ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ចេញវីដេអូដោយផ្ទាល់បញ្ជាក់ថា ត្រូវតែរំលាយគណបក្សសង្រ្គោះជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាថ្មីម្ដងទៀតប្រាប់ទៅសមាជិករបស់គណបក្សប្រឆាំងថា គណបក្សសង្រ្គោះជាតិប្រាកដជាអាចនឹងត្រូវបានរំលាយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈអន្តរជាតិជុំវិញកម្ពុជាព្រមានពីហានិភ័យដែលអាចនឹងកើតឡើងសម្រាប់កម្ពុជា បើការរំលាយបក្ស ប្រឆាំងនេះពិតជាអាចកើតឡើងមែន ។ អមជាមួយនឹងការថ្លែងប្រាប់ទៅសមាជិកគណបក្សប្រឆាំងយ៉ាងដូច្នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតផ្ដាំទៅសមាជិករបស់គណបក្សប្រឆាំងថា គួរណាមកចុះចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីអាចរក្សាតំណែងអោយនៅដដែលជាធម្មតា និងដើម្បីអាចបានបន្តបម្រើប្រជាពលរដ្ឋ របស់ពួកគេជាធម្មតានៅតាមបណ្ដាតំបន់ដែលពួកគេធ្វើការ ៖ « ប៉ុន្តែបងប្អូនត្រូវយល់ថា ប្រសិនបើ គណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយទេនោះ តើខ្ញុំមានការចាំបាច់អីដើម្បីនឹងទៅយកបងប្អូន ទៅយកមកធ្វើអ្វី? ព្រោះនេះជាកិច្ចការទាក់ទងទៅនឹងអនាគតបងប្អូនក្នុងការបម្រើប្រជាពលរដ្ឋ» ។ ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់លោក ដែលផ្សាយចេញនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ តាមរយៈវីដេអូផ្សាយចេញពីហ្វេសប៊ុកដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទប្រកាន់ទៅលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងលោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិថា ជាជនក្បត់ជាតិយ៉ាងពេញៗមាត់តែម្ដង ។ លើសពីនេះទៀត លោកថែមទាំងបាន ប្រាប់ទៅសមាជិកគណបក្សប្រឆាំងតាមរយៈការផ្សាយបន្តផ្ទាល់នេះថា លោក កឹម សុខា និងលោក សម រង្ស៊ី ជាមេដឹកនាំដែលប្រព្រឹត្តទង្វើអាក្រក់ជូរជាតិយ៉ាងខ្លាំង ដែលអ្នកគាំទ្ររបស់ពួកគេមិនបានឃើញ និងមិនបានដឹងកន្លងមក ។ លោកនាយករដ្ឋមន្រ្តីក៏សង្ឃឹមទៀតថា តាមរយៈការអំពាវនាវរបស់លោកជាថ្មីម្ដងនេះ អ្នកគាំទ្រ និង សមាជិករបស់គណបក្សប្រឆាំងនឹងចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារ និងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលនណាដែល គណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយមែន ។ ប៉ុន្តែយ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិជាច្រើននៅជុំវិញកម្ពុជា ជាពិសេសអ្នកពាក់ព័ន្ធនឹងកម្ពុជាមានប្រទេសនៅលោកខាងលិចនោះ បានរិះគន់ចំពោះចំណាត់ការបែបនេះ ។ ពួកគេខ្លះបានព្រមានដកទូត អ្នកខ្លះព្រមានដាក់មន្រ្តីរដ្ឋាភិបាលក្នុងបញ្ជីខ្មៅ និងប្រទេសខ្លះទៀតព្រមានបិទការលើ កលែងពន្ធចំពោះការនាំចូលជាដើម ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ