ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

Breaking News : សេតវិមានចេញពីសហរដ្ឋអាមេរិកប្រកាសផ្ដាច់ជំនួយកម្ពុជាលើការបោះឆ្នោត និងមិនទទួលស្គាល់ការបោះឆ្នោតនៅឆ្នាំ ២០១៨

សហរដ្ឋអាមេរិកតាមរយៈសេចក្ដីថ្លែងការណ៍ចេញពីសេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្ដល់ជំនួយមកកម្ពុជាលើការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះហើយ ។ លើសពីនេះទៀតសហរដ្ឋអាមេរិកក៏នឹងមិនទទួលស្គាល់ការបោះឆ្នោតនាពេលខាងមុខនេះដែរ ប្រសិនណាបើស្ថានការណ៍នៅតែមិនប្រែប្រួលទេនោះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញពីសេតវិមានរបស់សហរដ្ឋអាមេរិកដែលត្រូវបានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ សហរដ្ឋ អាមេរិកបានបញ្ជាក់ពីជំហររបស់ពួកគេលលើរឿងនេះ និងបានសម្ដីក្ដីបារម្ភជាខ្លាំងជុំវិញស្ថានការណ៍ ដែលកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសគឺទង្វើដែលនាំអោយមានការរំលាយគណបក្សសង្រ្គោះជាតិ ។ ការប្រកាសផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកលើការបោះឆ្នោតនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាតាមរយៈតុលាការជាន់ខ្ពស់បានសម្រេចចេញសាលដីការប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាព័រ និងបានបិទសិទ្ធិតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ លែងអោយធ្វើនយោបាយចំនួន៥ឆ្នាំ ។ អង្គការអន្តរជាតិ ( Global Witness ) បានហៅការរំលាយគណបក្សសង្រ្គោះជាតិថា ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងដោយអង្គការ ក្លបល វីតនីស នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ពួកគេបានចាត់ទុកការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូលថា គឺជាសោកនាដ កម្មមួយយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋកម្ពុជានិងគណបក្សសង្រ្គោះជាតិទាំងមូល ។ លើសពីនេះ ទៀតសេចក្ដីថ្លែងការណ៍នេះ ក៏ចាត់ទុកថា នេះគឺជាសោកនាដកម្មមួយដែលកំពុងកើតមានឡើងចំ ពោះបណ្ដាប្រទេសជាច្រើនដែលបានជួយកសាងកម្ពុជាអស់រយៈពេលជាច្រើនទស្សវត្តន៍កន្លង មកនេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ អង្គការខ្លបល វីតនីស ក៏បានចាត់ទុកថា នេះគឺជាការវិវត្តកាន់តែខ្លាំងសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅរករបបដឹកនាំដោយផ្ដាច់ការ ។ សេចក្ដីថ្លែងការណ៍នេះចាត់ទុកថា ការជួយជំនួយរបស់បណ្ដាប្រទេសជាច្រើនមកលើកម្ពុជាអស់រាប់លានដុល្លារ ក្នុងបំណងដើម្បីអោយការពារសិទ្ធិមនុស្ស និងដើម្បីបង្កើនប្រជាធិបតេយ្យនោះ គឺលែងមានន័យហើយថា នេះគឺជាការបំផ្លាញទំនុកចិត្តរបស់បណ្ដាប្រទេសទាំងនោះ ។ ប៉ុន្តែក្រោយព័ត៌មានចេញពីមេធាវីថា តុលាការរំលាយគណបក្សសង្រ្គោះជាតិនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍មួយដោយផ្ទាល់ប្រកាសនៅលើបណ្ដាញផ្សព្វផ្សាយជាច្រើនមានទាំងរបស់រដ្ឋ និងរបស់ឯកជន ។ លោកនាយករដ្ឋមន្រ្តីអះអាងថា នេះគឺជារឿងដែលត្រឹមត្រូវបំផុតសម្រាប់ការសម្រេចរបស់សាលាកំពូល ។ លើសពីនេះទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នៅតែប្រកាសអំពាវនាវដល់សមាជិកបក្សប្រឆាំងតាមមូលដ្ឋានអោយចុះចូលនឹងបក្សកាន់អំណាច បើសិនជាចង់បន្តតំណែងជាធម្មតា ឬក៏អាចបង្កើតគណបក្សផ្សេងបាន ។ ចំណែកឯសហរដ្ឋអាមេរិកវិញតាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ បានអះអាងថា នេះគឺជាទង្វើ មួយដែលបំផ្លាញប្រជាធិបតេយ្យ និងប៉ះពាល់ដល់ឆន្ទៈរបស់ពលរដ្ឋខ្មែររាប់លាននាក់ ដែលគាំទ្រទៅ លើគណបក្សសង្រ្គោះជាតិ ។ សហរដ្ឋអាមេរិកនៅតែបន្តអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា អោយជួយបន្ថយស្ថានការណ៍កំអោយឡើងកម្ដៅបែបនេះទៀត ។ លើសពីនេះទៀត សេចក្ដីថ្លែងការណ៍នេះក៏នៅតែបន្តអំពាវនាវអោយដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិអោយមាន សេរីភាពឡើងវិញ ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះ កាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដោយអះអាងថា លោកមិនខ្វល់ជាមួយនឹងការថ្កោលទោសពីបរទេសនោះទេ ។ លោកថែមទាំងបាន បញ្ជាក់ថា រឿងដែលសំខាន់អោយតែប្រជាពលរដ្ឋខ្មែរគាំទ្រលោកទៅបានហើយ ។ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី វិញនោះ កាលពីយប់មិញ បានប្រកាសអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេជប៉ុន អោយដកជំនួយលើការបោះឆ្នោតនៅកម្ពុជាចេញវិញ ប្រសិនបើ រដ្ឋាភិបាលនៅតែបន្តធ្វើសកម្មភាពទាំងនេះទៀត។ លោក សម រង្ស៊ី ក៏អះអាងដែរថា លោកនឹងអញ្ជើ ញទៅប្រទេជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិភាក្សាពីរឿងនេះជាមួយនឹងរដ្ឋាភិបាលនៃប្រទេសជប៉ុន ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ