ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ជុន ច័ន្ទបុត្រ ថា រឿងបំផ្លាញគណបក្សវាជាជំនាញរបស់លោក ហ៊ុនសែន

ក្រោយការប្រកាសជាចំហរម្តងៗហើយម្តងទៀតរបស់រដ្ឋាភិបាលលោក ហ៊ុនសែន ក្នុងការំលាយគណបក្សសង្គ្រោះជាតិរួមទាំងព្យាយមបញ្ចុុះបញ្ចូលមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា ជំទប់ និងអ្នកតំណាងរាស្ត្រដដែលៗនោះ រដ្ឋាភិបាលរូបនេះរងការវាយប្រហារនិងបង្ក្រាបយ៉ាង ចាស់ដៃពីសំណាក់សហគមន៍អន្តរជាតិ សមាជិកព្រឹទ្ធសភាអាមេរិក និងអ្នកលែងតាមបណ្តាញសង្គមហ្វេសបុករាប់លាននាក់។ ការដង្ហើយហៅមន្ត្រីគណបក្សសង្គ្រោះជាតិឲ្យចូលរួមជីវិតនយោបាយជាមួយនឹងបក្សកាន់អំណាចពីសំណាក់រដ្ឋាភិបាលលោក ហ៊ុនសែន ហាក់បីដូចជាបានបង្ហាញពីភាពទន់ខ្សោយនិងអស់ជំនឿរបស់ខ្លួនក្នុងការបោះឆ្នោតអាណត្តិឆ្នាំ២០១៨ខាងមុខ ដោយមិនសង្ឃឹមទាល់តែសោះចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការដណ្តើមយកកៅអីអាសនៈក្នុងរដ្ឋសភាឲ្យបានច្រើនលើសលុបដូចកាលពីអាណត្តិមុនៗនោះទេ។ សារគំរាមកំហែងថានឹងរំលាយគណបក្សសង្គ្រោះជាតិ១០០%រួមទាំងការដាក់ជីវិតរបស់មេដឹកនាំគណបក្សកាន់អំណាចដែលកំពុងតែដឹកនាំរដ្ឋាភិបាលនោះត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិថ្កោលទោសយ៉ាងដាច់អហង្កាប្រសិនបើលោក ហ៊ុនសែន នៅតែគគ្លើនបង្កើត មហិច្ឆិតារំលាយគណបក្សសង្គ្រោះជាតិទៀតនោះ សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចនៅលើសកលោក នឹងដាក់ទណ្ឌកម្ម យ៉ាងដាច់ណាត់មិនឲ្យរដ្ឋាភិបាលលោក ហ៊ុនសែន រើបម្រាស់ខ្លួនបានជាដាច់ខាត។ សូមបញ្ជាក់ថា កាលពីម្សិលមិញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានជួបជំនួបជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិប្រមាណជា២០នាក់តាមរយៈវីដេអូSkype ដោយប្រកាសឌឺដងលោក ហ៊ុនសែន ថា គណបក្សសង្គ្រោះជាតិមិនអាចរំលាយបាននោះទេ ដោយទទូចកុំឲ្យសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិទៅចុះចូលជាមួយនឹងលោក ហ៊ុនសែន ប្រយ័ត្នចាញ់បោក មេដឹកនាំរូបនេះ។ មិនខុសពីគ្នាទេ អ្នកការសែតព័ត៌មានឯករាជ្រវិទ្យុអាស៊ីសេរីម្នាក់លោក ជុន ច័ន្ទបុត្រ បានលើកឡើងថា គណបក្សសង្គ្រោះជាតិគឺមិនស្ថិត នៅក្នុងកណ្តាប់ដៃរបស់លោក ហ៊ុនសែន នោះទេ បើសិនជាស្ថិតនៅក្នុងកណ្តាប់របស់បុរសខ្លាំងនេះមែនច្បាស់ណាស់លោក ហ៊ុនសែន នឹងរំលាយភ្លាមៗដោយមិនអូសបន្លាយពេលយូ តែវាសនារបស់សង្គ្រោះជាតិគឺស្ថិតនៅក្នុងកណ្តាប់ដៃសង្គ្រោះជាតិខ្លួនឯងទៅវិញទេ។​ លោក បន្តថា រឿងរំលាយគណបក្សលោក ហ៊ុនសែន គឺមានជំនាញបំផុតក្នុងការំលាយគណបក្សមួយឲ្យទៅជាផេះបាន ជាក់ស្តែងដូចជា ការំលាយគណបក្សហ៊ន់ស៊ិនប៉ិចគឺបុរសខ្លាំងរូបនេះបានប្រើប្រាស់ហ៊ន់សុិនប៉ិចខ្លួនឯងទៅរំលាយខ្លួនឯង ដោយសារតែគ្រប់ស្ថាប័នទាំង អស់គឺស្ថិតនៅក្នុងកណ្តាប់របស់លោក ហ៊ុនសែន មាន័យថាលោក ហ៊ុនសែន ចង់អនុម័តច្បាប់អី កែប្រែច្បាប់អី ចង់រំលាយអី គ្រាន់តែលើកដៃចង្អុលភ្លាមអ្វីៗគឺបានតាមបំណងរបស់លោក ។ លោក បញ្ជាក់ថា ការព្យាយាមរំលាយគណបក្សសង្គ្រោះជាតិមួយនេះគឺមិនអាចនិងមិនងាយដូចអ្វីដែលលោក ហ៊ុនសែន គិតនោះទេ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ