ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក​ គង់ សុភា ព្រមានថា៖ បើតុលាការកំពូលរំលាយCNRP​ រដ្ឋសភាក៏ត្រូវរលាយដូចគ្នា គ្រប់ស្ថាប័នទាំងអស់គឺសុទ្ធតែខុច្បាប់

ព្រឹកថ្ងៃទី៥​ ខែតុលា ឆ្នាំ២០១៧ លោក គង់ សុភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងព្រមាននៅក្នុងគណនេយ្យរបស់លោក ទៅកាន់តុលាការ ក៏ដូចជារដ្ឋាភិបាលដែលមានលោក ហ៊ុនសែន ជាមេដឹកនាំថា ប្រសិនបើរំលាយគណបក្សសង្គ្រោះជាតិមានន័យថា រដ្ឋសភា ក៏ដូចជារដ្ឋាភិបាលទាំងមូលក៏ត្រូវរលាយទៅតាមនោះដែរ ហើយគ្រប់ក្រសួងស្ថាប័នទាំងអស់នឹងសុទ្ធតែជាស្ថាប័នខុសច្បាប់ទាំងស្រុង។ ការថ្លែងប្រតិកម្មបែបនេះ បន្ទាប់ពីរដ្ឋាភិបាលោក ហ៊ុនសែន កាលពីម្សិលមិញបានចេញសារជាវីដេអូខ្លីបខ្លីគំរាមសាជាថ្មីម្តងទៀតដោយ ប្រកាសថាខ្លួននឹងយកជីវិតមកដាក់ប្រសិនបើគណបក្សសង្គ្រោះជាតិមិនរលាយនោះ ហើយតំណែងមន្ត្រីក្នុងបក្សទាំងមូលនឹងត្រូវបាត់បង់។ លោក គង់ សុភា ថា៖ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវដឹងថានៅថ្ងៃទី១៦ ខែវិច្ឆិការ ខាងមុខនេះបើតុលាការកំពូលកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ មានន័យថា តុលាការកំពូលនឹងរំលាយរដ្ឋសភា បើរំលាយរដ្ឋសភាហើយរដ្ឋាភិបាលក៏រលាយដែរ ដូច្នេះចាប់ពីថ្ងៃប្រកាសរំលាយសង្គ្រោះជាតិ គឺស្ថាប័ននៅក្នុងប្រទេសនឹងមិនស្របច្បាប់ទាំងអស់ ។

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤