ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកលេងហ្វេសប៊ុកទម្លាយថា ជំនួយការលោក ហ៊ុន សែន ជាក្រុមអ្នកលួចហ្វេសប៊ុក Hacker

ក្រុមអ្នកលេងហ្វេសប៊ុក បានធ្វើការទម្លាយអោយដឹងថា អ្នកដែលតែងតែបានលួចយកហ្វេសប៊ុករបស់សកម្មជននយោបាយ អ្នកនយោបាយ ហ្វេសប៊ុករបស់គណបក្សនយោបាយ និងសកម្មជន សង្គមកន្លងមកនោះ គឺជាជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះ ដួង តារា ។ លោក ឆាំ ឆានី សកម្មជនហ្វេសប៊ុកដែលតែងតែវាយប្រហារលើរដ្ឋាភិបាលកម្ពុជាដោយ ឥតសំចៃមាត់ស្ទើរគ្មានចន្លោះនោះ បានបញ្ជាក់ថា លោក ដួង រារា គឺជាអ្នកគ្រប់គ្រងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់ ។ លោកអោយដឹងបែបនេះ ៖ « ក្រុមចោរ Hackers របស់ឪអាសីហា ដឹកនាំដោយឈ្មោះ ដូង តារា បានទទួលបញ្ជាពី ហ៊ុន សែន នឹងធ្វើការអុកឡុកហ្វេសប៊ុក នៅក្រោយពិធីបុណ្យអុំទូកចប់។ តាមដំណឹងពីភ្នំពេញមកថា ក្នុងចំណោមក្រុមចោរ Hackers ទាំងនេះ មានឈ្មោះ ដួង តារា អ្នកកាន់កាប់ Admin ទំពរហ្វេសប៊ុក ហ៊ុន សែន ក្នុងចំណោម ៦ នាក់ទៀត ហើយមានម្នាក់ទៀត ឈ្មោះ ពិសិដ្ឋ នៅស្រុកបារាំង ជាប៉ូលីសអាំងទែប៉ូល របស់បារាំង ត្រូវជាក្មួយប្រសារ ស ខេង » ។ យ៉ាងណានេះគឺជាការលើកឡើងរបស់លោក ឆាំ ឆានី តែម្ដងប៉ុណ្ណោះ ។ ចំពោះរឿងរ៉ាវនេះថា ពិតឬមិនពិតនោះ នឹងរងចាំការបកស្រាយពីលោក ដួង តារា ដែលជាសាម៉ីខ្លួនដោយផ្ទាល់នៅពេល ក្រោយ ៕ សូមបញ្ជាក់ថា កន្លងមក ធ្លាប់មានករណីនៃការលួចហ្វេសប៊ុកកើតឡើងជាញឹកញាប់សម្រាប់មន្រ្តីរបស់គណបក្សប្រឆាំង និងសកម្មជនជាច្រើនរូបទៀត ។ ជាពិសេសអ្នកដែលធ្វើកិច្ចការងារទាក់ទងជាមួយនឹងសង្គម ​។ ក៏ប៉ុន្តែគេមិនបានដឹងឡើយថា តើជនណា ឬក៏ក្រុមណាមួយដែលជាអ្នកលួចនោះទេ ។ រហូតមកទល់នឹងពេលនេះ ទើបមានការចោទប្រកាន់ពីសកម្មជនហ្វេសប៊ុក លោក ឆាំ ឆានី ទៅលើលោក ដួង តារ៉ា ដែលជាជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកគ្រប់គ្រងហ្វេសប៊ុករបស់លោក ហ៊ុន សែន និងជាមន្រ្តីនៅទីស្ដីការគណៈរដ្ឋមន្រ្តីផងដែរ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ