Posts

Showing posts from September, 2017

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

​​សាលា​រា​ជ​ធានី​ភ្នំពេ​ញ​ថា ​ទឹ​ក​លិ​ចតំ​ប​ន់​ក្រុ​ង​ភ្នំ​ពេញ​មួ​យ​ចំ​នួ​នដោ​យសា​រ​ព​ល​រ​ដ្ឋ​​​​

Image
សាលារាជធានីភ្នំពេញបានចេញមុខបកស្រាយអំ ពីមូលហេតុដែលបណ្ដាលអោយមានទឹកជនលិចយ៉ាងខ្លាំងនៅក្នុងតំបន់រាជធា នីភ្នំពេញ ជាពិសេសគឺស្ថិតនៅលើផ្លូវលេខ ២០០៤ ស ឡា ។ បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៩ កញ្ញា ម្សិលមិញនេះលើកឡើងថា បញ្ហាដែលបណ្ដាលអោយមានទឹកជនលិចខ្លាំងយ៉ាងដូច្នេះ វាបណ្ដាលមកពីមានមូលហេតុចំនួន ២៖ ហេតុទី១ គឺដោយសារតែផ្ទះប្រជាពលរដ្ឋចំនួន ៥៦២គ្រួសារ បានសាងសង់និងរស់នៅលើពោះប្រឡាយស្ទឹងមានជ័យ ចាប់ពីទ្វារទឹកដើមស្លែងនៃផ្លូវលេខ ៣៧១ ដល់ស្ពានអាកាសស្ទឹងមានជ័យ ដែលបង្កអោយស្ទះផ្លូវទឹកបង្ហូរពីផ្លូវលេខ២០០៤ ស ឡា។ ទឹកបានហូរច្រោះតាមសំរាមក្រោមផ្ទះរបស់ពួកគាត់ ដែលធ្វើអោយទឹកហូរយឺត។ ហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញបន្តថា  ប្រជាពលរដ្ឋទាំង ៥៦២គ្រួសារតែងតែប្តឹងតវ៉ាជាញឹកញាប់ទៅកាន់សាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាការជំទាស់នឹងគម្រោងជីកស្តារប្រឡាយដោយប៉ះពាល់ផ្ទះពួកគាត់ និងសុំអភិវឌ្ឍន៍នៅនឹងកន្លែង។ ចំណែកឯហេតុទីរវិញនោះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយសារតែបញ្ហា សំរាមបាំងអណ្តូងលូ និងខ្វះអណ្តូង លូ៕ 

លោ​ក​ ​ស​ម​ ​​រ​ង្ស៊ី ​ហៅ​លោ​ក​ ហ៊ុ​ន​ ​សែន​ ​ថា​ ​ជា​ឆ្កែ​កា​ច ​ទី​ពី​រ​​បន្ទា​ប់ពី​មេ​ដឹ​កនាំ​កូ​រ៉េ​ខា​ងជើ​ង

Image
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសបានថ្លែងសារឌឺដងដាក់ទៅ អោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល ។ លោក សម រង្ស៊ី បានថ្លែងយ៉ាងច្បាស់ៗ ដោយបានហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាឆ្កែកាចទីពីរ ដែលត្រូវបាន គេចិ ញ្ចឹមដើម្បីនឹងទុកអោយខាំសហរដ្ឋអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើង ដែលត្រូវបានប្រទេ សរ៉ុស្ស៊ី និង ប្រទេសចិន ជាអ្នកចិញ្ចឹមដើម្បីទុកខាំជើង ខាំដៃសហរដ្ឋអាមេរិក ៖ « ឆ្កែកាចមានពីរ ឆ្កែកាចកូរ៉េខាងជើង អាហ្នឹងរុស្ស៊ីក៏ចិញ្ចឹម ចិនក៏ចិញ្ចឹម អោយខាំអាមេរិកកាំង មិនមែនខាំអីទេ ខាំជើង ខាំអីតិចតួច ហើយឆ្កែកាចមួយទៀត គឺ ហ៊ុន សែន » ។ លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកម្មវិធីថ្លែងសុន្ទរកថា នៅវត្តសន្តិភាព ទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី ថ្ងៃ ២៦ កញ្ញា ២០១៧ ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ដែលធ្លាប់ជាដៃគូរប្រកួតនយោបាយដ៏កំពូលជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបង្ហា ញជំនឿថា ទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្យាយាមខាំ ឬវាយប្រហារសហរដ្ឋអាមេរិកបែបណាក៏ដោយ ក៏មិនអាចធ្វើអ្វី ប្រទេសមហាអំណាចមួយនេះប

តំណាងរាស្ត្រ​អាមេរិក​គាំទ្រ​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​អាមេរិក

Image
តំណាងរាស្ត្រ​នៃ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) បាន​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ​ឲ្យ​ច្រើន​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ក្នុង​ជំនួប​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជាមួយ​តំណាងរាស្ត្រ​ខ្មែរ​ពី​ខាង​គណបក្ស​ប្រឆាំង គឺ​លោក ញ៉យ ចំរើន កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​កញ្ញា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក រូប​នេះ ក៏​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ប្ដេជ្ញា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​បរទេស​ដែល​រំលោភ​សិទ្ធិ​មនុស្ស។ វត្តមាន​របស់​លោក ញ៉យ ចំរើន នៅ​សហរដ្ឋអាមេរិក លើក​នេះ​គឺ​ដើម្បី​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ លោក​បញ្ជាក់​ថា លោក​ប្ដឹង​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​អាមេរិកាំង ហើយ​ដែល​គ្មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នោះ​ឡើយ។ ​ក្រោយ​ជំនួប​ជាមួយ​លោក អេដ រ៉យ (Ed Royce) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​ស្ថាបត្យករ និង ជា​អ្នក​រៀប​ចំ​ក្រុង​ដ៏​មាន​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជានៅ​សម័យ​សង្គមរាស្ត្រ​និយម​​

Image
លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅថ្ងៃទី២៣ខែវិច្ឆិកា ​ឆ្នាំ ១៩២៦នៅក្នុងខេត្តកំពត។​ លោក​​មាន ឪពុក​ជា​អ្នកជនបទ និង​ ម្តាយជា​អ្នក​ភ្នំពេញ។ លោកជា កូនទី២ ក្នុងចំណោមបងប្អូនចំនួន​៣នាក់គឺលោកមានបងប្រុសម្នាក់ និង​ប្អូនស្រីម្នាក់។​ ជីវិត​សិក្សា នៅឆ្នាំ១៩៤៦ លោក​ វណ្ណ ម៉ូ​លីវណ្ណ ទទួលបាន​​អាហារូបករណ៍ ​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ខាង​ផ្នែក​ច្បាប់។ បន្ទាប់​ពី​សិក្សា ​បាន​រយៈពេល១ឆ្នាំ ផ្នែក​ច្បាប់​ លោកក៏​បាន​ប្តូរទៅ​រៀន​ផ្នែក​ស្ថាបត្យកម្មនៅ​សាកលវិទ្យាល័យ Ecole des Beaux​ Art របស់​បារាំង​។ លោក ម៉ូលីវណ្ណ ​បានបញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​នៅ​ឆ្នាំ១៩៥១។ ក្នុងពេល​រស់នៅ និង​ សិក្សានៅក្នុងប្រទេសបារាំង លោកបានចាប់អារម្មណ៍ជក់ចិត្តខ្លាំង និង ព្យាយាមរៀនសូត្រពីគំរូស្ថាបត្យកម្ម​ថ្មីៗនៅទីនោះ។​ ជីវិតគ្រួសារ លោក វណ្ណ ម៉ូលីវណ្ណ បាន​រៀប​អាពាហ៍ពិពាហ៍នៅ​ប្រទេស​បារាំង ដែលភរិយារបស់លោកជា ជនជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោក​មានកូនចំនួន​៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្ន​កូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។​ ចំណែកភរិយារបស់លោក ជាជនជាតិស្វីសរស់នៅជាមួយលោក នៅភូមិគ្រឹះម៉ូដបុរាណមួយនៅក្នុងក្រុងសៀមរាប រហូតដល់ថ្ងៃលោក ទទួលមរណភាពនៅថ្ងៃ

សហរដ្ឋអាមេរិកគ្រោងកាត់ជំនួយពីកម្ពុជាជាង៧០% នៅឆ្នាំ២០១៨

Image
រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក គ្រោងនឹងកាត់ជំនួយចេញពីប្រទេសកម្ពុជាប្រមាណជាង៧០ភាគរយ សម្រាប់ឆ្នាំ២០១៨ ខាងមុ ខនេះ ។ នេះបើយោងតាមការថ្លែងប្រាប់អោយដឹងពីលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិដែលបានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមអ្នកច្បាប់ប្រមាណជាង ៦០ នាក់នៅក្នុងសន្និសីទស្ដីពី«សមិទ្ធផល ២៤ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» នៅក្នុងវិមានរដ្ឋចំការមនកាលពីថ្ងៃទី២៧ កញ្ញា ។ ថ្លែងនៅក្នុងពិធីដដែលនេះ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះបញ្ជាក់អោយដឹងថា សហរដ្ឋអាមេរិកមានគម្រោងកាត់ជំនួយអភិវឌ្ឍដល់ប្រទេសចំនួនប្រមាណ៧៧ប្រទេសនៅលើសកលលោក ។ ក្នុងចំណោមបណ្ដាប្រទេស ទាំងនោះក៏មានកម្ពុជាដែរ ។ ប៉ុន្តែថ្វីបើបែបនេះក្ដីមន្រ្តីរដ្ឋាភិបាលនៅតែអះអាងថា កម្ពុជាមិនភ័យព្រួយឡើយ ។ ការប្រកាសអោយដឹងរបស់រដ្ឋមន្រ្តីស្ដីទីនៃក្រសួងការបទេសនេះ ក្រោយពេលដែលលោកបានជួបប្រជុំជាមួយនឹងក្រសួងកាបរទេ សនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងស្របពេលដែលទំនាក់ទំនងរបស់កម្ពុជា និងសហរដ្ឋអាមេរិកកំពុងមានភាពមិនល្អប្រ សើរ បន្ទាប់ពីកម្ពុជាបានចោទសហរដ្ឋអាមេរិក

រដ្ឋមន្រ្តីក្រសួងព័ត៌មានថា ចង់អោយវិទ្យុអាស៊ីសេរីមានការិយាល័យត្រឹមត្រូវនៅកម្ពុជា

Image
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារិទ្ធ បានថ្លែងថា ក្រសួងមិនមែនជាអ្នកដែលបានប្រកាសបញ្ជាបិទការិយាល័យរបស់វិទ្យុ អាស៊ីសេរីនោះទេ ពោលគឺស្ថាប័នមួយនេះគឺជាអ្នកដែលបានប្រកាសបិទដោយខ្លួនឯងតែប៉ុណ្ណោះ ។ លោក ខៀវ កាញ្ញារីទ្ធ បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ក្រសួងក៏ដូចជារូបលោកផ្ទាល់ គឺគ្រាន់តែចង់អោយស្ថាប័នវិទ្យុអង្គ ការក្រៅរដ្ឋាភិបាលដែលទទួលជំនួយពីសហរដ្ឋអាមេរិកមួយនេះ មានការិយាល័យមួយដ៏ត្រឹមត្រូវនៅកម្ពុជា ដែលស្របច្បាប់តែប៉ុ ណ្ណោះដើម្បីងាយស្រួលធ្វើកិច្ចការងារជាមួយគ្នា និងដើម្បីងាយស្រួលធ្វើការកែតម្រូវអោយបានល្អប្រសើរ ។ ប៉ុន្តែក្រសួងមិនដែល បានប្រកាសបិទការិយាល័យពួកគេសោះឡើយ ៖ « មាននរណាទាន់បិទ អារឿងបើកក៏ខ្លួនគាត់ អារឿងបិទក៏ខ្លួនគាត់តើ បាទឥឡូ វរាល់ថ្ងៃយើងមានដែលប្រកាសបិទគាត់ឯណា » ។ ការថ្លែងលើកឡើងរបស់លោក ខៀវ កាញ្ញារីទ្ធ ដូច្នេះ ធ្វើឡើងនៅក្នុងពិធីរំលឹកខួបអ្នកកាសែតដែលបានស្លាប់ និងបាត់ខ្លួនក្នុងស ង្រ្គាមនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ។ កាលពីថ្ងៃទី១២ កញ្ញា កន្លង វិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ពីការផ្អាកប្រតិបត្តិការនៅកម្ពុជា មួយរយៈពេលសិន ក្រោយពេលដែលរដ្ឋាភិបាលកម្ពុ

លោក ស ខេង បញ្ជាអោយផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា

Image
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតបញ្ជាអោយផ្អាកសកម្មភាពរបស់អង្គការ សមធម៌កម្ពុជា ជាបណ្តោះអាសន្នសិន ។ ការសម្រេចរបស់ក្រសួងមហាផ្ទៃនាពេលនេះ កើតឡើងក្រោយពេលដែល ក្រសួងបានរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពដែលផ្ទុយពីច្បាប់។ នៅក្នុងលិខិតដែលលោករដ្ឋមន្រ្តី ស ខេង ផ្ញើទៅកាន់លោក អៀង វុទ្ធី ប្រធានអង្គការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បាន បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា អង្គការសមធម៌កម្ពុជា បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយនឹងប្រការ៥ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។  ក្រសួងបញ្ជាក់ទៀតថា ផ្អែកតាមបទប្បញ្ញត្តិខាងលើនេះ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ក្រសួងបន្តតម្រូវទៅអង្គការថា ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរអំពីលេខគណនីសម្រាប់ប្រតិបត្តិការ ត្រូវផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវរបាយការណ៍សកម្មភាពរបស់អង្គការពាក់ព័ន្ធ នឹងជម្លោះរវា

លោក ហ៊ុន សែន ថា មានតែលោកម្នាក់ប៉ុណ្ណោះដែលអាចជួយកម្ពុជាអោយមានសន្តិភាព និងជៀសផុតពីអំពើក្បត់

Image
ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតថា លោកនឹងមិនចាកចេញពីបេក្ខ ជនឈរឈ្មោះជានាយរដ្ឋមន្រ្តីឡើយសម្រាប់អាណត្តិនេះ និងអាណត្តិទៅខាងមុខចំនួន២អាណត្តិទៀត ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអះអាងថា មូលហេតុនៃការសម្រេចបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីតទៅទៀត ដោយសារតែលោកយល់ថា វត្តមានរបស់លោក គឺជាវត្តមានចាំបាច់បំផុតសម្រាប់ជួយកម្ពុជា ។  លោកលើកឡើងថា មានតែលោ កប៉ុណ្ណោះដែលអាចជួយសង្គមកម្ពុជាមួយនេះ អោយទទួលបានសន្តិភាពដូចរាល់ថ្ងៃ ដើម្បីជួយពលរដ្ឋកម្ពុជា និងជួយប្រទេសនេះ អោយរួចផុតពីអំពើក្បត់ផ្សេងៗ « ខ្ញុំបានប្រកាសរួចហើយនឹងបន្តពីរអាណត្តិទៀតយ៉ាងតិច ខ្ញុំមិនអោយនរណាបំផ្លាញទឹកដីនេះបា ននោះទេ វត្តមានរបស់ខ្ញុំគឺជាវត្តមានចាំបាច់ » ។ ការថ្លែងលើកឡើងអោយដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នៅឯវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ កញ្ញា ២០១៧ នេះ ។ ថ្លែងនៅក្នុងពិធីខាងលើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា អំពើក្បត់ដែលរដ្ឋាភិបាលរបស់លោកចាប់បាន គឺជាចេតនា មួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោ

លោកកែមឡី ចាត់​ទុ​ក​គ​ណ​ប​ក្ស​នៅ​ក​ម្ពុ​ជា​ថា​មា​ន​​៥​ប្រ​ភេ​ទ​៖​ ​​គ​ណ​ប​​ក្ស​ឃោ​រ​ឃៅ​ ​​គ​ណ​ប​ក្ស​ជេ​រ​ប្រ​មា​ថ​ ​​គ​ណ​ប​ក្ស​លា​ប​ព​ណ៌​ ​គ​ណ​ប​​ក្ស​ស៊ី​កេ​រ្តិ៍​ឪ​ពុ​ក​​ ​គ​ណ​ប​ក្ស​រ​ណ​ប​គ​ណ​​​ប​ក្ស​កា​ន់​អំ​ណា​ច​​​​​​​

Image
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក កែម ឡី បានលើកឡើងថា ប្រភេទនៃគណបក្សនយោបាយនៅកម្ពុជាតែងតែធ្វើ ឡើងដោយដើរតាមប្រភេទ៥យ៉ាង។យ៉ាងណាលោកពុំបានបញ្ជាក់នោះទេថា តើទាំង៥នោះមានគណបក្សនយោបាយ នៅកម្ពុជាបច្ចុប្បន្នដែរឬអត់នោះ? គណបក្សទាំង៥ប្រភេទដែលលោក កែម ឡី បានលើកបង្ហាញតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៤ សីហា នោះរួមមាន ១. គណបក្ស ឃោរឃៅ (សម្លុត បុក បាញ់ ចាប់ និងសម្លាប់) ២. គណបក្ស ជេរប្រមាថ ៣. គណបក្ស លាបពណ៌ ៤. គណបក្ស ស៊ីកេរ្តិ៍ឪពុក ៥. គណបក្សរណបគណបក្សកាន់អំណាច។លោកបានអះអាងថា កន្លងមកអ្នកនយោបាយខ្មែរតែងតែប្រើប្រាស់យុទ្ធសាស្រ្តទុច្ចរិតដូចជាសម្លុត ចាប់ដាក់ពន្ធនាគារ សម្លាប់ លាបពណ៌ ចោទប្រកាន់គ្មានការពិត កុហក បោកប្រាស់ ប្រជាប្រិយភាពបុគ្គល នយោបាយប្រជាពិថុត វិច្ឆេតកម្មសេដ្ឋកិច្ច និងប្រើប្រាស់មនោគមវិទ្យាគ្មានការពិត និងគ្មានភាពប្រាកដនិយម មកប្រើប្រាស់ដើម្បីអំណាច ទ្រព្យសម្បត្តិ និងមហិច្ឆតារបស់ខ្លួន។យុវជន មហាជន ត្រូវកែប្រែអំពើមិនល្អ ឬសត្រូវខាងលើនេះយ៉ាងដូចម្តេច? នៅក្នុងករណីនេះលោកកែម ឡី បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវមានការចូលរួមយ៉ាងសកម្ម និងពេញលេញក្នុងការកែប្រែអ្នកនយោបាយខ្មែរដែលខ្លួនចូលចិត្ត និងវប្បធម៌នយោបាយថ្មីដ៏

ក្រោម​កា​រ​ដឹ​ក​នាំ​​រ​ប​ស់​លោ​ក​​ ​ហ៊ុ​ន​ ​សែ​​ន​ ​ជា​ង​៣​០​ ​​ឆ្នាំ​ម​ក​​​នេះ​ ​​ក​ម្ពុជា​ទ​ទួ​​ល​បា​ន​ផ​ល​អ្វី​ខ្លះ ​?

Image
ប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានគេហៅថា ជាព្រះរាជាណាចក្រអច្ឆរិយៈ តាមរយៈពាក្យនេះហើយទើបធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយចិត្តជាខ្លាំងត្បិតថា កម្ពុជានាពេលបច្ចុប្បន្នគឺស្ថិតនៅក្រោមការត្រួតត្រានៃអំណាចរបស់លោក។ លោក ហ៊ុន សែន តែងតែប្រើអំណាចជានាយករដ្ឋមន្ត្រី ទៅលើកងកម្លាំងប្រដាបអាវុធជាដើម ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនលោក។ ការប្រើបា្រស់កម្លាំងសន្តិសុខក្នុងការការពារសណ្តាប់ធ្នាប់សង្គមនោះ គឺនៅពេលមានការ តវ៉ាដែលមានមនុស្សម្នារយ៉ាងច្រើនមានទាំងអ្នកការសែតជាតិ និងអន្តិរជាតិផងដែរនោះ កងកម្លាំងទាំងនោះហាក់ដូចមិនខ្វល់ ពីសិទ្ធិរបស់អ្នកណាឡើយ ពួកគេថែមទាំងបានចាប់យកម៉ាស៊ីន ថតរូបរបស់អ្នកការសែត និងការប្រទាញប្រទង់គ្នាទៀតផង។ ចំណែកឯក្រុមអ្នកតវាវិញត្រូវបានគេចាប់បោះដាក់លើឡានដូចជាសត្វធាតុអញ្ចឹងដែរ។មិនត្រឹមតែប៉ុណ្ណុះពួកគេបានវាយទាត់ធាក់លើក្រុមអ្នកតវ៉ាទាំងនោះ ហើយថែមទាំងនិយាយថា ក្រុមពួកអ្នកតវ៉ាទាំងនេះ ហើយធ្វើ ឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ ការវាយទាតទាត់ធាក់មកលើក្រុមអ្នកតវ៉ា ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលគេស្គាល់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុករបបដែលដឹកនាំដោយលោក ហ៊ុន សែន ថាជារបបដែល មានការរំលោភសិ

រដ្ឋាភិបាលចាត់ទុកការស្នើរបស់លោក សម រង្ស៊ី អោយប្រទេសអូស្រ្តាលីបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា ជាអំពើក្បត់ជាតិ

Image
មន្រ្តីរបស់រដ្ឋាភិបាលបានចេញមុខប្រតិកម្មជាមួយនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានស្នើទៅកា ន់ប្រទេសរដ្ឋាភិបាលនៃអូស្រ្តាលី អោយដាក់ទណ្ឌកម្ម ហាមផ្ដល់ទិដ្ឋាការដល់មន្រ្តីប្រទេសកម្ពុជា ។ នៅលើហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន កាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានចាត់ទុកទង្វើនៃការស្នើសុំ របស់លោក សម រង្ស៊ី ទៅកាន់រដ្ឋាភិបាលប្រ ទេសអូស្រ្តាលីបែបនេះថា ជាអំពើមួយក្បត់ជាតិ ។ លោកលើកឡើងថា ទង្វើនេះ គឺជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជា នោះបើទណ្ឌិតរូបនោះប្រកាសខ្លួនឯងថាជាសញ្ជាតិខ្មែរ ។ លើសពីនេះទៀត លោក ផៃ ស៊ីផាន បានចាត់ទុកសកម្មភាព ឬ គោលដៅរបស់លោក សម រង្ស៊ី ថា បានដើរតួហួសពីសកម្មភាពរបស់គណបក្សភាគតិច ឬ ប្រឆាំង។ លោកបន្តថា សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងនូវសតិសម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈមហាជន តាមរយៈការបោះឆ្នោត បែបលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត នោះក៏បញ្ជាក់បានទៀតថា ជាថ្នាក់ដឹកនាំ នៃក្រុមធ្វើបដិវត្តរំលំរាជរដ្ឋាភិបាលផងដែរ។ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះអះអាងថា បញ្ហាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើផ្នែក ទិដ្ឋាក

ក្រសួង​ការបរទេស​មាន​កង្វល់​ ក្រែង​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ទាប់ពី​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​អាមេរិក

Image
ក្រសួង​ការបរទេស​មាន​កង្វល់​ ក្រែង​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ទាប់ពី​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​អាមេរិក ផាក់ ស៊ាងលី and បែន សុខហ៊ាន ភ្នំពេញ: ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​កង្វល់​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រាលដាល​ដល់​កូតា​នាំ​ចេញ​ផលិតផល​រោងចក្រ​កាត់ដេរ​ពី​កម្ពុជា បន្ទាប់ពី​មាន​ភាព​តានតឹង​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ទៅ​កាន់​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ក្រុម​អ្នក​ច្បាប់​​ប្រមាណ​ជាង​ ៦០ ​នាក់​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ «​សមិទ្ធផល​ ២៤ ​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ​នៅ​​ក្នុង​វិមាន​រដ្ឋ​ចំការមន​កាលពី​ម្សិលមិញ ​ដោយ​ចាត់ទុក​ខែ​កញ្ញា​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ​គឺជា​ខែ​ក្ដៅ​ដោយសារ​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ដោយសារ​តែ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបត

លោក វណ្ណ មូលីវណ្ណ ទទួលមរណភាព

Image
លោក វណ្ណ មូលីវណ្ណ ទទួលមរណភាព ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ កម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពហើយ នាព្រឹកថ្ងៃព្រហស្សត្តិ៍ ទី២៨ ខែកញ្ញា នេះ ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយនាមុននេះបន្តិច ដែលអះអាងថា ជាការថ្លែងប្រាប់ដោយសាច់ញាតិរបស់លោក វណ្ណ មូលីវណ្ណ ផ្ទាល់ ។ លោក វណ្ណ មូលីវណ្ណ បានទទួលមរណៈភាព នៅក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកដោយផ្ទាល់ តាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយជំងឺ ។ កន្លងមក លោក វណ្ណ មូលីវណ្ណ ធ្លាប់ត្រូវបានសារព័ត៌មានគ្មានប្រភពមួយចំនួន ក៏ធ្លាប់បានចុះផ្សាយពីការស្លាប់របស់លោកដូចគ្នា ដែរ ។ ប៉ុន្តែការចុះផ្សាយទាំងនោះត្រូវបានច្រានចោលពីលោក និងសាច់ញាតិរបស់លោក ។ រហូតមកទល់នឹងព្រឹកថ្ងៃទី២៨ ខែ កញ្ញា នេះ លោកក៏បានទទួលមរណៈភាពជាផ្លូវការ ៕

ព្រះ​អ​ង្គ​ម្ចា​ស់ ​ស៊ី​សុ​វត្ថិ ​ធ​​ម្មិ​កោ ​ឌឺ​ប​​ក្ស​ប្រ​ជាជ​ន​ ​ព្រោះ​ប​ក្ស​នេះអោ​យ​ប​​ក្ស​ប្រ​ឆាំង​​ថ្កោ​ល​ទោ​ស​អ្ន​ក​បា​តុ​កម្ម​ក្រៅ​ប្រទេ​ស​ដែល​បា​ន​ទា​មទា​រ​ដោះ​លែ​ង​ លោ​ក​ ​កឹ​ម ​សុ​ខា​

Image
អតីតលេខាផ្ទាល់របស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបច្ចុបន្ន កំពុងមានមុខតំណែងជាប្រធាន ក្រុមការងាររបស់គណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ បានមានបន្ទូលឌឺដងដាក់អោយទៅមន្រ្តីរបស់រដ្ឋាភិបាលកម្ពុជា។ បន្ទូលឌឺដងដាក់អោយទៅមន្រ្តីរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើង ក្រោយពេលដែលអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានអំពាវនាវទៅគណ បក្សប្រឆាំង អោយធ្វើការថ្កោលទោសទៅលើប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី និងប្រទេសបារាំងជាដើមនោះ ដែលបានធ្វើបាតុកម្មទាមទារឱ្យមានការដោះ លែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទពីរដ្ឋាភិបាលថា បា ប្រព្រឹត្តទង្វើក្បត់ជាតិ ។ សារនយោបាយនៃការអំពាវនាវរបស់លោក សុខ ឥសាន ទៅកាន់គណបក្សសង្រ្គោះជាតិបែបនេះ ត្រូវបានព្រះអង្គម្ចាស់ ស៊ីសុវ ត្ថិ ធម្មិកោ ឆ្លើយតបមកវិញ ។ ប៉ុន្តែការឆ្លើយតបនេះ មិនមែនជាការយល់ស្រប ឬក៏ធ្វើតាមការចង់បានរបស់គណ បក្សកាន់ អំណាចនោះទេ ផ្ទុយទៅវិញ ព្រះអង្គបែជាអំពាវនាវអោយប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងនោះ ធ្វើបាតុកម្មអោយ ខ្លាំងជាងលើកនេះទៀត ខ្ញុំសូមថ្កោលទោសឲ្យបងប្អូ

សា​លា​ឧ​​ទ្ធ​រ​ណ៍​បើ​កស​វ​នា​កា​រ​លើ​ក​រណី​ ​លោ​ក​ គឹ​​ម​ ​សុ​ខ ​ចោ​ទ​ថា​ ប​ក្ស​ប្រ​ជា​ជន​ក​​ម្ពុ​ជា​ ​ជា​អ្ន​ក​​សម្លា​ប់​ប​ណ្ឌិ​ត ​កែ​ម​ ​ឡី​​​​​​

Image
តុលាការសាលាឧទ្ធរណ៍បានបើកសវនាការរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពាក់ព័ន្ធនឹងការចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នសម្លាប់ បណ្ឌិតកែមឡី។ សវនាការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ ដឹកនាំដោយលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងលោកសរយសថាវរៈជាតំណាងមហាអយ្យការ ។គួររំលឹកថាកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោកគឹមសុខបន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយថាគណ បក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកនៅពីក្រោយករណីឃាតកម្មលោកកែមឡី។ហើយពាក់ព័ន្ធករណីនេះដែរលោកហ៊ុនសែនក៏បានប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ។ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុនសែនប្តឹងមួយករណីទៀតដោយ ចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ។ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យឃុំខ្លួនលោក គឹម សុខ បណ្ដោះអាសន្ន កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ដាក់ពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព

តុ​លា​កា​រ​បដិ​សេ​ធ​សំ​ណើ​រតំ​ណា​ង​រា​ស្រ្ត​ប​ក្ស​ប្រ​ឆាំ​ង​ សុំ​ចូ​ល​សួ​រ​សុ​ខ​ទុក្ខលោ​ក​ ​កឹ​ម​ សុ​ខា​​​​​

Image
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើររបស់អ្នកតំណាងរាស្រ្តមកពីគណបក្សប្រឆាំងដែលបានដាក់ពាក្យស្នើសុំចូលសួរសុខទុក្ខ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ។ ការច្រានចោលចំពោះសំណើរនេះក្រោមហេតុ ផល ថាដោយសារតែសំណុំរឿងលោកកឹមសុខាកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរនិងស្រាវ ជ្រាវប្រមូលភស្តុតាងនានាហើយចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតបានត្រឹមមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទងនឹងសំណុំរឿ ប៉ុណញនោះ។យ៉ាងណាតុលាការបញ្ជាក់ថាសម្រាប់អ្នកផ្សេងការចូលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន។កាលពីថ្ងៃទី១៤ក ញ្ញាម្សិលមិញនេះអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិលោកម៉ៅមុនីវណ្ណបានដាក់ពាក្យស្នើសុំទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី អំពីការសុំជួបលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលរបស់គណបក្ស ប្រជាជនថា បា នប្រព្រឹត្តទង្វើក្បត់ជាតិ រៀបចំផែនការជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក