ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

Global Witness ចាត់ទុកការរំលាយបក្សសង្រ្គោះជាតិថា ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះប្រទេសដែលជួយកសាងកម្ពុជាឡើងវិញ

អង្គការអន្តរជាតិ ( Global Witness ) បានហៅការរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃព្រហស្បតិ៍នេះថា ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងដោយអង្គការ ក្លបល វីតនីស នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ពួកគេបានចាត់ទុកការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូលថា គឺជាសោកនាដ កម្មមួយយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងគណបក្សសង្រ្គោះជាតិទាំងមូល ។ លើសពីនេះ ទៀតសេចក្ដីថ្លែងការណ៍នេះ ក៏ចាត់ទុកថា នេះគឺជាសោកនាដកម្មមួយដែលកំពុងកើតមានឡើងចំ ពោះបណ្ដាប្រទេសជាច្រើនដែលបានជួយកសាងកម្ពុជាអស់រយៈពេលជាច្រើនទស្សវត្តន៍កន្លងមក នេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ អង្គការខ្លបល វីតនីស ក៏បានចាត់ទុកថា នេះគឺជាការវិវត្តកាន់តែខ្លាំងសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅរករបបដឹកនាំដោយផ្ដាច់ការ ។ សេចក្ដីថ្លែងការណ៍នេះចាត់ទុកថា ការជួយជំនួយរបស់បណ្ដាប្រទេសជាច្រើនមកលើកម្ពុជាអស់រាប់លានដុល្លារ ក្នុងបំណងដើម្បីអោយការពារសិទ្ធិមនុស្ស និងដើម្បីបង្កើនប្រជាធិបតេយ្យនោះ គឺលែងមានន័យ ហើយថា នេះគឺជាការបំផ្លាញទំនុកចិត្តរបស់បណ្ដាប្រទេសទាំងនោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ