ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សុន ឆ័យ ចោទរដ្ឋាភិបាលបក្សប្រជាជនថា កំពុងប្រព្រឹត្តអំពើបំបែកបំបាក់ជាតិ

អ្នកតំណាងរាស្ត្រកណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានចាត់ទុកថា គម្រោងការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មន្ត្រីធ្វើនយោបាយ ជាការបែកបាក់ជាតិដ៏ធ្ងន់ធ្ងរ ។ លោក សុន ឆ័យ ប្រតិកម្មបែបនេះគឺជាការឆ្លើយតបនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានបក្សកាន់អំណាច ដែលថ្លែងថាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាង១០០នាក់ នឹងត្រូវហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅពេលបក្សមួយនេះ ត្រូវរំលាយនាពេលខាងមុខ ។ លោក ហ៊ុន សែន បានថ្លែងតាមរយៈទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថាគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូចការកំណត់របស់តុលាការកំពូល ។លោកថា៖ «បើសិនជាលោក ហ៊ុន សែន មិនហ៊ាន លោក ហ៊ុន សែន ច្បាស់ជានឹងបញ្ជាឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ដកពាក្យបណ្ដឹងចេញពីតុលាការបាត់ទៅហើយ។ ប៉ុន្តែ យើងបន្តដំណើរដាក់ពាក្យបណ្ដឹង ហើយកំណត់ដោយតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ។ មេធាវីរបស់យើង បានប្រុងប្រៀបខ្លួនហើយស្រេច ដើម្បីនឹងធ្វើការទាមទារនូវអ្វីដែលចាំបាច់ត្រូវទាមទារ ទាក់ទិននឹងការរំលាយបក្សនយោបាយចោល និងទាំងការកាត់សិទ្ធិនយោបាយនៃគណៈអចិន្ត្រៃយ៍ និងគណៈនាយក»។ លោកបន្តថា៖ «មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់ប៉ុណ្ណឹងទេ។ ប្រហែលជាមានមនុស្សជាង១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ»។ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រសិនបើបងប្អូនបន្តជឿចំពោះមេបក្ស ក៏សូមអញ្ជើញជឿទៅទៀតចុះ ខ្ញុំមិនហាមឃាត់ទេ តែបងប្អូន ខ្ញុំអាចហ៊ានដាក់ជីវិត ដើម្បីជំនួសតើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ ដើម្បីវាយខ្នោះហើយនោះ តើសភាពការណ៍វាធ្ងន់ធ្ងរដល់កម្រិតប៉ុណ្ណា?»។ លោក សុន ឆ័យ បានចាត់ទុកថាគម្រោងការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មន្ត្រីធ្វើនយោបាយ ជាការបែកបាក់ជាតិដ៏ធ្ងន់ធ្ងរ ។ លោកបន្តថាគណបក្សសង្គ្រោះជាតិ នឹងប្រជុំពិភាក្សា ហើយរកដំណោះស្រាយ ដោយសង្ឃឹមថាគណបក្សសង្គ្រោះជាតិ នឹងអាចចូលរួមការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ខាងមុខ ។ លោក សុន ឆ័យ មានប្រសាសន៍ថា៖«ការធ្វើនេះជាការបាក់បែកជាតិធ្ងន់ធ្ងរណាស់ ។ ហើយវាជាការវិលត្រឡប់នូវប្រវត្តិសាស្ត្រអាក្រក់របស់ប្រទេសកម្ពុជាយើង ដែលអ្នកនយោបាយ ត្រូវតែធ្វើការបញ្ចៀស ពិចារណា ប្រកបដោយការទទួលខុសត្រូវ» ។ ការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ គណបក្សសង្គ្រោះជាតិ ដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥០០៧ និងទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ ចំនួន៤៨៩ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់នៅទូទាំងប្រទេស និងទទួលបានសម្លេងឆ្នោតគាំទ្រជាង៣លានសម្លេង ។ ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ទាក់ទងនឹងការចោទប្រកាន់ពីអំពើក្បត់ជាតិ តាមរយៈការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ និងការត្រៀមរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន និងសហគមន៍អន្តរជាតិ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាដើម បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ។ ចំណែកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានព្រមានមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ និងបានដាក់ឱសានវាទ ឲ្យមានការដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពួកគេមិនយកចិត្តទុកដាក់ចំពោះការព្រមានណាមួយរបស់បរទេសនោះទេ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤