱ្យ​ធ្វើដំណើរ​ចូលមក​សហរដ្ឋ​អាមេរិកទេ‍»។ ការព្រមាន​ដូចនេះ កើតមានឡើង​បន្ទាប់ពីលោក​បាន​សរសេរ​លិខិត​មួយ​ទៅ​ឯកអគ្គរាជ​ទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២៣ខែតុលា​ស្នើ​សុំ​ឱ្យកម្ពុជា​ដោះលែងមេដឹកនាំគណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ​ក្បត់ជាតិ​ដោយ​សារការចោទ​ប្រកាន់​ថា​បានឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំនៅក្នុង​ប្រទេស​កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​ផងដែរ​ដោយ​សារ​តែការចោទ​ប្រកាន់នេះ។​ តុលាការ​បាន​កំណត់​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ដើម្បី​បើកសវនាការ​លើ​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​ដែល​បាន​ដាក់​ប្តឹង​ដោយ​ក្រសួង​មហាផ្ទៃ​កម្ពុជា។ អាជ្ញាធរ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្ត​បន្ទាប់​ក្នុង​ពេល​កន្លង​មក​ជា​នេះ​ជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ហើយ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ទទួល​យក​គំនាប​ពី​បរទេស​ទេ។ លោកផៃ ស៊ីផាន​រដ្ឋ​លេខា​ធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ហៅ​ថា​នេះ «គឺ​ជា​ការប្រមាថ​ និង​ឈ្លានពាន​ដល់​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ក្រោម​ចំណុះ‍»៕ ប្រភព ៖ VOA

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤