ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្ត្រី CNRP ៥រូប​​ចេញ​មុខ​​ភ្នាល់​ជា​មួយ ហ៊ុន សែន ទៀត​ហើយ ម្នាក់​១០០០​ដុល្លារ

មន្រ្តីរបស់គណគណបក្សសង្រ្គោះជាតិចំនួន៥រូប បានប្រកាសពីការហ៊ានភ្នាល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ករណីរំលាយគណបក្សសង្រ្គោះជាតិ ។ ការចេញមុខភ្នាក់ពីមន្រ្តីទាំង៥រូប នៃគណបក្សប្រឆាំងនេះ គឺបន្ទាប់ពីយុវជនម្នាក់ ដែលបានចេញមុខភ្នាល់ ទល់នឹងលោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ ។ កាលពីម្សិលិញនេះ មន្ត្រី និងជាសកម្មជនមកពីគណបក្សប្រឆាំង ចំនួន៥នាក់ទៀត បានប្រកាសភ្នាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ដោយដាក់ទឹកប្រាក់ ក្នុងម្នាក់១០០០ដុល្លារ។ មន្ត្រីទាំង៥រូបនោះ រួមមានលោក ហេង ដាណារ៉ូ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង - លោក ញឹម គឹមញ៉ុល អនុប្រធានក្រុមការងារ ព្រះសីហនុ , លោក សុភ័ណ្ឌ ឡារី សមាជិកក្រុមការងារ កំពង់ចាម ,លោក សួន ចំរើន សមាជិកក្រុមការងារ បាត់ដំបង និងលោក អែម ប៊ុនណារិទ្ធ សមាជិកក្រុមការងារ ពោធិ៍សាត់។ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីបំណងនៃការដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ ថ្លែងនៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​គណបក្សប្រជាជនកម្ពុជារបស់លោក ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។ លោក ហ៊ុន សែន ថ្លែងបែបនេះ «អ្នកដែលចង់ភ្នាល់ ក៏ភ្នាល់ទៅ មួយចាក់មួយរយទៅ គឺអារំលាយ ឬមិនរំលាយហ្នឹង។ តាមហាងគុយទាវ នាំគ្នាចាក់ទៅ! ទៅ! បើកម៉ាសេរី ឲ្យនាំគ្នាចាក់! បើ[មិន]រំលាយ ឲ្យមកទារលុយពីខ្ញុំ (...) ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ ១​ទេ​ ​បើ​អត់​រំលាយ​សង​១០០។​ អ្នក​ណា​ចាញ់​ មក​ទារ​ពី​ខ្ញុំ។»។ យ៉ាងហោចណាស់ ក៏ការប្រកាសនោះ របស់លោក ហ៊ុន សែន ត្រូវបានយុវជនម្នាក់ ឈ្មោះ សាន ប៊ុនឆាយ ចេញមុខកាលពីម្សិលម៉ិញ មកភ្នាល់ទល់នឹងលោក ដោយដាក់ទឹកប្រាក់ ១០០០ដុល្លារ។ យុវជនថា បើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោកនឹងផ្ញើរ១០០០ដុល្លារ ជូនលោកនាយករដ្ឋមន្ត្រី តាមវីង (Wing)។ តែបើគណបក្សប្រឆាំង នៅជ្រងរៗដដែលទេ លោក ប៊ុនឆាយ ថាលោក ហ៊ុន សែន ត្រូវសងថ្លៃភ្នាល់ចាញ់ ចំនួន ១០០ ០០០ដុល្លារ ឲ្យមកលោកវិញ។ ចំណែកនៅថ្ងៃម្សិលមិញនេះ លោក សុភ័ណ្ឌ ឡារី ថ្លែងបែបនេះតបទៅលោក ហ៊ុន សែន វិញ « សូមប្រកាសភ្នាល់ជាមួយ សម្តេច ហ៊ុន សែន តំណាងរាស្រ្ត និងសកម្មជន គណបក្សសង្រ្គោះជាតិ មាន # ឯកឧត្ដម ហេង ដាណារ៉ូ សមាជិករដ្ឋសភា, លោក ញឹម គឹមញ៉ុល អនុប្រធានក្រុមការងារ ព្រះសីហនុ , លោក សុភ័ណ្ឌ ឡារី សមាជិកក្រុមការងារ កំពង់ចាម ,លោក សួន ចំរើន សមាជិកក្រុមការងារ បាត់ដំបង , លោក អែម ប៊ុនណារិទ្ធ សមាជិកក្រុមការងារ ពោធិ៍សាត់ ។តាមពិតយើងខ្ញុំទាំងអស់គ្នាមិនចេះលេងល្បែងទេ តែសម្តេចបបួលហើយក៏សាកមួយក្តារទៅ បងប្អូន !យើងខ្ញុំ សូមប្រកាសភ្នាល់ជាមួយសម្តេច ហ៊ុន សែន ចំនួនទឹកប្រាក់ 5000$ (ក្នុងម្នាក់ 1000$) គឺយកខាង មិនអាចរំលាយសង្រ្គោះជាតិបានឡើយនៅថ្ងៃទី១៦,១១,២០១៧នេះ សូមសម្តេច ហ៊ុន សែនជ្រាប និងជួយប្រាប់ពីរបៀបទូទាត់ថវិកាផង ។ សូមអរគុណ » ។ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលកំពុងមានព្រះវត្តមានគង់នៅលើទឹកដីនៃសហរដ្ឋអាមេរិកនៅឡើយ មិនបានមានព្រះថេរដីការច្រើននោះទេលើករណីនេះ ប៉ុន្តែព្រះអង្គចាត់ទុកថា នេះគឺជាល្បែងនយោបាយរបស់អ្នកនយោបាយប៉ុណ្ណោះ ។ ព្រះអង្គបានបិណ្ឌបាតថា កុំយកជាតិមកធ្វើជាល្បែងភ្នាល់គ្នា លែងអី ។ ទន្ទឹមនឹងនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានអំពាវនាវបិណ្ឌបាតដល់ពលរដ្ឋខ្មែរដែរថា កុំអោយចូល លេងល្បែងនយោបាយដែលគេកំពុងតែលេងនេះ ប្រយ័ត្នមានបញ្ហាកាន់តែធ្ងន់ថែមទៀត ។ ព្រះ អង្គបញ្ជាក់អោយដឹងបែបនេះ ៖ « កុំយកជាតិមកធ្វើជាល្បែង ហើយកុំលែងល្បែងជាមួយពួកកាន់អំណាច » ។ តាមរយៈវីដេអូឃ្លីប ដែលធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ព្រះអង្គ ប៊ុត ប៊ុនតិញ លើកឡើងបញ្ជាក់ទៀតថា នេះគឺជាទង្វើអាក្រក់ដែលចង់យកជាតិរបស់ខ្លួនឯងមកធ្វើជាល្បែងភ្នាល់គ្នា ។ព្រះអង្គបានបញ្ជាក់ ថា ពលរដ្ឋខ្មែរគួរជៀសចេញពីល្បែងបែបនេះ ព្រោះមិនចំណេញដល់ជាតិសោះឡើយ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤