ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្ត្រី CPP សរសើរតំណាងរាស្ត្រ មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង CNRP

អត្ថបទពី លោក ឆាំ ឆានី ៖ មន្រ្តីCPP សុំមិនបញ្ជេញឈ្មោះបាននិយាយថា៖ CNRP ពិតជាខ្លាំងមែន ។ ជិត១ខែហើយ CPP អំពាវនាវឲ្យមកចូលរួមរស់ជាមួយ CPP បានតែ 57នាក់ គឺមិនបាន១%ផង ក្នុងចំណោម មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង និងតំណាងរាស្រ្តរបស់ CNRP នៅទូទាំងប្រទេស ។ ជាងនេះទៀត មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់CNRP ជិត៦០០០នាក់ និងតំណាងរាស្រ្ត ស្ទើរតែទាំងអស់មិនត្រឹមតែមិនព្រមចុះចូលទេ នៅពេលដែលឮនាយករដ្ឋមន្រ្តីអំពាវនាវ គេបែជានិយាយថា « សុខចិត្តស្លាប់ មិនព្រមចុះចូល និងយកលុយ CPP ឡើយ » គិតទៅឆន្ទៈរបស់ពួកគេពិតជាគួរឲ្យសរសើរមែន ។ នាយរដ្ឋមន្ត្រី អំពាវនាវផង គំរាមផង ទិញទឹកចិត្តផង បើជាសមាជិក ឬថ្នាក់ដឹកនាំបក្សផ្សេងដូចជាហ្វុនស៊ិនប៉ិចវិញ ម្លេះតម្រង់ជួរចុះចូលអស់ហើយ តែ CNRP ធ្វើឲ្យសម្តេចស្មានមិនដល់ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ