ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

Williang Guang ហៅ ធី សុវណ្ណថា ថា ជា«ឆ្កែ» បើមិនហ៊ានប្ដឹងមេឃុំបក្សសង្រ្គោះជាតិទាំង៥០០នាក់ដាក់គុក

សកម្មជនហ្វេសប៊ុកតទល់នឹងសកម្មជនហ្វេសប៊ុក និងជាអ្នកចូលចិត្តលេងនយោបាយបង្ហោះនៅលើគណនីហ្វេសប៊ុករៀងៗខ្លួនផងនោះ បានបញ្ចេញមតិ និងទស្សនៈរៀងៗខ្លួននរបស់ពួកគេចំពោះការ គាំទ្រទៅលើគណបក្សនយោបាយ ។ លោក វីលៀម គ័ង ដែលត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានស្គាល់តាមរយៈការសសេរសារបង្ហោះលើគណនីហ្វេសប៊ុកដោយផ្ទាល់ជាច្រើនហូហែកន្លងមកនោះ បានថ្លែងសារចំអកដាក់ទៅ កញ្ញា ធី សុវណ្ណថា ដែលចង់ប្ដឹងមេឃុំរបស់គណបក្សសង្រ្គោះជាតិទាំង៥០០នាក់ដាក់គុក ។ វីលៀម គ័ង បានបញ្ជាក់តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីគណនីហ្វេសប៊ុករបស់គេនៅថ្ងៃនេះ ដោយថ្លែងប្រាប់ទៅ ធី សុវណ្ណថា ថា បំណាចតែនឹងប្រកាសថា គ្រោងដាក់ពាក្យប្ដឹងប៉ុណ្ណឹងហើយ គឺប្ដឹងទៅ កុំក្រឡាស់សម្ដីវិញអោយសោះ ។ លោកបន្តថា បើសិនជាហ៊ាននិយាយបកក្រោយវិញថា មិនប្ដឹងទេ ឆ្កែសុទ្ធ ៖ « ព្រះរាជអាជ្ញា អយ្យការ គេមានពេលធ្វើការណាស់ទៅមែន? ចំពោះបណ្ដឹងអស់នឹង ខ្ញុំថា បើសិនជាស្ដោះហើយត្រូវតែប្ដឹង បើមិនប្ដឹងទេ ឆ្កែ » ។ នៅលើទំព័រគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី១១ វិច្ឆិកា ម្សិលមិញនេះ បានចោទប្រកាន់មេឃុំមកពីគណបក្សសង្រ្គោះជាតិទាំង៥០០នាក់ថា ជាក្រុមថោកទាប ពីព្រោះអ្នកទាំងនោះមិនព្រមមករួមរស់ជីវភាពនយោបាយជាមួយនឹងបក្សប្រជាជន ។ សកម្មជនបក្សប្រជាជនរូបនេះបានអះអាងថា ទង្វើទាំងនេះ គឺប្រៀបបានទៅនឹងការចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិជាមួយនឹងលោក កឹម សុខា ដែរ ។ កញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនហ្វេសប៊ុកធ្លាប់មានឈ្មោះល្បីដោយសារគាំទ្រគណបក្សសង្រ្គោះជាតិកន្លងមកនោះបានថ្លែងលើកឡើងទៀតថា រហូតមកទល់នឹងពេលនេះ កញ្ញាកំពុងតែ ធ្វើការពិភាក្សា និងកំពុងសិក្សាផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងមេឃុំទាំង៥០០នាក់នេះ ៖ « នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក... » ។ មិនមែនមានតែលោក វីលៀម គ័ង ម្នាក់ប៉ុណ្ណោះទេ ដែលកំពុងនិយាយពីរឿងសកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលចង់ប្ដឹងមេឃុំរបស់គណបក្សសង្រ្គោះជាតិទាំង៥០០នាក់ដាក់ឃុំនោះ ។ ប៉ុន្តែជាក់ស្ដែងណាស់ សកម្មជនអ្នកគាំទ្រគណបក្សមួយនេះជាច្រើន កំពុងប្រតិកម្ម និងបង្ហោះសារ ព្រោងព្រាតលើហ្វេសប៊ុករិះគន់យ៉ាងចាស់ដៃ និងចាត់ទុកទង្វើនេះថា ជាទង្វើឆោតល្ងង់ទៀតផង៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤