ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី បង្គាប់អោយអ្នកគាំទ្រហៅលោក ហ៊ុន សែន ថា «វា» អស់ល័ក្ខហើយ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្តធ្វើការវាយប្រហារទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងចាស់ដៃបន្តទៀតជាមួយនឹងអ្នកគាំទ្ររបស់លោកស្ថិតនៅលើទឹកដី នៃសហរដ្ឋអាមេរិក ។ នៅក្នុងសន្ទរកថារបស់លោក សម រង្ស៊ី ប្រមាណជាជិត១ម៉ោង នៅក្នុងសិក្ខាសាលាស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជារៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គី នៅទីក្រុងឡងប៊ិច កាលពីថ្ងៃម្សិលមិញនេះ លោក សម រង្ស៊ី បានប្រាប់ទៅអ្នកគាំទ្ររបស់លោកថា អំណាចរបស់រដ្ឋាភិបាលនៃគ ណបក្សប្រជាជនកម្ពុជានឹងបាត់បង់ក្នុងពេលឆាប់ៗ ដោយសារទង្វើប្រព្រឹត្តខ្លួនឯងហួសហេតុពេក ៖ « តែអ្វីដែលខ្ញុំសន្និដ្ឋាន គឺថា ហ៊ុន សែន ចប់ហើយ។ ខ្ញុំមើលបទពិសោធន៍ពីប្រទេសផ្សេងៗដែលគេ ផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការដែលនៅក្រាញអំណាច » ។ នៅក្នុងសន្ទរកថានេះ អ្នកគាំទ្ររបស់លោកបានស្រែងខ្លាំងៗនៅក្នុងសិក្ខាសាលាថា លោក ហ៊ុន សែន អស់ល័ក្ខហើយ ។ ប៉ុន្តែភ្លាមៗនោះ លោក សម រង្ស៊ី ក៏បានប្រាប់ទៅពលរដ្ឋខ្មែរអាមេរិកទាំង នោះថា បើសិនជាបន្តហៅឈ្មោះបែបនេះ មិនសូវល្អទេ ហើយក៏មិនសូវជាមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានដែរ ប៉ុន្តែគួរប្រើពាក្យថា «វា»ជំនួសវិញទើបជាការល្អប្រសើរ ៖ « ហ៊ុន សែន អស់ល័ក្ខហើយ ។ មិនបាច់ហៅឈ្មោះទេ ហៅឈ្មោះនឹងអត់សូវមានប្រសិទ្ធភាពទេ ថា វាអស់ល័ក្ខហើយ » ។ នេះមិនមែនជារឿងថ្មីឡើយសម្រាប់ការវាយប្រហាររបស់អតីតគូរបដិបក្ខកំពូលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់តាំងពីលោកបានចេញទៅរស់នៅក្រៅប្រទេសទាំងដែរមិនអាចត្រឡប់ចូលស្រុ កខ្មែរវិញបាន ដោយសារតែដីការចាប់ខ្លួនរបស់តុលាការដែលប្ដឹងដោយមន្រ្តីរដ្ឋាភិបាលច្រើនខ្លាំងពេក ។ ក្រៅតែពីការថ្លែងនិយាយដៀមដាម វាយប្រហារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងពេញៗមាត់យ៉ាងដូច្នោះ អតីតប្រធានគណបក្សសង្រ្គោះជាតិថែមទាំងបានហៅលោក ហ៊ុន សែន ថា ជាមនុស្សកំពុងឡប់ ដោយសារតែវីវកនឹងបញ្ហា ជាពិសេសរងការស្ដីថា ពីអន្តរជាតិ និងពលរដ្ឋរបស់ខ្លួនឯងខ្លាំងពេក ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤