Posts

Showing posts from October, 2017

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

អឺរ៉ុប​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង ​និង​ដោះលែង​លោក កឹម សុខា

Image
From RFA គណៈប្រតិភូ​សភា​អឺរ៉ុប ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់វិធានការ ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ប៉ុន្តែ​ក្រសួងការបរទេស​កម្ពុជា បក​ស្រាយ​ផ្ទុយ ពី​ការ​លើកឡើង​របស់​គណៈ​ប្រតិភូ​សភា​អឺរ៉ុប​វិញ។ លោកបណ្ឌិត វែនើរ ឡានហ្គែន (Werner Langen) ដែល​ជា​ប្រធាន​គណៈប្រតិភូ​របស់​សភា​អឺរ៉ុប ស្ដី​អំពី​កិច្ចការ​អាស៊ាន បាន​រម្លឹក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចងចាំ​ថា សហភាព​អឺរ៉ុប គឺជា​អ្នកចូលរួម សម្រេច​លើ​បញ្ហា​ថវិកា និង​ពាណិជ្ជកម្ម។ ដូច្នេះ ស្ថានភាព​ធ្ងន់ធ្ងរ នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​ប៉ះពាល់ ដល់​ការ​សម្រេច លើ​កម្មវិធី​ផ្ដល់​ជំនួយ​អភិវឌ្ឍ និង​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ របស់​សភា​អឺរ៉ុប កាល​ថ្ងៃ​ទី៣១ ខែ​តុលា នេះ លោក វែនើរ ឡានហ្គែន ទទួលស្គាល់ ថា​ប្រទេស​កម្ពុជា មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តាមរយៈ​ការ​វិវត្ត ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ចំណុច

លោក សម រង្ស៊ី ចេញវីដេអូ ចោទលោក ម៉ៅ មុន្នីវណ្ណ ថា ជាជនក្បត់បក្សកំពុងធ្វើតាមបញ្ជាលោក ហ៊ុន សែន ដើម្បីបានឡើងជាប្រធានជំនួស លោក កឹម សុខា ខណៈលោក ម៉ៅ មុន្នីវណ្ណ …

Image
លោក សម រង្ស៊ី ចេញវីដេអូ ចោទលោក ម៉ៅ មុន្នីវណ្ណ ថា ជាជនក្បត់បក្សកំពុងធ្វើតាមបញ្ជាលោក ហ៊ុន សែន ដើម្បីបានឡើងជាប្រធានជំនួស លោក កឹម សុខា ខណៈលោក ម៉ៅ មុន្នីវណ្ណ … អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់ទៅលើអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមម្នាក់របស់គណបក្សសង្រ្គោះជាតិដែលមកពីកូតាគណបក្សសិទ្ធិមនុស្ស គឺលោក ម៉ៅ មុន្នីវណ្ណ ថា ជាជនបង្កប់ក្នុងគណបក្សសង្រ្គោះជាតិ ។ ប៉ុន្តែលោក ម៉ៅ មុន្នីវណ្ណ បដិសេធការ ចោទប្រកាន់នេះ ។ លោក សម រង្ស៊ី បានបញ្ជាក់អោយដឹងថា លោក ម៉ៅ មុន្នីវណ្ណ កំពុងតែធ្វើរដ្ឋប្រហារគណបក្សសង្រ្គោះជាតិតាមបញ្ជាដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបានឡើងកាន់តំណែងជាប្រធានគណបក្សជំនួសលោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ក្រោមការចោតប្រកាន់ពីរដ្ឋាភិបាលថា បានប្រព្រឹត្តទង្វើក្បត់ជាតិ ។ លោក សម រង្ស៊ី បញ្ជាក់បែបនេះ ៖ « ហើយព័ត៌មានដែលខ្ញុំទទួលបាននោះ គឺឥឡូវមានអ្នកដែលគេចេញមុខធ្វើតាមការណែនាំ ការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្ស ប្រជាជនកម្ពុជា គឺលោក ម៉ៅ មុន្នីវណ្ណ លោក ម៉ៅ មុន្នីវណ្ណ គាត់ចេញមុខ គាត់ដើរទាក់ទងគេ អោយ ទោតាមគាត់ ពីព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំគណបក្សសង្រ

កម្ពុជាគ្រោងខ្ចីលុយជាង១ពាន់លានដុល្លារ ខណៈបំណុលបច្ចុប្បន្នមានជាង៦ពាន់លាន

Image
From VOD Website រដ្ឋាភិបាល​កម្ពុជា​ គ្រោង​ខ្ចីថវិកាប្រមាណ​ ១,៤ពាន់​លាន​ដុល្លារ​បន្ថែម ពីម្ចាស់ជំនួយនិងប្រទេសជាដៃគូអភវិឌ្ឍន៍ ដើម្បីបង្គ្រប់ទិសដៅថវិកាជាតិសម្រាប់ឆ្នាំ២០១៨ ដែលនឹងធ្វើបំណុលសាធារណៈរបស់កម្ពុជា នឹងកើនដល់ ៧,៦ពាន់លានដុល្លារ ខណៈបច្ចុប្បន្នមានត្រឹម ៦,២ពាន់លានដុល្លារ។ កម្រិត​បំណុល ​ជិត​៨​ពាន់​លាន​ដុល្លារ​នេះ បើ​ធៀប​ទៅ​នឹងប្រជា​ជន​កម្ពុជា​ជាង ​១៥លាន​នាក់​នោះ​ មាន​ន័យ​ថា ​ពល​រដ្ឋ​កម្ពុជា​ម្នាក់​ ជំពាក់​បំណុល​បរទេស​ កើនដល់​ជាង៥០០ដុល្លារ​អាមេរិក ខណៈ​ប្រាក់​ចំណូល​ប្រចាំ​​ឆ្នាំ​ សម្រាប់​ពល​រដ្ឋ​កម្ពុជាម្នាក់​ៗ ​ប្រមាណ​ជា​១ពាន់​ដុល្លារ ​ប៉ុណ្ណោះ។ ក្នុង​ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី «សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨» ចេញផ្សាយកាលពី​ថ្ងៃទី២៧តុលា ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​ថា រដ្ឋាភិបាល​គ្រោង​ចំណាយថវិកាជាតិ សម្រាប់​ឆ្នាំ​២០១៨​ មាន​ចំនួន ២៤​ ៣៧៥ ១០២​លានរៀល ឬ​ត្រូវ​នឹងជិត៦ពាន់លានដុល្លារ ដែល​នឹង​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​ថ្មី កើនឡើង ១៥,២ ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧​នេះ។ ក្នុងនោះ រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច មាន​គំរោង​ខ្ចី​បរទេស​បន្ថែម​ នូវ​ទឹក​ប្រាក់​ប្រម

លោក សម រង្ស៊ី អំពាវនាវដល់សមាជិកបក្សប្រឆាំងរងសម្ពាធខ្លាំងចេញក្រៅប្រទេស

Image
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចេញមុខជាថ្មីម្ដងទៀត អំពាវនាវដល់អ្នក ដែលរងសម្ពាធខ្លាំងពីក្រុមអាជ្ញាធរអោយចាកចេញទៅក្រៅប្រទេស ។ តាមរយៈវីដេអូឃ្លីបរបស់លោក សម រង្ស៊ី មានរយៈពេលជិត១០នាទី បង្ហោះទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី៣០ ខែតុលា លោក សម រង្ស៊ី យល់ថា ប្រសិនបើអ្នកតស៊ូទាំ ងនោះពិបាកទប់ទល់ខ្លាំងពេក មិនអាចធ្វើកិច្ចការងារអ្វីបាន ហើយប្រឈមនឹងសម្ពាធដែលជាសុវត្ថិភាពផ្ទាល់ខ្លួននោះ គួរណាតែចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកអ្វីដែលយើងអាចធ្វើបាន ៖ « តែបើថាពិបាកទប់ទល់មិនបាន ពីព្រោះសម្ពាធគេ គម្រាមកំហែងគេខ្លាំងពេក មិនអាចធានាសុវត្ថិភាពបាន សូមបងប្អូនចេញមកក្រៅប្រទេស » ។ តាមរយៈវីដេអូឃ្លីប របស់លោកដដែលនេះ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា មិនមែនតម្រូវ ឬផ្ដោតសំខាន់តែទៅលើថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះទេ ដែលលោកកំពុងចង់ និយាយដល់នោះ ប៉ុន្តែលោកក៏សម្ដៅទៅដល់ថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក សមាជិកាគ្រប់ជាន់ ថ្នាក់នៃគណបក្សសង្រ្គោះជាតិផងដែរ ៖ « ខ្ញុំមិនមែននិយាយតែថ្នាក់ដឹកនាំកំពូលទេ ប៉ុន្តែសមាជិក ក្រុមប្រឹក្សារាជធានី សមាជិក ក្រុមប្រឹក្សាខេត្ត សមាជិក ក្រុមប្រឹក្សាស្រុក សូមបងប្អូនចេញមក

ក្រសួងមហាផ្ទៃសម្រេចបិទអង្គការ សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ក្រោយប្រធានអង្គការនេះអំពាវនាវឱ្យពលរដ្ឋធ្វើបាតុកម្មការពារបក្សសង្រ្គោះជាតិ

Image
ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពរបស់អង្គការ សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បន្ទាប់ពីប្រធានអង្គការនេះ បានប្រកាសអំពាវនាវដល់សមាជិក សមាជិក ព្រះសង្ឃ និងពលរដ្ឋខ្មែរទូទាំងប្រទេស ធ្វើបាតុកម្មប្រឆាំងនឹងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិ ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៅប្រធានអង្គការនេះថា បានធ្វើការងារ បំពានទៅនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រង់មាត្រា ២៤ និងអនុវត្តបំពានមាត្រា ៦ នៃលក្ខន្តិកៈអង្គការដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងមិនបានបំពេញលក្ខខណ្ឌ តម្រូវតាមការកំណត់ដោយបទប្បញ្ញត្តមាត្រា១០ និងមាត្រា ២៥ នៃច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃកំណត់ឱសានវាទអោយត្រឹមថ្ងៃទី៣១ កញ្ញា ឆ្នាំ២០១៧ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការសម្រេចបិទដោយក្រសួងមហាផ្ទៃនេះ គេសង្កេតឃើញថា បានធ្វើឡើង ក្រោយពេល លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានចេញលិខិតមួយជាផ្លូវការ អំពាវនាវទៅដល់សមាជិកសមាជិការបស់ខ្លួននៅទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងជាមួយនឹងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់រដ្

តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក កឹម សុខា

Image
តុលាការសាលាកំពូលបានបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ និងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការ ដោយនៅតែបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដដែល ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីបានបើកសវនាការសួរដេញដោលអស់មួយព្រឹកពេញ ពីសំណាក់ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ។ នៅព្រឹកថ្ងៃទី៣១ តុលា នេះ តុលាការសាលាកំពូល បានបើកសវនាការជំនុំជម្រះទោសក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ សវនាការនេះធ្វើឡើងតាមបណ្តឹងរបស់សហមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាល ។ លោក កឹម សុខា ត្រូវបាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ការបើកសវនាការកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិនាព្រឹកមិញនេះ ពុំមានវត្តមានរបស់លោក កឹម សុខា នៅក្នុងបន្ទប់សវនាការនោះឡើយ ។ ចំណែកឯនៅខាងក្រៅបរិវេណនៃតុលាកា

កក្រើកពិភពគុណ! មហាសេដ្ឋី Jack Ma ចាប់ដៃគូជាមួយកុំកុំ និងលីលានជា សម្តែងក្បាច់គុណថៃជី ក្នុងខ្សែភាពយន្តមួយ (មានវីដេអូ)

Image
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បាននិងកំពុងអង្រួនពិភពអ្នកនិយមលេងបណ្តាញអុីនធឺណេត ដែលមហាសេដ្ឋីជនជាតិចិន លោកJack Ma ស្រាប់តែចាប់ដៃគូសម្តែង ជាមួយនឹងកំពូលតារាភាពយន្តល្បីៗ ដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping ជាដើម។ គួរឲ្យដឹងថាលោក Jack Ma គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba ដ៏ធំមួយនៅក្នុងប្រទេសចិន ហើយលោកក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ។ ខ្សែភាពយន្តដែលលោកត្រូវសម្តែង មានចំណងជើងថា “Gong Shou Dao” ឬ “The Art of Attack and Defense” ត្រូវបានដឹកនាំផលិតពីសំណាក់កំពូលតារាភាពយន្តដ៏ល្បីមួយរូប គឺលោក Jet Li ​ដែលត្រូវបានគេស្គាល់ច្បាស់ថា លីលានជា នោះ។ រឿង Gong Shou Da ត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីលើកកំពស់សិល្បៈក្បាច់គុណចិនបុរាណ ក៏ដូចជារំលឹកគុណដល់បុគ្គលទាំងឡាយ ដែលបានចំណាយ​ញើសឈាម ថែរក្សា និងលើកតម្កើងកំពូលក្បាច់គុណ ថៃជី និងកុងហ្វូរបស់ចិន។ សូមបញ្ជាក់ផងដែរថា សេដ្ឋី Jack Ma គឺជាអ្នកស្រឡាញ់គាំទ្រមួយរូប នៃក្បាច់គុណ​ថៃជី។ ដោយហេតុនេះ លោកតែងតែធ្វើការរំលឹកនូវគោលការណ៍ថៃជីដល់សហគ្រិនដទៃទៀត ហើយមិនតែបុណ្ណោះ លោកព្រមទាំងបានបង្កើតសាលាបង្រៀនក្បាច់មួ

លោក ម៉ៅ មុនីវណ្ណ បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ជា​ជន​បង្កប់​ក្នុង​បក្ស​ប្រឆាំង

Image
មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បដិសេធ ការ​ចោទប្រកាន់​របស់​អ្នកគាំទ្រ​មួយ​ចំនួន​របស់គណ​បក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស ដែលថា លោក ម៉ៅ មុនីវណ្ណ គឺ​ជា​ជន​បង្កប់​នៅក្នុង​គណ​បក្ស​សង្រ្គោះជាតិ​។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ប្រើ​​ហ្វេសប៊ុក​ឈ្មោះ​ថា ឆាំ ឆានី បាន​ហៅ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មណ្ឌល​ត្បូង​ឃ្មុំ ថា​ជា​មេហ្វូង​ចចក ក្នុង​គណ​បក្ស​ប្រឆាំង ហើយ​ហៅ​ លោក ឡុង ប៊ុន្នី ដែល​ប្រកាស​ចាក​ចេញ​នោះ​ថា​ជា​កូន​ចចក។ ដោយ អ៊ឹង ប៊ុនថន ពីខេត្ត​ត្បូងឃ្មុំ ខណៈ​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន​នៅថ្ងៃ​អាទិត្យ​នេះ លោក ម៉ៅ មុនីវណ្ណ ​ដែល​បច្ចុប្បន្ន​ជាប្រធាន​ស្តីទី​គណ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្ស​សង្រ្គោះជាតិ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោកថា​ជា​ជន​បង្កប់​នោះ​។ លោក​ចាត់​ទុក​ថា​អ្នកដែល​ចោទ​ប្រកាន់​រូប​លោក​បែប​នេះ គឺ​កំពុង​តែ​ធ្លាក់​ចូល​ក្នុង​គន្លង​បម្រើ​នយោបាយ​របស់​គេ​ដើម្បី​បំបែក​គណ​បក្ស​ប្រឆាំង​។ បើតាម លោក ម៉ៅ មុនីវណ្ណ ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា​ជន​បង្កប់​នោះ ​មិន​មែន​ជារឿង​ថ្មី​ទេ។ ​មិន​មែន​ជា​រឿង​ថ្មី​ដោយ​លោក​ថា ឲ្យតែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ រូប​លោកតែង​តែ​រង

ករណី​គ្រាប់បែក​គីមី​អាមេរិក៖ កម្ពុជា​សម្រេច​ប្តឹងទៅ​អង្គការសហប្រជាជាតិ​ហើយ

Image
លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បានប្រកាស​នៅថ្ងៃនេះ​ថា កម្ពុជា​បានសម្រេច​ប្តឹង​អាមេរិក​ទៅកាន់​អង្គការសហប្រជាជាតិ ករណី​គ្រាប់បែក​គីមី​របស់​អាមេរិក​នៅលើ​ដី​ខ្មែរ។ ការប្រកាស​នេះ គឺធ្វើឡើង​ខណៈដែល​ទំនាក់ទំនង​កា​ទូត​រវាង​កម្ពុជា​និង​អាមេរិក​បាន​ជួប​ភាព​រកាំរកូស​នា​រយៈពេល​ចុងក្រោយ​នេះ។ ការប្រកាស​របស់​ប្រមុខ​ការទូត​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ពេលដែល​លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះទៅ​កាន់​ស្រុក​ស្អាង​ខេត្តកណ្តាល នា​ព្រឹក ថ្ងៃអាទិត្យ ទី ២៩ តុលា​នេះ ដើម្បី​ផ្សព្វផ្សាយ ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ នៅក្នុង​ជំនួប​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីនោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា “រឿង​គ្រាប់បែក​គីមី​នេះ យើង​សម្រេច​ប្តឹងទៅ​អង្គការ​សហ​ប្រជា​តិ​ហើយ ដើម្បី​ឲ្យ​គេ​បញ្ជូន​អ្នកជំនាញ និង​អ្នកបច្ចេកទេស​មក​ស្រាវជ្រាវ និង​ពិនិត្យ​លើ​គ្រាប់បែក​គីមី​ទាំងនេះ។ ជាការ​កត់សម្គាល់ កាលដែល​កម្ពុជា​សម្រេច​ប្តឹងទៅ​អង្គការសហប្រជាជាតិ​លើ​ករណី​គ្រាប់បែក​គីមី​នៅ​កម្ពុជា​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​

​តុលា​កា​រ​កំពូ​ល​កា​ត់​ក្ដី​រំ​លាយ​គ​ណ​ប​ក្ស​ន​យោបា​យ​អ​ស់ចំ​នួ​ន​៩​នា​ព្រឹ​កមិ​ញ​​​

Image
តុលាការសាលាកំពូលបានបញ្ជាក់ថា បានបើកសវនាការកាត់ក្ដីរំលាយគណបក្សនយោបាយអស់ចំនួន៩ ដែលសុទ្ធសឹងតែជាគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ គណបក្សនយោបាយចំនួន៩ ដែលបានកាត់ក្ដីរំលាយនាព្រឹកមិញនោះ មាន គណបក្សសង្គមថ្មី គណបក្សស្ដ្រីសង្គ្រោះកម្ពុជា ដែលមានប្រធានឈ្មោះ នូ សេនមុំ ភេទស្រី អាយុ៧១ឆ្នាំ គណបក្សនាងនាគនារីខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សខ្មែរជាតិនិយម គណបក្សសង្គមខ្មែរនិយម គណបក្សពន្លឺសេរីភាព គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សប្រជាជាតិខ្មែរ ។ បើតាមលោក អ៊ុក គឹមសិទិ្ធ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូលដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានហ្រ្វេសញ៉ូនៅថ្ងៃនេះបញ្ជាក់ថា មូលហេតុដែលតុលាការកំពូលសម្រេចកាត់រំលាយគណបក្សនយោបាយទាំងនេះ ព្រោះថាគណបក្សខ្លះមិនបានធ្វើសកម្មភាពនយោបាយទាល់តែសោះ ហើយខ្លះទៀតមិនមានអាស័យដ្ឋានពិតប្រាកដច្បាស់លាស់ និងពិសេសមិនបានធ្វើរបាយការណ៍ប្រចាំឆ្នាំ មកកាន់ក្រសួងមហាផ្ទៃ និងមិនបានបំពេញកាតព្វកិច្ចជាគណបក្សនយោបាយ ដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ ៕ តុលា​កា​រ​កំពូ​ល​​គ្រោ​ង​បើ​កស​វ​នា​កា​រ​ប​ណ្ដឹ​ង​រំលា​យ​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​នៅ​ថ្ងៃ​ទី​១​៦ ​​វិ​ច្ឆិកា​ ​ខ​ណៈ​ប​ក្សស​ង្រ្គោះ​ជាតិ​ជំ​ទា​ស

​ កូន​​ស្រីលោ​ក​ ​កឹម​ ​សុ​ខា​ ​៖ ​ពិ​ភ​ព​លោ​កឈ​រ​ជា​មួ​យ​ការ​ត​ស៊ូលោ​ក​ ​កឹ​ម ​សុ​ខា​ ​ដែ​លជា​​អ្ន​ក​ន​យោបា​យ​ខ្មែ​រ​ថ្លៃ​ថ្នូ​រ ​​​​

Image
កូនស្រីបង្កើតរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានថ្លែងលើកឡើងថា សហគមន៍អន្តរជាតិមិនបានបោះបង់ការតស៊ូរបស់គណបក្សប្រឆាំងនៅកម្ពុជានោះទេ បើទោះបីជារងការធ្វើទុកបុក ម្នេញខ្លាំងៗពីគណបក្សកាន់អំណាចក៏ដោយចុះ ។ កញ្ញា កឹម មនោវិទ្យា ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្រ្គោះជាតិដែរនោះ មានជំនឿថា សហគមន៍អន្តរជាតិមិនបានបោះបង់គណបក្សប្រឆាំង និងការតស៊ូរបស់លោក កឹម សុខា កន្លង មកនោះទេ ។ លើសពីនេះទៀត កញ្ញាយល់ថា ដំណាក់កាលដ៏លំបាករបស់គណបក្សសង្រ្គោះជាតិនាពេលនេះ ក៏មិនមែនជាលើកទីមួយដែរ កញ្ញាបានបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើអាចឆ្លងផុតដំណាក់កាលនេះម្ដងទៀត គណបក្សសង្រ្គោះជាតិប្រាកដជានឹងទទួលបានជ័យជំនះ ពោលគឺនឹងសម្រេចគោលដៅយ៉ាងពិតប្រាកដ ។ កញ្ញា កឹម មនោវិទ្យា អោយដឹងបែបនេះ ៖ « ឆ្លងកាត់អស់ហើយ ការយាយីផ្លូវកាយ ផ្លូវច្បាប់ លាបពណ៌ ច្រណែនឈ្នានីសជាដើម។លើកនេះនឹងឆ្លងរួចទៀត ហើយទៅដល់គោលដៅតែម្តង។ ពិភពលោកឈរជាមួយការតស៊ូរបស់លោក កឹម សុខាដែលជាអ្នកនយោបាយខ្មែរថ្លៃថ្នូរហ៊ានលះបង់ ដែលអន្តរជាតិយកចិត្តទុកដាក់បំផុត » ។ កញ្ញា កឹម មនោវិទ្យា អោយដឹងបែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់កញ្ញាដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា នេះ ខណៈដែលលោក កឹម សុខា ដ

លោក សម រង្ស៊ី ថា លោកនៅតែត្រូវបានទទួលស្គាល់ជាតំណាងរាស្រ្តស្របច្បាប់ពីសហភាពអន្តរសភាតំណាងអោយប្រទេស១៧៣ ប្រទេស

Image
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា រូបលោកនៅតែត្រូវបានសហភាពអន្តរសភាតំណាងអោយប្រទេសចំនួន១៧៣ ប្រទេសនៅលើ ពិភពលោកទទួលស្គាល់ថា ជាតំណាងរាស្រ្តស្របច្បាប់ដដែល ។ លោកបញ្ជាក់នៅថ្ងៃទី៣០ តុលា នេះ ថា សហភាពអន្តរសភា តម្រូវឲ្យ រដ្ឋសភាសព្វថ្ងៃ នៃប្រទេសកម្ពុជា គោរពគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ ដោយ ធានាឲ្យតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ គ្រប់រូប អាចបំពេញតួនាទីរបស់ខ្លួន ជាតំណាងរាស្ត្រពេញសិទ្ធិ ដោយគ្មានការគាបសង្កត់អ្វីឡើយ ៖ « សហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក នៅតែទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្ត្រស្របច្បាប់ នៃប្រទេសកម្ពុជា » ។ បើតាមលោក សម រង្ស៊ី ខ្លួនឯងបានបញ្ជាក់ទៀតថា ជំហរបែបនេះ របស់សហភាពអន្តរសភា អាចជម្រុញឲ្យមានការបណ្តេញ រដ្ឋសភានៃប្រទេសកម្ពុជា ចេញពីអង្គការអន្តរជាតិនេះ បើរដ្ឋអំណាច ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែងងើល ក្នុងការរំលោភគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សហភាពអន្តរសភាបានចោទសួរប្រតិភូមកម្ពុជាដែលបាន អញ្ជើញទៅចូលរួមពីបញ្ហាន

តុលា​កា​រ​កំពូ​ល​​គ្រោ​ង​បើ​កស​វ​នា​កា​រ​ប​ណ្ដឹ​ង​រំលា​យ​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​នៅ​ថ្ងៃ​ទី​១​៦ ​​វិ​ច្ឆិកា​ ​ខ​ណៈ​ប​ក្សស​ង្រ្គោះ​ជាតិ​ជំ​ទា​ស់​មិន​ដា​ក់​លិ​ខិ​តត​តាំ​ង​​​​​

Image
តុលាការសាលាកំពូលបានប្រកាសថា នឹងបើកសវនាការករណីទៅលើបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិ និងបានប្រកាសអញ្ជើញប្រធានគណបក្សនេះទៅចូលរួមសវនាការនេះផងដែរ ខណៈដែលគណបក្សសង្រ្គោះជាតិបានជំទាស់មិនព្រមដាក់លិខិតតតាំងនោះឡើយ ។ នៅក្នុងលិខិតកោះអញ្ជើញរបស់តុលាការសាលាកំពូលដែលធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា កន្លងទៅ នេះ បានកោះអញ្ជើញប្រធានគណបក្សសង្រ្គោះជាតិអោយចូលរួមសវនាការនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ វេលាម៉ោង៨ព្រឹក នៅ(បន្ទប់១) ករណីបណ្ដឹង ប្ដឹងសុំរំលាយគណបក្ស សង្រ្គោះជាតិ ។ យ៉ាងណា លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារបានបដិសេធមិនតតាំងរឿងដំណើរការនីតិវិធីរបស់តុលាការតាមការដាក់ពាក្យប្ដឹងពីក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ។ នេះបើយោងតាមមេធាវីរបស់លោក កឹម សុខា គឺលោកសុំ សុគង់ អោយដឹងកន្លងមក ។ បើតាមលោក សុខ គង់ បានបញ្ជាក់ប្រាប់អោយដឹងថា លោក កឹម សុខា បានបដិសេធលើរឿងនេះ មិនអនុញ្ញាតអោយមន្រ្តីរបស់លោកណាម្នាក់ដាក់លិខិតតតាំងទៅ តុលាការដើម្បីឆ្លើយតបរឿងបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រសួងមហាផ្ទៃនោះទេ ក្រោយ ពេលដែលលោកខ្លួនឯងបានទទួលពីដំណឹងនេះពីពួកលោក ក្រោមហេតុផលថា រឿងនេះគឺជារឿង នយោបាយ ។ តុលាការកំពូលកាលពីថ្ងៃទី៩ តុលា បានច

លោក កឹម សុខា អំពាវនាវអោយសមាជិកបក្សរក្សាគោលជំហរអោយបានក្នុងគ្រាលំបាកនេះ

Image
ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងបានធ្វើការអំពាវនាវដល់សមាជិករបស់គណបក្សរក្សាគោលជំហរអោយបាន នៅក្នុងគ្រាដែលកំពុងជាប់ប្រទះនឹងការលំបាកបែបនេះ ។ ការអំពាវនាវរបស់លោក កឹម សុខា នេះ នៅខណៈដែលប្រធានគណបក្សកាន់អំណាចបានគម្រាមពីការរំលាយគណបក្សសង្រ្គោះជាតិ និងបានអំពាវនាវដល់សមាជិកនៃគណបក្សសង្រ្គោះជាតិមួយនេះ អោយចុះចូល ជាមួយនឹងគណបក្សរបស់ខ្លួននៅមុនពេលដែលគណបក្សនេះនឹងត្រូវរំលាយក្នុងពេលឆាប់ៗខាងមុខ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះបានប្រកាសអំពាវនាវដល់សមាជិកគណបក្សសង្រ្គោះជាតិអោយចុះចូលជាមួយនឹងគណបក្សប្រជាជន ប្រសិនបើអ្នកទាំងនោះចង់រក្សាតំណែងរបស់ពួកគេ ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រសិន បើបានចុះចូល នោះតំណែងរបស់អ្នកទាំងនោះនឹងអាចរក្សាបានជាធម្មតា ។ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ក៏មានសមាជិកគណបក្សសង្រ្គោះជាតិមួយរូបដែលជាតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តព្រៃវែងបានសរសេរលិខិតចុះចូលជា មួយនឹងគណបក្សប្រជាជន ដោយសុំរួមរស់ជាមួយ។ ក្រៅពីនេះក៏មានសមាជិកថ្នាក់មូលដ្ឋាន របស់គណបក្សសង្រ្គោះជាតិតាមខេត្តមួយចំនួនសរសេរលិខិតសុំច

តុលាការកោះហៅមេអង្គការម្នាក់ក្រោយអំពាវនាវអោយពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះហៅប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា លោក ឡេង សេងហុង ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺ ។ ការកោះហៅនេះ ធ្វើឡើងក្រោយពេលលោក សេងហុង បានចេញលិខិតមួយជាផ្លូវការ អំពាវនាវទៅ ដល់សមាជិកសមាជិការបស់ខ្លួននៅទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងជាមួយនឹងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងដីការដែលចេញដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបញ្ជាទៅលោក ឡេង សេងហុង ឲ្យចូលខ្លួនទៅបំភ្លឺនៅអគ្គស្នងការនគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ជុំវិញករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌ ។ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានចាត់ទុកការប៉ុនប៉ងធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំងដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ ថាជារំលោភបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកចាត់ទុក ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ថាជាការធ្វើឲ្យប្រេះឆាជាតិ។ លោក ឡេង សេងហុង ធ្លាប់បានបញ្ជាក់ក្រោយការចេញលិខិតជាផ្លូវការថា ការអំពាវនាវដល់សមាជិក ន

លោកស សម រង្ស៊ី ដៀមដាមដាក់មន្រ្តីបក្សប្រជាជនថា ស្អប់អាមេរិក តែចូលចិត្តយកកូន និងទិញផ្ទះទុកនៅអាមេរិក

Image
អតីតប្រធានគណក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងសារដៀមដាមដាក់ទៅមន្រ្តីរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនថា ស្អប់អាមេរិក ប៉ុន្តែចូលចិត្តយកកូនរបស់ខ្លួន និងទិញផ្ទះនៅប្រទេស អាមេរិក ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយនោះ បានថ្លែងបញ្ជាក់ថា អ្វីដែលមន្រ្តីរដ្ឋាភិបាលគណបក្សប្រជាជនប្រកាសក្ដែងៗពីបំណងរបស់ពួកគេថា ស្អប់អាមេរិកនោះ គឺមិនមែនជាការពិតនោះឡើយ ។ លោក សម រង្ស៊ី បានបន្តថា មន្រ្តីរដ្ឋាភិបាលទាំងនោះមិនមែនត្រឹមតែបានទិញផ្ទះ និងយកក្រុមគ្រួសារទៅរស់នៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្កល់លុយទុកដាក់នៅក្នុងធនាគារស្ថិតក្នុងប្រទេសអាមេរិកទៀតផង ។ លោក សម រង្ស៊ី ថ្លែងអោយដឹងបែបនេះ ៖ « គឺកុំអោយពួកនឹងមានសិទ្ធិធ្វើដំណើរទៅប្រទេសសេរី ទៅប្រទេសប្រជាធិបតេយ្យ ។ ពួកនឹងចេះស្អប់អាមេរិក តែមែនទែននឹងចូលចិត្តទៅអាមេរិក ចូលចិត្តអោយកូនទៅរៀនអាមេរិក ចូលចិត្តទិញផ្ទះនៅអាមេរិក នៅអឺរ៉ុប នៅអូស្រ្តាលី ព្រោះអីគេមានលុយ ច្រើនណាស់។ អោយតែគេមានពេល គេទៅអាមេរិក ទៅប្រទេសបារាំង ទៅអូស្រ្តាលីនឹង ទៅមើល ទ្រព្យសម្បត្តិផ្ទះសម្បែងគេ មើលទ្រព្យសម្បត្តិគេ លុយកាក់គេ ដែលគេតម្កល់ទុកនៅធនាគារ » ។ ការថ្លែងលើកឡើងអោយដឹងរបស់លោក សម រង្ស៊ី

គណបក្សនយោបាយចំនួនពីរចេញលិខិតផ្លូវការប្រកាសមិនទទួលយកអាសនៈរបស់បក្សសង្រ្គោះជាតិ បើបក្សនេះត្រូវបានគេរំលាយមែន

Image
គណបក្សនយោបាយក្រៅរដ្ឋសភាចំនួនពីរដែលទើបនឹងបានបង្កើតឡើងមិនទាន់បានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅឡើយនោះ បានប្រកាសមិនទទួលយកអាសនៈរបស់គណបក្ស សង្រ្គោះជាតិនោះទេ ប្រសិនបើគណបក្សសង្រ្គោះជាតិអាចនឹងត្រូវបានគេរំលាយចោលមែននោះ ។ គណបក្សនយោបាយទាំងពីរនេះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាចខ្មែរ ។ គណបក្សទាំងពីរនេះសុទ្ធតែអះអាងថា នឹងមិនទទួលយកនោះឡើយ ចំពោះអាសនៈឃុំ ឬក៏អាស នៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់បានបញ្ជាក់តាមរយៈលិខិតជាផ្លូវការកាលពី២៥ តុលា ការសម្រេចមិនយកអាសនៈរបស់គណបក្សនេះយ៉ាងដូច្នេះ គឺដើម្បីជាការឈរលើគោលការណ៍ប្រជាធិបតេយ្យ សីលធម៌ និងគុណតម្លៃ ។ ចំណែកឯគណបក្សអំណាចខ្មែរវិញនោះមិនបាន បញ្ជាក់ពីជំហរឡើយ ប៉ុន្តែក្នុងលិខិតជាផ្លូវការដែលធ្វើឡើងកាលពីម្សិលមិញនេះ ពួកគេថា គាំទ្រនូវ ការលើកតម្កើងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការរក្សាស្ថេរភាព ស្ថេរភាពសង្គម និងយកប្រជាពលរដ្ឋ ប្រទេសជាតិជាធំ ។ លិខិតធ្វើឡើងដោយគណបក្សទាំងពីរនេះធ្វើឡើង ចំពេលដែលស្ថានការណ៍នយោបាយកំពុង ឡើងកម្ដៅ ខណៈដែលគណបក្សកាន់អំណាចប្រកាសចង់រំលាយគណបក្ស ប្រឆាំង តាមច្បាប់ថ្មីដែលត្រូវបានអង្គ

លោក សម រង្ស៊ី ៖ យើងទាំងអស់គ្នាគង់នឹងស្លាប់ តែធ្វើយ៉ាងម៉េចកុំអោយជាតិយើងស្លាប់

Image
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកនឹងមិនព្រមចុះចាញ់អំណាចផ្ដាច់ការដែលកំពុងបញ្ជាលើកងកម្លាំងនៅកម្ពុជានោះទេ ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅក្រៅប្រទេសនៅឡើយនោះ បានថ្លែងបញ្ជាក់ថា លោកនឹងតស៊ូលុះដល់ដំណាក់កាលចុងក្រោយ ក៏លោកមិនព្រមចុះចាញ់ដែរ ។ លោកបានបន្តថា អ្វីៗដែលលោកប្រឹងធ្វើនាពេលនេះ មិនមែនដើម្បីផ្ទាល់ខ្លួនរបស់លោកនោះទេ ពោលគឺដើម្បី សេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងដើម្បីអោយប្រទេសជាតិរួចផុតពីការឈ្លានពានតែប៉ុណ្ណោះ ។ អតីតប្រធានគណបក្សសង្រ្គោះជាតិដែលធ្លាប់ជាដៃគូរប្រកួតនយោបាយដ៏កំពូលរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះបានថ្លែងលើកឡើងថា ជីវិតរបស់លោក និងអ្នកណាក៏ដោ យមុននឹងក្រោយគង់តែស្លាប់ ។ ប៉ុន្តែធ្វើយ៉ាងណាកុំអោយប្រទេសជាតិស្លាប់ដូចជីវិតរបស់មនុស្ស អោយសោះ ៖ « យើងទាំងអស់គ្នាគង់តែស្លាប់ថ្ងៃណាមួយទេ តែធ្វើម៉េចកុំអោយជាតិយើងស្លាប់ អោ យជាតិយើងបាននៅគង់វង្សជាងរៀងរហូត ចឹងបានខ្ញុំបញ្ចប់សន្ទរកថាខ្ញុំម្ដងៗខ្ញុំតែងនិយាយថា ជ័យោកម្ពុជាអមតៈ » ។ លោក សម រង្ស៊ី ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីយប់មិញនេះ នៅខណៈដែលលោកកំពុងមានវត្តមានបំពេញទស្សនៈកិច្ចនៅឯ

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រំលាយ​បក្ស​ប្រឆាំង

Image
អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយចេញកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ យប់មិញនេះ ។ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​មហាជន​ខ្មែរ​ទាំងអស់ ឲ្យ​ធ្វើបាតុកម្ម​ដោយ​អហិង្សា តវ៉ា​ប្រឆាំង នឹង​ការប៉ុនប៉ង​រំលាយ គណបក្ស​សង្គ្រោះជាតិ​។ តំណាង​សហព័ន្ធ និស្សិត​បញ្ញវន្ត​កម្ពុជា ចាត់​ទុក​ការប៉ុនប៉ង​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​គណបក្សប្រឆាំង​ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រ​ជាង ៣​លាន​នាក់ ថា​ជា​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅលើ​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ចាត់​ទុក ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​បែបនេះ ថា​ជា​ការ​ធ្វើ​ឲ្យ​ប្រេះឆា​ជាតិ។ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី២៦ ខែ​តុលា ថា ការ​អំពាវនាវ​ឲ្យ​ដល់​សមាជិក សិស្ស និស្សិត យុវជន ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ត្រៀម​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នេះ គឺជា​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​បញ្ជាក់​ថា គម្រោង​ធ្វើបាតុកម្ម​នេះ គឺ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិនមែន​ការពារ​គណបក្សប្រឆាំង​ទេ

សម្ដេចក្រុមព្រះថា ជាសំណាងណាស់ បើបានគេរំលាយគណបក្សសង្រ្គោះជាតិចោល

Image
អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងចេញពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នេះ ។ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ បានមានព្រះបន្ទូលលើកឡើងថា ជាសំណាងខ្លាំងណាស់ ប្រសិនបើបានតុលាការយល់ព្រមរំលាយគណបក្សសង្រ្គោះជាតិចោលមែននោះ ។ សម្ដេចក្រុមព្រះយល់ថា មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគា របានប្រព្រឹត្តអំពើក្បត់ជាតិ ដូច្នេះគណបក្សនេះមិនគួរទុកអោយនៅទៀតនោះទេ ។ លោកបានបន្តថា ប្រសិនបើបានតុលាការដែលកំពុងធ្វើការលើនីតិវិធីរឿងនេះ យល់ព្រមររំលាយគណបក្សនយោបាយនេះចោលមែន នោះគឺជាសំណាងយ៉ាងធំធេង ៖ « ខ្ញុំយល់ថា បើសិនជាខ្ញុំវិញ រឿងរបស់រំលា យគណបក្សសង្រ្គោះជាតិជារឿងរដ្ឋរបស់យើង ប៉ុន្តែយើងខ្ញុំទាំងអស់គ្នានេះជាមហាសំណាងដែល យើងខ្ញុំបាន ថាគេរំលាយទៅចុះ » ។ ព្រះបន្ទូលលើកឡើងរបស់ព្រះអង្គម្ចាស់រណឬទ្ធិ បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយ នឹងវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅថ្មីៗនេះ ពោលគឺបន្ទាប់ពីព័ត៌មាននៃ ការឡាយព្រះហត្ថលេខាលើច្បាប់ទាំង៤ដែលស្នើឡើងដោយគណបក្សកាន់អំណាចត្រូវបានផ្សព្វផ្សាយព្រោងព្រាត ។ ច្បាប់ទាំង៤ ដែលត្រូវប

រដ្ឋមន្រ្តីការពារជាតិបញ្ជាអោយកងកម្លាំងត្រៀមខ្លួនទប់ទល់នឹងសកម្មភាពជនក្បត់ជាតិ

Image
រដ្ឋមន្រ្តីការពារជាតិ លោក ទា បាញ់ បានបញ្ជាអោយកងកម្លាំងទាំងអស់ក្រោមការគ្រប់គ្រងរបស់លោកត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹងជនក្បត់ជាតិ ជាពិសេសចំពោះអ្នកដែលមានចេត្តនាបង្ក អោយមានបដិវត្តន៍ពណ៌នៅកម្ពុជា ។ ការថ្លែងបែបបញ្ជារបស់លោក ទា បាញ់ បែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសបង្កើតជាផ្លូវការ កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ។ នៅក្នុងពិធីដដែលនេះដែរ លោក ទារ បាញ់ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏មិនខ្លាចគំនាបរបស់សហគមន៍អន្តរជាតិដាក់មកលើកម្ពុជានោះដែរ ខណៈដែលអន្តរជាតិទាំងនោះកំពុងតែថ្កោលទោស លើរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពចាប់ខ្លួនមេបក្សប្រឆាំង និងការប៉ន៉ប៉ងរំលាយគណបក្សសង្រ្គោះជាតិ ហើយចង់ធ្វើការបែងចែកអាសនៈគណបក្សនយោបាយក្នុងសភាទៅអោយគណបក្សផ្សេងៗទៀត។ រដ្ឋមន្ដ្រីក្រសួងការពារជាតិរូបនេះ បានប្រកាសខ្លាំងៗឲ្យកងទ័ពទាំងអស់ ក្រោកឈរត្រៀមបង្ក្រាបបដិវត្តន៍ពណ៌ និងទប់ស្កាត់សកម្មភាពនានា ដែលចង់មករារាំង ការអនុច្បាប់ចំពោះជនក្បត់ជាតិ និងបក្សក្បត់ជាតិ ។ លោក ទា បាញ់ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងធ្វើការងារអនុវត្តច្បាប់លើជន ក្បត់ជាតិ ដោយមិនខ្លាចគំនាបពីបរទេសបន្ដិចណាឡើយ

ជប៉ុនចោទសួររដ្ឋាភិបាលរឿងចាប់ខ្លួនលោក កឹម សុខា

Image
ជប៉ុនបានចោទសួររដ្ឋាភិបាលកម្ពុជា អំពីការចាប់ខ្លួនប្រធានគណបក្សប្រឆាំង និងបញ្ហានយោបាយមួយចំនួនទៀត ដែលបានកើតមានឡើង។ ប៉ុន្ដែកម្ពុជាឆ្លើយតបថា នេះជាការអនុវត្តច្បាប់ ប្រឆាំងនឹងក្រុម ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងជំនួបមួយ ជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Iwo HORII បានលើកឡើងនូវ បញ្ហានយោបាយមួយចំនួននៅកម្ពុជា ដូចជា ការបិទអង្គការ NDI ការបិទកាសែត ខេមបូឌា ដេលី និងការចាប់ខ្លួនប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយក្រោយជំនួបនោះ។ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ឲ្យដឹងបន្ថែមថា ជប៉ុនក៏លើកករណីនេះ ជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ប៉ុន្ដែលោកថា ជប៉ុនមិនបានជំរុញអ្វី ដល់កម្ពុជានោះទេ។ លោកថា៖ «គាត់ (ជប៉ុន) បាននិយាយ គាត់បានលើករឿងហ្នឹងដែរ ប៉ុន្ដែសម្ដេច ថា អារឿងហ្នឹង នោះជារឿងរបស់តុលាការ»។ នេះទំនងជាលើកដំបូង ដែលជប៉ុន ដែលជាប្រទេសម្ចាស់ជំនួយផ្នែកបោះឆ្នោតដ៏ធំបំផុតរបស់កម្ពុជា បានលើកអំពីបញ្ហានយោបាយនេះ ក្រោយពីបណ្ដាប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ បានបង្ហ

ព្រះអង្គ ប៊ុត ប៊ុនតិញ ថា ព្រះមហាក្សត្រមិនចង់ឡាយព្រះហត្ថលេខាលើច្បាប់បែកចែកអាសនៈទេ តែអាចត្រូវបានគេចាប់បង្ខំប៉ុណ្ណោះ

Image
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការលើកឡើងថា អង្គព្រះមហាក្សត្រខ្មែរ អាចកំពុងត្រូវបានគេចាប់បង្ខំព្រះអង្គ ។ តាមរយៈច្បាប់ចំនួន៤ ដែលទើបនឹងត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដែលធ្វើអោយប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រឆាំងមិនពេញចិត្តនោះ ព្រះអង្គ ប៊ុត ប៊ុនតិញ ថា នេះមិនមែន ជាបំណងរបស់ព្រះអង្គពិតនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែទ្រង់អាចនឹងកំពុងស្ថិតនៅក្នុងការចាប់បង្ខំ ដើម្បីអោយទ្រង់ព្រមឡាយព្រះហត្ថលេខាតែប៉ុណ្ណោះ។ ព្រះអង្គអោយដឹងបែបនេះ ៖ « ប្រជាពលរដ្ឋខ្មែរស្ទើរតែមួយនគរ ប្រហែលជាមិនមែនជំហរគាំទ្រព្រះមហាក្សត្រប៉ុន្មានទេ ប៉ុន្តែសូមញាតិញោមមេត្តាកុំទាន់ទាន់អាល ដាក់បន្ទុក ឬជេរប្រមាទ ពីព្រោះព្រះមហាក្សត្រក៏ត្រូវបានគេចាប់ជម្រិត ឬក៏ថា ចាប់បង្ខំ » ។ ច្បាប់ទាំង៤ ដែលត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅថ្មីៗនេះ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីព

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា ទោះមានព្រឹត្តិការណ៍អ្វីកើតឡើងក៏ព្រះអង្គមិនក្បត់ដែរ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមការងារនៃគណបក្សមួយនេះប្រចាំខេត្ត ព្រះសីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានមន្ទូលលើកឡើងថា បើទោះបីជាកម្ពុជាកំពុងមានព្រឹត្តិការណ៍កើតឡើង ហើយមានស្ថានភាពបែបណាក៏ព្រះអង្គមិនចាកចេញពីគណបក្សសង្រ្គោះជាតិដែរ ។ មានបន្ទូលតាមរយៈគណនីហ្វេសប៊ុករបស់ព្រះអង្គ ដោយផ្ទាល់ កាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញ នេះ ព្រះអង្គម្ចាស់បានបញ្ជាក់ថា ព្រះអង្គនឹងនៅតែរក្សាស្មារតីដែលជាសេចក្ដីសម្រេចកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ៖ « ទោះជាមានព្រឹត្ដិការណ៍យ៉ាងណា ក៏ខ្ញុំនៅតែ រក្សាស្មារតីសេចក្ដី សម្រេច ថ្ងៃទី ១៧ ខែកក្ដា ឆ្នាំ ២០១២ នេះដែរ » ។ សេចក្ដីសម្រេចនេះ គឺជាការរួបរួមគ្នារវាងគណបក្សនយោបាយទាំងពីរ គឺគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា នៅឯទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ។ សេចក្ដីសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ដែលព្រះអង្គម្ចាស់លើកឡើងបញ្ជាក់ជំហរស្មារតីមិនព្រមបំបាត់ចោលនេះ គឺជាការរួបរួមរវាងគណបក្សនយោបាយទាំងពីរនេះ ដែលផ្ដើមបង្កើត អោយមានគណបក្សសង្រ្គោះជាតិដូចសព្វថ្ងៃ ។ សេចក្ដីសម្រេចក្នុងកាលនោះ មានជំនួន៥ ចំណុច ដែលបញ្ជាក់

អ្នកវិភាគថា ពលរដ្ឋអាចប្ដឹងរំលាយបក្សកាន់អំណាចបាន

Image
From RFA អត្ថបទដោយ មាន ឬទ្ធិ ។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​យុទ្ធនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​អនុម័ត​ច្បាប់​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​គណបក្ស​នយោបាយ អ្នកវិភាគ​យល់​ឃើញ​ថា ចំណាត់​ការ​របស់​គណបក្ស​កាន់អំណាច​នេះ គឺជា​បទល្មើស​ជាក់ស្ដែង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ ក្នុង​ករណី​នេះ ពលរដ្ឋ ឬ​គណបក្ស​នយោបាយ​ដទៃ​ទៀត អាច​ស្នើសុំ​ប្ដឹង​រំលាយ​គណបក្ស​នេះ​បាន។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​អាច​នាំគ្នា​ប្ដឹង​សុំ​រំលាយ​គណបក្ស​កាន់អំណាច​បាន ចំពោះ​ទង្វើ​មួយ​ចំនួន​របស់​គណបក្ស​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ ដូចដែល​ត្រូវ​បាន​ធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា តាម​គោលការណ៍ ការ​ប្ដឹង​សុំ​រំលាយ​គណបក្ស​កាន់​អំណាច​នេះ គឺ​ពិតជា​អាច​ធ្វើ​ទៅ​រួច ហើយ​ប្រសិនបើ តុលាការ​នៅ​ស្រុក​ខ្មែរ​ពិតជា​ឯករាជ្យ នោះ​គណបក្ស​នេះ​ប្រាកដ​ជា​អាច​រំលាយ​បាន ស្របតាម​ច្បាប់​ថ្មី​នេះ។ ៖ «មាន​សកម្មភាព​ខ្លះ​ទង្វើ​ខ្លះ​របស់​បក្ស​អាច​ឲ្យ​គេ​ចោទ

លោក សម រង្ស៊ី ប្រាប់សមាជិកបក្សប្រឆាំងថា ប្រយ័ត្នចាញ់បោកគេ គេគ្រាន់តែគេគម្រាមរំលាយបក្សតែប៉ុណ្ណោះ តាមពិតគេដឹងថា មិនអាចទៅរួចទេ

Image
អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នេះ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដល់សមាជិករបស់គណបក្សប្រឆាំងទាំងថ្នាក់លើ និងថ្នាក់មូលដ្ឋានថា ត្រូវតែរឹងមាំ និងតស៊ូបន្តទៀត ព្រោះបើតស៊ូនឹងអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដ ។ លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងទីក្រុងរ៉ូម ប្រទេស អ៊ីតតាលី នៅឡើយ បានថ្លែងលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹងខ្លួនយ៉ាងច្បាស់ថា ពួកគេនឹងមិនអាចធ្វើការរំលាយគណបក្សសង្រ្គោះជាតិចោលបាននោះទេ ទើបពួកគេបានសម្រេចចិត្តប្រើល្បិចអំពាវនាវដល់សមាជិកបក្សសង្រ្គោះជាតិអោយចុះចូល ហើយចុងក្រោយអាចនឹងប្រាប់វិញថា នឹងមិនរំលា យ ក្រោមហេតុផលមួយចំនួន ។ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី វិញយល់ថា ការណ៍ដែលរដ្ឋាភិបាលមិនអាចធ្វើការរំលាយគណបក្ស សង្រ្គោះជាតិបាន ដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិស្ទើរគ្រប់តំបន់ ជាពិសេសគឺប្រទេស ដែលជាម្ចាស់ជំនួយ និងជាប្រទេសទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាតែម្ដង ៖ « រដ្ឋាភិបាលលោក ហ៊ុន សែន គឺគេបានលុបចោលហើយ គម្រោងរំលាយគណបក្សសង្រ្គោះជាតិ គឺមិនអាច ទៅរួច ដូចខ្ញុំ

លោក ហ៊ុន សែន ថា លោកមិនខ្វល់នឹងរឿងអាមេរិកបិទមិនអោយចូលប្រទេសនោះទេ

Image
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងថា លោកមិនខ្វល់នឹងការព្រមានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនោះទេ បើទោះបីជាសមាជិករដ្ឋាភិបាល ឬក៏សភាប្រទេសនេះព្រមានកម្ពុជាជារឿយៗក៏ដោយចុះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បើទោះបីជាសហរដ្ឋអាមេរិកដាក់រូបលោកចូលទៅក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតអោយរូបលោកបានចូលទៅទៅក្នុងប្រទេសនេះក៏ដោយចុះ ក៏រូបលោកមិនខ្វល់នោះដែរ ។ លោកលើកឡើងថា លោកមិនមានការងារចាំបាច់ណាមួយដែលត្រូវចេញចូលប្រទេសនេះទេ ប៉ុន្តែចំពោះមន្រ្តីណាផ្សេងៗទៀតដែលចាំបាច់ត្រូវចូលនោះ គឺជារឿងមួយ ដាច់ដោយឡែកផ្សេង ។ នេះបើយោងតាមលោក ផៃ ស៊ីផាន ដែលបានដកស្រង់សម្ដីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចុះផ្សាយ ។ លោក ហ៊ុន សែន អោយដឹងបែបនេះ ៖ « ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ »។ ការថ្លែងលើកឡើងនេះ ក្រោយពេលដែលមានការព្រមានពីសមាជិកសភារបស់រដ្ឋអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតី មួយរូប បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យបានជ