ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កុំខ្លាំង !! កម្ពុជាខកចិត្ត ដែលអាមេរិកបន្តដាក់បម្រាមទិដ្ឋាការចំពោះមន្រ្តីរដ្ឋាភិបាលកម្ពុជា

រដ្ឋាភិបាលរបស់កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញពីការខកចិត្តជាមួយនឹងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ដែលបានបន្តធ្វើការដាក់បម្រាមទិដ្ឋាការចំពោះមន្រ្តី រដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលជាការដកស្រង់សម្ដីរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសរបស់កម្ពុជាមកបង្ហាញបានលើកឡើងពីសម្ដីរបស់រដ្ឋមន្រ្តីរូបនេះចំ ពោះការណ៍ដែលបានបង្ហាញការខកចិត្តយ៉ាងខ្លាំងទៅលើការរិតត្បិតផ្នែកទិដ្ឋាការ ទោះបីជាការពិតកម្ពុជាបានជូនដំណឹងជាផ្លូវការរួចទៅហើយ ទៅសហរដ្ឋអាមេរិកអំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបណ្តេញចេញ‍។ សម្ដីរបស់លោក ប្រាក់ សុខុន ដែលបានលើកឡើងទាំងនេះ គឺជាការធ្វើឡើងនៅក្នុងជំនួបមួយរវាងលោកប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងលោក Matthew Pottinger ដែលជាជំនួយការរងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងលោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ។ កាលពីកន្លងទៅ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានប្រកាសលែងចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដើម្បីជាផ្នែកមួយនៃទណ្ឌកម្ម ដែលឆ្លើយតបនឹងក្រុមប្រទេស ដែលមានការយឺតយ៉ាវ ឬមិនព្រមទទួលជនជាតិរបស់ខ្លួនពីសហរដ្ឋអាមេរិកវិញ ក្រោយពីពួកគេបានប្រព្រឹត្តកំហុស ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាវិញ ធ្លាប់បានឆ្លើយតបនឹងបញ្ហាទាំងនេះថា ការណ៍ដែលកម្ពុជាធ្វើយ៉ាងដូច្នេះ គឺដើម្បីជាហេតុផល មនុស្សធម៌ មេត្តាធម៌‍ តែប៉ុណ្ណោះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤