ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ធ្លាយរឿងអាស្រូវមេឃុុំអណ្តូងត្របែកគណបក្សកាន់អំណាច ដើរបញ្ចុះបញ្ចូលមន្ត្រីCNRP ឲ្យមកបម្រើបក្សខ្លួន​​បើចង់រក្សាតំណែងមុនពេលរលាយ

បែករឿងកាន់តែធំនិងបង្ហាញកាន់តែច្បាស់ពីគំនិតនិងទង្វើអាក្រក់របស់មន្ត្រីក្នុងជួរគណបក្សកាន់អំណាចដែលយកអំណាចទឹកលុយ អំណាចតំណែងទៅបញ្ចុះបញ្ចូលអូសទាញមន្ត្រីក្នុងជួរគណបក្សប្រឆាំងឲ្យចុះចូលជាមួយនឹងខ្លួនក្នុងទិសដៅដើម្បីបំភ្លៃនិងលាភពណ៌​ជា សធារណៈបរិហាកេរ្តិ៍ទៅលើគណបក្សសង្គ្រោះជាតិអំពីការចាកចេញរបស់មន្ត្រីខិលខូចរបស់បក្សកាន់អំណាចពីទង្វើអូសទាញរបស់ខ្លួន។ ការអូសទាញមន្ត្រីក្នុងជួរគណបក្សប្រឆាំងគឺធ្វើឡើងគ្រប់រូបភាពតាមឋានានុក្រម មានន័យថាអូសទាញមន្ត្រីធំៗគឺគេធ្វើតាមរបៀបអ្នកធំ អូសមន្ត្រីថា្នាក់មូលដ្ឋាន គឺគេធ្វើតាមរូបភាពដោយឡែកផ្សេងទៀត ដូចជា ចេញសារគំរាមកំហែង បំបាក់ស្មារតី តាមរយៈការរំលាយបក្ស និងការបាត់បង់តំណែង។ ជាក់ស្តែងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ជំទប់ទី២ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ឹម ហ៊ន់ បានទំលាយរឿងអាស្រូងមេឃុំអណ្តូងត្របែកដែលបានមកបញ្ចុះបញ្ចូលឲ្យរូបគាត់ប្រកាសចូលរួមជីវិតនយោបាយជាមួយគណបក្សកាន់អំណាច ដោយមេឃុំរូបនោះបាននិយាថា ប្រសិនបើចង់បាននូវតំណែងគង់វង់ ឬចង់រក្សាតំណែងឲ្យនៅដដែលបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ លោក អ៊ឹម ហ៊ន់ បានតបទៅមេឃុំរូបនោះថាប្រសិនបើសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ មែន លោកនឹងវិល ទៅធ្វើស្រែចំការជាមួយក្រុមគ្រួសាររបស់លោកវិញ។ ដោយលោក បញ្ជាក់ថា លោក​មិនស្អាប់គណបក្សប្រជាជនកម្ពុជាទេ តែលោកជាបេក្ខភាពគណបក្សសង្គ្រោះជាតិ និងជាប់ឆ្នោតដោយ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដូច្នេះរូបលោកមិនក្បត់នឹងឆន្ទៈប្រជាពលរដ្ឋឡើយ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ