ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក អ៊ូ វីរៈ សរសើររដ្ឋាភិបាលថា ឈ្លាស់វៃក្នុងការបង្កើតស្ថានការណ៍នយោបាយអោយតានតឹង

ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ បានសរសើររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបង្កើតស្ថានការណ៍នយោបាយក្នុងប្រទេសអោយមានភាព តានតឹងតែមិនរំលំ ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ តាមរយៈការអះអាងរបស់លោកបែបនេះ លោក អ៊ូ វីរៈ មើលឃើញថា ការសង្កេតរបស់លោកអស់រយៈពេលចូល២០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនៃគណបក្សប្រជាជនមួយនេះ ពិតជាមានភាពវៃឆ្លាត ក្នុងការបង្កើតព្រឹត្តការណ៍ និងធ្វើយ៉ាងណាអោយស្ថានការណ៍ប្រទេសជាតិឡើងកម្ដៅខ្លាំង ដើម្បីបំបាក់អ្វីមួយដែលប៉ន់ប៉ងធ្វើ ប៉ុន្តែរដ្ឋាភិបាលនេះមិនបំផ្លាញចោលនោះឡើយ ៖ « រដ្ឋាភិបាលគាត់ពូកែ គាត់ឈ្លាស់វៃ ត្រង់ថា គាត់តែងតែទាញអោយតឹង ក៏ប៉ុន្តែមិនតឹងអោយដល់ដាច់ខ្សែទេ អានេះ គឺជាអ្វីដែលខ្ញុំមើលអស់រយៈពេលជាង២០ឆ្នាំហើយបាទ » ។ ការថ្លែងលើកឡើងរបស់លោក អ៊ូ វីរៈ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្នុងភាពតានតឹងនៃស្ថានការណ៍នយោបាយ ក្រោយពេលដែលរដ្ឋាភិបាលបានចាប់ខ្លួនមេដឹកនាំរបស់គណបក្សប្រឆាំងដាក់ឃុំខ្លួន និងការគ្រោងរំលាយគណបក្សសង្រ្គោះជាតិចោល ។ បើតាមលោក អ៊ូ វីរៈ លោកមើលឃើញថា នេះគឺជាទម្លាប់របស់រដ្ឋាភិបាលទៅហើយ ដែលចូលចិត្តបង្កើតអោយមានព្រឹត្តការណ៍បែបនេះកើតឡើង ។ លោកយល់ថា ចំពោះស្ថានការណ៍បច្ចុប្បន្ន ជាពិសេសដែលរដ្ឋាភិបាលអះអាងថា នឹងរំលាយគណបក្សសង្រ្គោះជាតិនោះក៏មិនអាចទៅរួចដែរ ពោលគឺគ្រាន់តែជាការបន្តឹងស្ថានការណ៍អោយឡើងរាងក្ដៅបន្តិចប៉ុណ្ណោះ បន្ទាប់មករដ្ឋាភិបាលនេះ អាចនឹងបន្ធូរបន្ថយឡើងវិញជាក់ជាមិនខានឡើយ ៖ « ខ្ញុំជឿថា រដ្ឋាភិបាលមិនមានឆន្ទៈក្នុងការរំលាយទេ » ។ លោក ហ៊ុន សែន កាលពីចុងសប្ដាហ៍មុនននេះ ធ្លាប់បានប្រកាសយ៉ាងម៉ឹតមាត់ថា គណបក្សសង្រ្គោះជាតិប្រាកដជានឹងត្រូវរំលាយដោយតុលាការកំពូលក្រោយថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ ។ លោកបានចេញមុខអំពាវនាវរបស់លោកជាថ្មី ដល់សមាជិករបស់គណបក្សប្រឆាំងអោយចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយ ។ លោក ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល និងមិនមានបក្សណាទទួលយក។ លោក ហ៊ុន សែន បន្តថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ ។ ទោះជាលោក អ៊ូ វីរៈ យល់ថា រឿងរំលាយនេះមិនអាចទៅរួចក៏ពិតមែន ហើយក៏គ្រាន់តែជានយោបាយរបស់អ្នកនយោបាយមានអំណាចមួយគ្រាៗក៏ដោយចុះ ប៉ុន្តែលោកយល់ថា វាមិនមែនជារឿងល្អឡើយ ។ លោកប្រាប់ថា ពលរដ្ឋច្រើនណាស់ដែលរងគ្រោះដោយសារស្ថានការណ៍ទាំងនេះ ជាពិសេសចំពោះបញ្ហាអ្នករកស៊ីមិនថា អ្នកជំនួញតូចតាញឡើយ គឺប៉ះពាលខ្លាំងដល់ពួកគាត់ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤