ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ជនជាតិចិនជាច្រើន នាំគ្នាមករស់នៅ ខេត្តព្រះសីហនុ និងដណ្តើមទីផ្សារខ្មែរ នៅតំបន់ឆ្នេរអូឈើទាល

ពលរដ្ឋបានលើកឡើងថា មកទល់នឹងពេលនេះកំណើនអ្នកវិនិយោគជនជាតិចិនជាច្រើននៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាល កំពុងកើនឡើងខ្លាំង និងកំពុងធ្វើឲ្យអាជីវករខ្មែរ ដែលមានទាំងផ្ទះសំណាក់ និងអាហារដ្ឋាន ព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតអាជីវកម្មរបស់គេ។ ជនជាតិចិនជួលយកតូបតាមឆ្នេរក្នុងតម្លៃថ្លៃ ហើយអតិថិជនជាពលរដ្ឋខ្មែរក៏មិនចង់ទៅកម្សាន្តនៅទីនោះទៀតដែរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត ខេមបូឌាថាម កាលពីថ្ងៃទី៧ វិច្ឆិកា ម្សិលមិញនេះ ។ កាសែតនេះបានចុះផ្សាយ ដោយដក់ស្រង់សម្ដីរបស់ពលរដ្ឋមកចុះផ្សាយបង្ហាញថា ឈ្មោះហាង ឬតូបដែលធ្លាប់ជាឈ្មោះខ្មែរ នៅពេលនេះត្រូវជំនួសដោយអក្សរចិន។ ម្ចាស់តូបកាន់តែច្រើនឡើង គឺជាជនជាតិចិន ហើយអតិថិជនក៏ជាជនជាតិចិនដែលជជែកគ្នាដោយសំឡេងខ្លាំងៗដែរ។ ម្ចាស់អាហារដ្ឋាន ឬផ្ទះសំណាក់មួយចំនួនបានជួលហាងរបស់ខ្លួនទៅឲ្យជនជាតិចិនក្នុងតម្លៃថ្លៃ ហើយអាជីវករខ្មែរមួយចំនួនទៀតត្រូវផ្អាកអាជីវកម្មរបស់ខ្លួន ដោយសារតែថ្លៃហាង ឬថ្លៃដីបានឡើងថ្លៃយ៉ាងគំហុក។ កាសែតនេះក៏បានដកស្រង់សម្ដីរបស់ស្ត្រីម្ចាស់អាហារដ្ឋានមួយនៅឆ្នេរអូរឈើទាល ដែលស្នើសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ជនជាតិចិនបានជួលតូប និងផ្ទះសំណាក់ក្នុងតម្លៃខ្ពស់ដើម្បីធ្វើអាជីវកម្មបន្ត។ ស្ត្រីម្ចាស់ហាងជនជាតិខ្មែរក្បែរតូបចិនបានបញ្ជាក់យ៉ាងដូច្នេះ ៖« ចិនហ៊ានឲ្យថ្លៃណាស់។ ដូចអាហារដ្ឋាននៅតាមឆ្នេរហ្នឹង គេហ៊ានជួលមួយខែពី ២ ទៅ៣០០០ដុល្លារ។ ពីមុន ខ្មែរយើងហ៊ានជួលពីម្ចាស់ដី តែក្នុងតម្លៃពី ៥០០ទៅ៦០០ដុល្លារប៉ុណ្ណោះ។ គេហ៊ានជួលថ្លៃ មកពីគេនៅលក់ដល់ម៉ោង២ ដល់ម៉ោង៣ជិតភ្លឺ ហើយបើកភ្លេងថ្លង់ពេញហ្នឹង។ ចិនចូលមករកតែកន្លែងគ្នាគេហ្នឹង»។ ម្ចាស់អាហារដ្ឋានខាងលើបានបន្តទៀតថា ភ្ញៀវបរទេស ឬខ្មែរ ពេលពួកគេមកលេងឆ្នេរនេះ ហើយបានឃើញសុទ្ធតែជនជាតិចិននៅក្នុងហាង ពួកគេក៏ចេញទៅវិញ។ បើសិនជាពួកគេមកលេងទឹក ក៏ពួកគេមិននៅយូរដូចមុនដែរ។ មិនត្រឹមតែម្ចាស់អាហារដ្ឋានទេ ផ្ទះសំណាក់ក៏ដូចគ្នា។ បើតាមមេការផ្ទះសំណាក់មួយកន្លែងដែលមានទីតាំងនៅមុខឆ្នេរអូរឈើទាល ផ្ទះសំណាក់បច្ចុប្បន្នភាគច្រើន គឺសុទ្ធតែមានថៅកែជនជាតិចិនមិនថាចាស់ ឬកំពុងសាងសង់ថ្មីនោះទេ។ «បើជិះពីរង្វង់មូលតោ២មក ផ្ទះសំណាក់របស់ខ្មែរមានតែ៣កន្លែងទេ។ ឈ្មួញចិនហ៊ានជួលដីថ្លៃ ហើយភ្ញៀវដែលចូលមកស្នាក់នៅភាគច្រើន ក៏សុទ្ធតែចិនគ្នាគេដែរ»។ មិនមែនតែម្ចាស់អាហារដ្ឋាន ផ្ទះសំណាក់ទេដែលបារម្ភពីអនាគតអាជីវកម្មរបស់ពួកគេ សូម្បីតែអ្នកលក់ដូរបន្តិចបន្តួចនៅតាមឆ្នេរក៏មិនសប្បាយចិត្តដែរ នៅពេលដែលភ្ញៀវភាគច្រើនមិននៅលេងទឹកយូរៗដូចមុន។ អ្នកស្រី ផល រី អាជីវករទូលលក់វត្ថុអនុស្សាវរីយ៍នៅឆ្នេរអូរឈើទាលនោះបានត្អូញត្អែរថា ចាប់តាំងពីជនជាតិចិនចូលមកឆ្នេរនេះច្រើន ហើយអ្នកទេចរខ្មែរមិនសូវមកកម្សាន្តនៅទីនេះ ការលក់ដូររបស់អ្នកស្រីមិនសូវល្អដូចមុននោះទេ។ អ្នកស្រី ផល រី បានកត់សម្គាល់ដូចគ្នាដែរថា អ្នកទេសចរខ្មែរបានចាកចេញត្រឡប់ទៅវិញ នៅពេលដែលពួកគេឃើញជនជាតិចិនច្រើននៅតាមឆ្នេរ។ នេះបើយោងតាមការចុះផ្សាយដោយ ខេមបូឌា ថាម នៅថ្ងៃម្សិលមិញ។ កាសែតនេះបន្តទៀតថា ចំពោះអ្នកលក់ដូរតាមឆ្នេរដដែលបានរៀបរាប់បន្ថែមថា៖«កាលពីមុន បើសិនជាមានក្រុមនិស្សិតឈប់ឡានចូលលេងឆ្នេរ ខ្ញុំអាចលក់វត្ថុអនុស្សាវរីយបានចាប់ពី១០ម៉ឺន ទៅ២០ម៉ឺនរៀល។ តែក្រោយពីជនជាតិចិនបានមកនៅច្រើនប្រហែល៦ខែចុងក្រោយនេះ អ្នកដែលមកលេងគេនៅមិនបានយូរ ឬច្រើនដូចមុននោះទេ»។ វត្តមានជនជាតិចិននៅខេត្តព្រះសីហនុបានធ្វើឲ្យលោក កុសល ដែលជាទេសចរខ្មែរម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកខកខានទៅរមណីយដ្ឋានតំបន់ឆ្នេរមួយនេះប្រហែលមួយឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះ សម្រាប់លោក កុសល តម្លៃផ្ទះសំណាក់ក៏ឡើងថ្លៃដែរ ទោះក្នុងថ្ងៃធម្មតា។ «ពេលខ្ញុំចូលសួររកបន្ទប់ស្នាក់ ភាគច្រើនសុទ្ធតែចិន ទាំងម្ចាស់ផ្ទះទាំងអ្នកជួល។ ខ្ញុំពិតជាប្លែកមែនទែន។ នេះខ្ញុំខានមក មិនដល់មួយឆ្នាំស្រួលបួលផង»។ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានទទួលស្គាល់អំពីកំណើនវត្តមាននៃអ្នកទេសចរ និងវិនិយោគិនចិននៅក្នុងខេត្តមាត់សមុទ្រមួយនេះ។ និយាយអំពីទេសចរណ៍ លោក គ្រឹស្នា អះអាងដោយមោទនអំពីកំណើន២២ភាគរយ នៃចំនួនទេសចរជារួមក្នុងរយៈពេល៦ខែចុងក្រោយ ដោយមានអ្នកទេសចរជាតិមាន៧០ភាគរយ ហើយក្នុងចំណោមអ្នកទេសចរបរទេស ពិតណាស់សម្រាប់លោកប្រធានមន្ទីរទេសចរណ៍ គឺជនជាតិចិនបានឈរនៅលំដាប់លើគេក្នុងតារាងទេសចរណ៍នៃខេត្តព្រះសីហនុ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ